Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 7:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ដ្បិត​អ្នក​ណា​ដែល​បរិភោគ​ខ្លាញ់​របស់​សត្វ ជា​សត្វ​ដែល​មនុស្ស​តែង​ធ្លាប់​យក​មក​ថ្វាយ ជា​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា អ្នក​នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ដ្បិត​អ្នក​ណា​ដែល​បរិ‌ភោគ​ខ្លាញ់​របស់​សត្វ ជា​សត្វ​ដែល​មនុស្ស​តែង​ធ្លាប់​យក​មក​ថ្វាយ ជា​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា អ្នក​នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ប្រសិន​បើ​នរណា​បរិភោគ​ខ្លាញ់​សត្វ ដែល​គេ​បាន​ថ្វាយ​ជា​យញ្ញ‌បូជា​ចំពោះ​ព្រះ‌អម្ចាស់ ត្រូវ​បណ្ដេញ​អ្នក​នោះ​ចេញ​ពី​កុល‌សម្ព័ន្ធ​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ប្រសិន​បើ​នរណា​បរិភោគ​ខ្លាញ់​សត្វ ដែល​គេ​បាន​ធ្វើ​ជា​គូរបាន​ជូនអុលឡោះ‌តាអាឡា ត្រូវ​បណ្តេញ​អ្នក​នោះ​ចេញ​ពី​កុល​សម្ព័ន្ធ​របស់​ខ្លួន។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 7:25
8 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ប្រុស​ណា​ដែល​មិន​កាត់​ស្បែក គឺ​មិន​បាន​កាត់​ស្រោម​ចុង​ស្វាស អ្នក​នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន ព្រោះ​បាន​លះ‌ចោល​សេចក្ដី​សញ្ញា​របស់​អញ​ហើយ។


រួច​ត្រូវ​យក​ទាំង​អស់​ពី​ដៃ​គេ​ចេញ​ទៅ​ដុត​នៅ​លើ​ដង្វាយ ដែល​កំពុង​តែ​ថ្វាយ​នៅ​លើ​អាសនា សំរាប់​ជា​ក្លិន​ឈ្ងុយ​ថ្វាយ​ព្រះ‌យេហូវ៉ា នោះ​ហើយ​ជា​ដង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា


នេះ​ជា​ច្បាប់​នៅ​អស់​‌កល្ប​ជានិច្ច ដល់​អស់​ទាំង​ដំណ​ឯង​រាល់​គ្នា​ត​ទៅ នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ឯង​រាល់​គ្នា​តាំង​នៅ​ទី​លំនៅ គឺ​ថា មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​ខ្លាញ់​ឬ​ឈាម​ឡើយ។


បើ​អ្នក​ណា​ដែល​ជាប់​មាន​សេចក្ដី​សៅ‌ហ្មង​នៅ​ខ្លួន បាន​បរិភោគ​សាច់​នៃ​យញ្ញ‌បូជា ជា​ដង្វាយ​មេត្រី​ដែល​ជា​របស់​ផង​ព្រះ‌យេហូវ៉ា នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​ខ្លួន


ហើយ​បើ​អ្នក​ណា​ប៉ះ‌ពាល់​នឹង​របស់​មិន​ស្អាត​អ្វី​ក៏​ដោយ ទោះ​បើ​ជា​សេចក្ដី​ស្មោក‌គ្រោក​របស់​មនុស្ស ឬ​របស់​សត្វ​ដែល​មិន​ស្អាត ឬ​របស់​ស្មោក‌គ្រោក​ណា​មួយ​ដែល​គួរ​ខ្ពើម​ឆ្អើម រួច​នឹង​បរិភោគ​សាច់​នៃ​យញ្ញ‌បូជា​ដង្វាយ​មេត្រី​របស់​ផង​ព្រះ‌យេហូវ៉ា អ្នក​នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន។


ឯ​ខ្លាញ់​សត្វ​ណា​ដែល​ស្លាប់​ឯង ឬ​ត្រូវ​សត្វ​ព្រៃ​ហែក‌ហួរ នោះ​នឹង​ប្រើ​ធ្វើ​ការ​អ្វី​ផ្សេង​ក៏​បាន តែ​មិន​ត្រូវ​ឲ្យ​បរិភោគ​ឡើយ


ហើយ​មិន​ត្រូវ​បរិភោគ​ឈាម​យ៉ាង​ណា​នៅ​ក្នុង​ទី​លំនៅ​របស់​ឯង​រាល់​គ្នា​ណា​មួយ​ឡើយ ទោះ​ទាំង​ឈាម​របស់​សត្វ​ហើរ ឬ​ឈាម​នៃ​សត្វ​ជើង​៤​ក្តី


អ្នក​ណា​ដែល​បរិភោគ​ឈាម​អ្វី​ក៏​ដោយ អ្នក​នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម