លោកុប្បត្តិ 22:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 អ័ប្រាហាំឆ្លើយថា កូនអើយ កូនចៀមដែលសំរាប់ជាដង្វាយដុត នោះព្រះទ្រង់នឹងផ្គត់ផ្គង់ឲ្យ ដូច្នេះក៏នាំគ្នាទៅទៀត។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល8 អ័ប្រាហាំឆ្លើយថា៖ “កូនអើយ ព្រះនឹងផ្គត់ផ្គង់កូនចៀមសម្រាប់តង្វាយដុតដោយអង្គទ្រង់ផ្ទាល់”។ ដូច្នេះ ពួកគេទាំងពីរក៏ទៅជាមួយគ្នា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 លោកអ័ប្រាហាំឆ្លើយថា៖ «កូនអើយ កូនចៀមសម្រាប់ជាតង្វាយដុតនោះ ព្រះនឹងផ្គត់ផ្គង់ឲ្យ»។ ដូច្នេះ អ្នកទាំងពីរក៏បណ្ដើរគ្នាដើរទៅមុខទៀត។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 លោកអប្រាហាំឆ្លើយថា៖ «កូនអើយ ព្រះជាម្ចាស់ផ្ទាល់នឹងផ្គត់ផ្គង់ចៀមសម្រាប់ធ្វើយញ្ញបូជា»។ បន្ទាប់មក ទាំងឪពុកទាំងកូនក៏ដើរទៅមុខជាមួយគ្នា។ សូមមើលជំពូកអាល់គីតាប8 អ៊ីព្រហ៊ីមឆ្លើយថា៖ «កូនអើយ អុលឡោះផ្ទាល់នឹងផ្គត់ផ្គង់ចៀមសម្រាប់ធ្វើគូរបាន»។ បន្ទាប់មក ទាំងឪពុក ទាំងកូន ក៏ដើរទៅមុខជាមួយគ្នា។ សូមមើលជំពូក |