Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 21:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 សារ៉ា​ឃើញ​កូន​ដែល​ហាការ​ជា​សាសន៍​អេស៊ីព្ទ​បាន​បង្កើត​ឲ្យ​អ័ប្រា‌ហាំ​វា​សើច​ឡក​ឲ្យ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 សារ៉ា​ឃើញ​កូនប្រុស​របស់​ហាការ​ជា​ជនជាតិអេហ្ស៊ីប​ដែល​នាង​បាន​បង្កើត​ឲ្យ​អ័ប្រាហាំ កំពុង​សើចចំអក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ប៉ុន្តែ លោក​ស្រី​សារ៉ា​បាន​ឃើញ​កូន​របស់​នាង​ហាការ​ជា​សាសន៍​អេស៊ីព្ទ ដែល​នាង​បាន​បង្កើត​ឲ្យ​លោក​អ័ប្រា‌ហាំ សើច​ចំអក​ឲ្យ​អ៊ីសាក​កូន​របស់​លោក​ស្រី ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 លោក​ស្រី​សារ៉ា​ឃើញ​អ៊ីស្មា‌អែល ជា​កូន​ដែល​នាង​ហាការ​ស្ត្រី​សាសន៍​អេស៊ីប បង្កើត​ជូន​លោក​អប្រាហាំ កំពុង​តែ​សើច​លេង

សូមមើលជំពូក ចម្លង

អាល់គីតាប

9 សារ៉ា​ឃើញ​អ៊ីស្មា‌អែល ជា​កូន​ដែល​ហាជើរ ស្ត្រី​សាសន៍​អេស៊ីប​បង្កើត​ជូន​អ៊ីព្រហ៊ីម​កំពុង​តែ​សើច​លេង

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 21:9
19 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​សារ៉ាយ ប្រពន្ធ​អាប់រ៉ាម នាង​មិន​បង្កើត​កូន​ឲ្យ​គាត់​សោះ តែ​នាង​មាន​បាវ​ស្រី​សាសន៍​អេស៊ីព្ទ​ម្នាក់​ឈ្មោះ​ហាការ


ហាការ​ក៏​បង្កើត​កូន​ប្រុស​១​ឲ្យ​អាប់រ៉ាម ហើយ​អាប់រ៉ាម​ឲ្យ​កូន​ដែល​ហាការ​បង្កើត​នោះ​ឈ្មោះ អ៊ីស‌ម៉ាអែល


ឯ​អ៊ីស‌ម៉ាអែល អញ​បាន​យល់​ព្រម​ហើយ មើល អញ​បាន​ឲ្យ​ពរ​ដល់​វា ហើយ​នឹង​ធ្វើ​ឲ្យ​វា​កើត​បាន​កូន​ចំរើន​ឡើង​សន្ធឹក​ណាស់​ដែរ វា​នឹង​បង្កើត​ចៅហ្វាយ​១២​នាក់ ហើយ​អញ​នឹង​ធ្វើ​ឲ្យ​វា​បាន​ត្រឡប់​ជា​នគរ​១​យ៉ាង​ធំ


ឯ​អ៊ីសាក​ក៏​ធំ​ឡើង ហើយ​គេ​ផ្តាច់​ដោះ​ចេញ រួច​នៅ​ថ្ងៃ​ដែល​ផ្តាច់​ដោះ នោះ​អ័ប្រា‌ហាំ​ក៏​រៀប​ជប់‌លៀង​យ៉ាង​ធំ។


ដូច្នេះ ពួក​រត់​សំបុត្រ ក៏​ទៅ​ពី​ក្រុង​១​ដល់​ក្រុង​១​កាត់​ទាំង​ស្រុក​អេប្រា‌អិម នឹង​ស្រុក​ម៉ាន៉ាសេ​ផង រហូត​ដល់​ស្រុក​សាប់‌យូល៉ូន តែ​អ្នក​ស្រុក​ទាំង​នោះ គេ​សើច​ឡក​ឲ្យ ហើយ​មើល‌ងាយ​ផង


