Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 30:40 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

40 រួច​យ៉ាកុប​ញែក​ចៀម​ចេញ​ពី​គ្នា​ក៏​ដំរង់​ឈ្មោល​ទៅ​ឯ​ពួក​ចៀម​ឆ្នូត នឹង​ចៀម​ខ្មៅ​ទាំង​អស់​ក្នុង​ហ្វូង​សត្វ​របស់​ឡាបាន់​វិញ តែ​បាន​បង្ខាំង​ហ្វូង​របស់​ខ្លួន​ទុក​ដោយ‌ឡែក មិន​ឲ្យ​ទៅ​ជា​មួយ​នឹង​ហ្វូង​សត្វ​របស់​ឡាបាន់​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

40 យ៉ាកុប​ញែក​កូនចៀម​ទុក ហើយ​ដាក់​ហ្វូងសត្វ​នៅទល់មុខ​នឹង​សត្វ​សម្បុរឆ្នូត និង​សត្វ​សម្បុរខ្មៅ​ទាំងអស់​ក្នុង​ហ្វូងសត្វ​របស់​ឡាបាន់​។ គាត់​ដាក់​ហ្វូងចៀម​របស់​ខ្លួន​ដោយឡែក គឺ​មិន​បាន​ដាក់​វា​ជាមួយ​ហ្វូងសត្វ​របស់​ឡាបាន់​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

40 លោក​យ៉ាកុប​បាន​ញែក​ចៀម​ចេញ​ពី​គ្នា ក៏​តម្រង់​ឈ្មោល​ទៅ​ឯ​ពួក​ចៀម​ឆ្នូត និង​ចៀម​ខ្មៅ​ទាំង​អស់​ក្នុង​ហ្វូង​សត្វ​របស់​ឡាបាន់ តែ​បាន​បង្ខាំង​ហ្វូង​របស់​ខ្លួន​ទុក​ដោយ‌ឡែក មិន​ឲ្យ​ទៅ​ជា​មួយ​ហ្វូង​សត្វ​របស់​លោក​ឡាបាន់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

40 ចំណែក​ឯ​ចៀម​ដែល​លោក​យ៉ាកុប​ញែក​ទុក​ដោយ​ឡែក​នោះ លោក​ដាក់​វា​ឲ្យ​មើល​សត្វ​របស់​លោក​ឡាបាន់ ដែល​មាន​សម្បុរ​ឆ្នូតៗ និង​ស្រអាប់។ ធ្វើ​ដូច្នេះ លោក​បង្ក​បង្កើត​បាន​ហ្វូង​សត្វ​មួយ​របស់​លោក​ផ្ទាល់ ហើយ​លោក​មិន​ទុក​ឲ្យ​វា​នៅ​ឡូក‌ឡំ​ជា​មួយ​ហ្វូង​សត្វ​របស់​លោក​ឡាបាន់​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

40 ចំណែក​ឯ​ចៀម​ដែល​យ៉ាកកូប​ញែក​ទុក​ដោយ​ឡែក​នោះ គាត់​ដាក់​វា​ឲ្យ​មើល​សត្វ​របស់​ឡាបាន់ ដែល​មាន​សម្បុរ​ឆ្នូតៗ និង​ស្រអាប់។ ធ្វើ​ដូច្នេះ គាត់​បង្ក​បង្កើត​បាន​ហ្វូង​សត្វ​មួយ​របស់​គាត់​ផ្ទាល់ ហើយ​គាត់​មិន​ទុក​ឲ្យ​វា​នៅ​ឡូក​ឡំ​ជា​មួយ​ហ្វូង​សត្វ​របស់​ឡាបាន់​ទេ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 30:40
2 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ជាន់​គ្នា​នៅ​ត្រង់​មុខ​មែក​ឈើ​ទាំង​នោះ នោះ​ក៏​បង្កើត​កូន​មក​មាន​ឆ្នូត មាន​ពព្លាក់ មាន​ពពាល


កាល​បើ​សត្វ​ណា​ដែល​ខ្លាំង​ចង់​ជាន់​គ្នា នោះ​យ៉ាកុប​តែង‌តែ​ទៅ​ដាក់​មែក​ឈើ​នោះ​នៅ​ក្នុង​ប្រឡាយ​ចំ​ពី​មុខ​វា ដើម្បី​ឲ្យ​បាន​ជាន់​គ្នា​នៅ​ត្រង់​មុខ​មែក​ឈើ​នោះ​ចុះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម