លោកុប្បត្តិ 30:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤33 ដូច្នេះ ទៅមុខទៀត កាលណាលោកឪពុកចូលមកសាកសួរពីឈ្នួលខ្ញុំ នោះសេចក្ដីសុចរិតរបស់ខ្ញុំនឹងសំដែងឲ្យឃើញច្បាស់ដូច្នេះ គឺបើមានសត្វណានៅជាមួយនឹងខ្ញុំ ដែលមិនពពាលពព្លាក់ក្នុងហ្វូងពពែ ហើយដែលមិនខ្មៅក្នុងហ្វូងចៀម នោះនឹងរាប់ទុកជារបស់លួច សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល33 ដូច្នេះនៅថ្ងៃក្រោយ កាលណាលោកអ៊ំមកពិនិត្យថ្លៃឈ្នួលរបស់ខ្ញុំ នោះសេចក្ដីសុចរិតរបស់ខ្ញុំនឹងឆ្លើយជំនួសខ្ញុំ គឺបើសិនមានសត្វណាដែលមិនមានសម្បុរពពាល ឬសម្បុរពព្លាក់នៅក្នុងហ្វូងពពែ ឬមានសត្វណាមិនមានសម្បុរខ្មៅនៅក្នុងកូនចៀមនៅជាមួយខ្ញុំ វាជារបស់លួច”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦33 ដូច្នេះ តទៅមុខទៀត កាលណាលោកឪពុកចូលមកសួរពីឈ្នួលរបស់ខ្ញុំ នោះខ្ញុំនឹងសម្ដែងឲ្យពុកជ្រាបថា ខ្ញុំស្មោះត្រង់ គឺបើមានសត្វណានៅជាមួយខ្ញុំ ដែលមិនពពាល ពព្លាក់ក្នុងហ្វូងពពែ ហើយដែលមិនខ្មៅក្នុងហ្វូងចៀម នោះចាត់ទុកថាខ្ញុំបានលួចហើយ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥33 ស្អែក ពេលលោកឪពុកអញ្ជើញទៅមើលសត្វ ដែលជាថ្លៃឈ្នួលរបស់ខ្ញុំ លោកឪពុកមុខជាជ្រាបថា ខ្ញុំជាមនុស្សទៀងត្រង់។ ប្រសិនបើលោកឪពុកឃើញសត្វណាដែលគ្មានសម្បុរពពាល និងពព្លាក់ក្នុងចំណោមពពែ ឬសត្វណាដែលគ្មានសម្បុរស្រអាប់ក្នុងចំណោមកូនចៀម បានសេចក្ដីថា ខ្ញុំបានលួចសត្វទាំងនោះហើយ»។ សូមមើលជំពូកអាល់គីតាប33 ស្អែក ពេលលោកឪពុកអញ្ជើញទៅមើលសត្វ ដែលជាថ្លៃឈ្នួលរបស់ខ្ញុំ លោកឪពុកមុខជាដឹងថា ខ្ញុំទៀងត្រង់ទេ។ ប្រសិនបើលោកឪពុកឃើញមានសត្វណាដែលមិនសម្បុរពពាល និងពព្លាក់ក្នុងចំណោមពពែ ឬសត្វគ្មានសម្បុរស្រអាប់ក្នុងចំណោមកូនចៀមវិញ បានសេចក្តីថា ខ្ញុំបានលួចសត្វទាំងនោះហើយ»។ សូមមើលជំពូក |