តែ​គេ​ចំអក​ឲ្យ​ពួក​ទូត​នៃ​ព្រះ ក៏​មើល‌ងាយ​ដល់​ព្រះ‌បន្ទូល​ទ្រង់ ព្រម​ទាំង​ឡក‌ឡឺយ​ឲ្យ​ពួក​ហោរា​ទ្រង់​វិញ ដរាប​ដល់​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា បាន​ឆួល​ឡើង​ទាស់​នឹង​គេ​ទាល់​តែ​រក​កែ‌ខៃ​មិន​បាន​ឡើយ។


ប៉ុន្តែឥឡូវ​នេះ ពួក​អ្នក​ដែល​ក្មេង​ជាង​ខ្ញុំ គេ​ចំអក​ឲ្យ ជា​ពួក​អ្នក​ដែល​ខ្ញុំ​មិន​ព្រម​ទាំង​ដាក់​ឪពុក​គេ​ឲ្យ​នៅ​ជា​មួយ​នឹង​ឆ្កែ​រក្សា​ហ្វូង​សត្វ​របស់​ខ្ញុំ​ផង


ចំណែក​ទូលបង្គំៗ​ជា​ដង្កូវ មិន​មែន​ជា​មនុស្ស​ទេ ជា​ទី​ត្មះ‌តិះដៀល​របស់​មនុស្ស ហើយ​ជា​ទី​ស្អប់​ខ្ពើម​នៃ​ពួក​បណ្តាជន


ពួក​ខ្មាំង​សត្រូវ គេ​ចំអក​ឲ្យ​ទូលបង្គំ ប្រៀប​ដូច​ជា​ដាវ ចាក់​ក្នុង​ឆ្អឹង​ទូលបង្គំ ដោយ​គេ​សួរ​ជានិច្ច​ថា តើ​ព្រះ​ឯង​នៅ​ឯ​ណា


សូម្បី​តែ​កូន​ក្មេង​ក៏​សំដែង​ខ្លួន ដោយ‌សារ​កិរិយា​ប្រព្រឹត្ត​របស់​វា​ដែរ ឲ្យ​ដឹង​ជា​កិរិយា​នោះ​បរិសុទ្ធ ហើយ​ត្រឹម‌ត្រូវ​ឬ​យ៉ាង​ណា។


ចូរ​បណ្តេញ​មនុស្ស​ដែល​ចំអក​មើល‌ងាយ នោះ​សេចក្ដី​ទាស់‌ទែង​គ្នា​នឹង​បាត់​ទៅ អើ សេចក្ដី​ឈ្លោះ​ប្រកែក នឹង​សេចក្ដី​ត្មះ‌តិះដៀល​នឹង​ស្ងប់​ទៅ​ដែរ។


នៅ​គ្រា​រង​ទុក្ខ​វេទនា ហើយ​លំបាក នោះ​ក្រុង​យេរូ‌សាឡិម​នឹក​ចាំ​ពី​សេចក្ដី​ដ៏​ល្អ​ទាំង​ប៉ុន្មាន ដែល​ធ្លាប់​មាន​ពី​កាល​ដើម ក្នុង​កាល​ដែល​ជន​ទាំង‌ឡាយ​បាន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ឥត​មាន​អ្នក​ណា​ជួយ​សោះ នោះ​ពួក​ខ្មាំង​សត្រូវ​បាន​ឃើញ​នាង ហើយ​បាន​ចំអក​ឲ្យ​ពី​ដំណើរ​ដែល​នាង​ឈប់​ផ្អាក​នៅ


ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា លោក​អ័ប្រា‌ហាំ​មាន​កូន​២ មួយ​កើត​ពី​បាវ​ស្រី ហើយ​មួយ​ពី​ស្រី​អ្នក​ជា


តែ​ឥឡូវ​នេះ ក៏​ដូច​ជា​កាល​ពី​ដើម ដ្បិត​កូន​ដែល​កើត​តាម​សាច់​ឈាម បាន​ធ្វើ​ទុក្ខ​ដល់​កូន ដែល​កើត​តាម​ព្រះ‌វិញ្ញាណ​វិញ


ខ្លះ​ទៀត​ត្រូវ​សេចក្ដី​ល្បង ដោយ​មាន​គេ​ចំអក​ឲ្យ ទាំង​វាយ​នឹង​រំពាត់ ក៏​ទ្រាំ​ទាំង​ជាប់​ចំណង នឹង​ជាប់​គុក​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម