Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 18:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 គាត់​ក៏​ទូល​ទ្រង់​ទៀត​ថា ប្រហែល​ជា​រក​បាន​តែ​៤០​នាក់​ទេ នោះ​ទ្រង់​មាន​បន្ទូល​ថា អញ​មិន​ធ្វើ​អ្វី​ទេ ដោយ​យល់​ដល់​៤០​នាក់​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 គាត់​បន្ត​ទូល​ព្រះអង្គ​ទៀត​ថា​៖ “ប្រហែលជា​ព្រះអង្គ​រកឃើញ​សែសិប​នាក់​នៅ​ទីនោះ”។ ព្រះអង្គ​មានបន្ទូលថា​៖ “យើង​នឹង​មិន​ធ្វើ​ឡើយ ដោយយល់ដល់​សែសិប​នាក់​នោះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 លោក​ទូល​ព្រះ‌អង្គ​ទៀត​ថា៖ «ប្រហែល​ជា​រក​បាន​តែ​សែសិប​នាក់​ទេ» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​មិន​ធ្វើ​អ្វី​ឡើយ ដោយ​យល់​ដល់​សែ​សិប​នាក់​នោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 លោក​អប្រាហាំ​នៅ​តែ​ទូល​ព្រះអង្គ​ថា៖ «ប្រហែល​មាន​តែ​សែ‌សិប​នាក់​ទេ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ព្រោះ​តែ​អ្នក​ទាំង​សែ‌សិប​នោះ យើង​នឹង​មិន​ធ្វើ​អ្វី​ឡើយ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

29 អ៊ីព្រហ៊ីម​នៅ​តែ​មាន​ប្រសាសន៍​ទៅ​កាន់​អុលឡោះ​ថា៖ «ប្រហែល​មាន​តែ​សែ‌សិប​នាក់​ទេ»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ព្រោះ​តែ​អ្នក​ទាំង​សែ‌សិប​នោះ យើង​នឹង​មិន​ធ្វើ​អ្វី​ឡើយ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 18:29
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​មនុស្ស​សុចរិត​ទាំង​៥០​នាក់​នោះ ប្រហែល​ជា​នឹង​មាន​ខ្វះ​៥​នាក់ ដូច្នេះ តើ​ទ្រង់​នឹង​បំផ្លាញ​ទី​ក្រុង​ទាំង​មូល ដោយ​ព្រោះ​ខ្វះ​៥​នាក់​ឬ​អី នោះ​ទ្រង់​មាន​បន្ទូល​ថា បើ​អញ​ឃើញ​មាន​៤៥​នាក់ នោះ​អញ​មិន​បំផ្លាញ​ទេ


រួច​គាត់​ទូល​ថា សូម​កុំ​ឲ្យ​ព្រះ‌អម្ចាស់​ខ្ញាល់ នោះ​ទូលបង្គំ​នឹង​ទូល​ទៀត​ថា នៅ​ទី​នោះ​ប្រហែល​ជា​នឹង​ឃើញ​មាន​តែ​៣០​នាក់​ទេ នោះ​ទ្រង់​មាន​បន្ទូល​ថា បើ​អញ​ឃើញ​មាន​៣០​នាក់ នោះ​អញ​ក៏​មិន​ធ្វើ​អ្វី​ដែរ


ព្រម​ទាំង​ប្រើ​សេចក្ដី​អធិស្ឋាន នឹង​សេចក្ដី​ទូល​អង្វរ​គ្រប់​យ៉ាង ដើម្បី​អធិស្ឋាន​ដោយ​ព្រះ‌វិញ្ញាណ​រាល់​ពេល​រាល់​វេលា ហើយ​ចាំ​យាម​ក្នុង​សេចក្ដី​នោះ​ឯង ដោយ​នូវ​គ្រប់​ទាំង​សេចក្ដី​ខ្ជាប់​ខ្ជួន នឹង​សេចក្ដី​ទូល​អង្វរ​ឲ្យ​ពួក​បរិសុទ្ធ​ទាំង​អស់


ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​មក​ដល់​បល្ល័ង្ក​នៃ​ព្រះ‌គុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្ដី​មេត្តា ហើយ​រក​បាន​ព្រះ‌គុណ​សំរាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម