លោកុប្បត្តិ 15:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 នោះអាប់រ៉ាមគាត់ទូលសួរថា ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ តើទ្រង់នឹងប្រទានអ្វីមកទូលបង្គំ ដែលទូលបង្គំចេះតែនៅដោយឥតមានកូនដូច្នេះ ហើយអ្នកដែលត្រូវធ្វើជាម្ចាស់លើផ្ទះទូលបង្គំ នោះមានតែអេលាស៊ើរជាអ្នកស្រុកដាម៉ាសនេះប៉ុណ្ណោះ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 ប៉ុន្តែអាប់រ៉ាមទូលថា៖ “ព្រះអម្ចាស់នៃទូលបង្គំ គឺព្រះយេហូវ៉ាអើយ តើព្រះអង្គនឹងប្រទានដល់ទូលបង្គំធ្វើអី បើទូលបង្គំនៅតែគ្មានកូន ហើយអ្នកទទួលផ្ទះទូលបង្គំជាមរតក គឺអេលាស៊ើរអ្នកដាម៉ាស់វិញ?”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ប៉ុន្ដែ លោកអាប់រ៉ាមទូលសួរថា៖ «ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ តើព្រះអង្គនឹងប្រទានអ្វីមកទូលបង្គំ បើទូលបង្គំនៅតែឥតមានកូនដូច្នេះ ហើយអ្នកដែលត្រូវធ្វើជាម្ចាស់លើផ្ទះរបស់ទូលបង្គំនោះ មានតែអេលាស៊ើរ ជាអ្នកស្រុកដាម៉ាសនេះប៉ុណ្ណោះ?» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 លោកអាប់រ៉ាមទូលតបវិញថា៖ «បពិត្រព្រះជាអម្ចាស់ ព្រះអង្គប្រទានអ្វីមកទូលបង្គំក៏ឥតប្រយោជន៍ដែរ ព្រោះទូលបង្គំនឹងលាចាកលោកនេះទៅទាំងគ្មានកូន។ រីឯអ្នកដែលនឹងទទួលកេរមត៌ករបស់ទូលបង្គំ គឺអេលាស៊ើរជាអ្នកក្រុងដាម៉ាសឯណោះវិញ»។ សូមមើលជំពូកអាល់គីតាប2 អ៊ីប្រាំឆ្លើយតបវិញថា៖ «អុលឡោះតាអាឡាជាម្ចាស់ប្រទានអ្វីមកខ្ញុំ ក៏ឥតប្រយោជន៍ដែរ ព្រោះខ្ញុំនឹងលាចាកលោកនេះទៅ ទាំងគ្មានកូន។ រីឯអ្នកដែលនឹងទទួលកេរមត៌ករបស់ខ្ញុំ គឺអេលាស៊ើរ ជាអ្នកក្រុងដាម៉ាស់ឯណោះវិញ»។ សូមមើលជំពូក |
រួចនាងបន់ថា ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ បើសិនជាទ្រង់នឹងក្រឡេកព្រះនេត្រមកទតចំពោះសេចក្ដីទុក្ខលំបាករបស់ខ្ញុំម្ចាស់ ជាស្រីបំរើទ្រង់ ហើយនឹកចាំមិនដាច់ពីខ្ញុំម្ចាស់ ដើម្បីនឹងប្រោសប្រទានឲ្យខ្ញុំម្ចាស់ ជាស្រីបំរើទ្រង់ បានកូនប្រុស១ នោះខ្ញុំម្ចាស់នឹងថ្វាយវាដល់ព្រះយេហូវ៉ាគ្រប់១ជីវិត ហើយមិនដែលមានកាំបិតកោរសក់វាឡើយ។