Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 6:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ឯ​សង្ឃ​ណា​ដែល​រើស​ពី​ក្នុង​ពួក​កូន​ចៅ​អើរ៉ុន ហើយ​ចាក់​ប្រេង​តាំង​ឡើង​ជំនួស​លោក គឺ​សង្ឃ​នោះ​ឯង ដែល​ត្រូវ​ថ្វាយ​ដង្វាយ​នោះ នេះ​ជា​ច្បាប់​សំរាប់​អស់‌កល្ប‌ជានិច្ច​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ឯ​ដង្វាយ​នោះ ត្រូវ​ដុត​ទៅ​ទាំង​អស់​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ឯ​សង្ឃ​ណា​ដែល​រើស​ពី​ក្នុង​ពួក​កូន​ចៅ​អើរ៉ុន ហើយ​ចាក់​ប្រេង​តាំង​ឡើង​ជំនួស​លោក គឺ​សង្ឃ​នោះ​ហើយ​ដែល​ត្រូវ​ថ្វាយ​តង្វាយ​នោះ នេះ​ជា​ច្បាប់​សម្រាប់​អស់‌កល្ប​ជា‌និច្ច​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ឯ​តង្វាយ​នោះ​ត្រូវ​ដុត​ទៅ​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 កូន​របស់​អើរ៉ុន ដែល​ទទួល​ការ​ចាក់​ប្រេង​តែង‌តាំង​ជា​មហា​បូជា‌ចារ្យ*​បន្ត​ពី​គាត់ ត្រូវ​ថ្វាយ​តង្វាយ​នេះ​ដែរ គឺ​ជា​តង្វាយ​ដែល​ត្រូវ​តែ​ដុត​ទាំង​អស់ ថ្វាយ​ព្រះ‌អម្ចាស់ ជា​រៀង​រហូត។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 កូន​របស់​ហារូន ដែល​ទទួល​ការ​តែង‌តាំង​ជា​មូស្ទី​បន្ត​ពី​គាត់​ត្រូវ​ជូន​ជំនូន​នេះ​ដែរ គឺ​ជា​ជំនូន​ដែល​ត្រូវ​តែ​ដុត​ទាំង​អស់ ជូនអុលឡោះ‌តាអាឡា​ជា​រៀង​រហូត។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 6:22
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ទោះ​បើ​យ៉ាង​នោះ គង់​តែ​ព្រះ‌យេហូវ៉ា​បាន​សព្វ​ព្រះ‌ហឫទ័យ​នឹង​វាយ​ទ្រង់​ឲ្យ​ជាំ ហើយ​ឲ្យ​ឈឺ‌ចាប់ កាល​ណា​ព្រះ‌ជន្ម​ទ្រង់​បាន​ត្រូវ​ថ្វាយ​ទុក្ខ​ជា​យញ្ញ‌បូជា​លោះ​បាប​ហើយ នោះ​ទ្រង់​នឹង​បាន​ឃើញ​ពូជ‌ពង្ស​របស់​ទ្រង់ ហើយ​នឹង​ចំរើន​ព្រះ‌ជន្ម​ទ្រង់​ឲ្យ​យឺន‌យូរ​ត​ទៅ ឯ​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះ‌យេហូវ៉ា នោះ​នឹង​ជឿន​ឡើង​ដោយ​ព្រះ‌ហស្ត​ទ្រង់


គេ​ចិញ្ចឹម​ជីវិត​ដោយ​អំពើ​បាប​របស់​រាស្ត្រ​អញ ក៏​តាំង​ចិត្ត​ចំពោះ​អំពើ​ទុច្ចរិត​របស់​វា​រាល់​គ្នា


នេះ​ជា​ច្បាប់​នៅ​អស់​‌កល្ប​ជានិច្ច ដល់​អស់​ទាំង​ដំណ​ឯង​រាល់​គ្នា​ត​ទៅ នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ឯង​រាល់​គ្នា​តាំង​នៅ​ទី​លំនៅ គឺ​ថា មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​ខ្លាញ់​ឬ​ឈាម​ឡើយ។


រួច​ដាក់​ដៃ​លើ​ក្បាល​ពពែ​នោះ ហើយ​សំឡាប់​នៅ​កន្លែង​ដែល​គេ​តែង​សំឡាប់​សត្វ សំរាប់​ជា​ដង្វាយ​ដុត​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ នេះ​ហើយ​ជា​ដង្វាយ​លោះ​បាប


បើ​អ្នក​នោះ​ជា​ពួក​សង្ឃ ដែល​គេ​ចាក់​ប្រេង​តាំង​ឲ្យ​ស្រេច​ហើយ បាន​ធ្វើ​បាប​ជា​ហេតុ​នាំ​ឲ្យ​ពួក​ជន​មាន​ទោស​ផង នោះ​ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​១​ដ៏​ឥត​ខ្ចោះ មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​ដង្វាយ​លោះ​បាប ឲ្យ​ធួន​នឹង​បាប​ដែល​បាន​ធ្វើ​នោះ


ឯ​សង្ឃ​ត្រូវ​ឲ្យ​ពាក់​អាវ​ខ្លូត‌ទេស ហើយ​ស្លៀក​ខោ​ខ្លូត‌ទេស ទៅ​កើប​ផែះ​ដែល​ភ្លើង​បាន​ឆេះ​ដង្វាយ​នៅ​លើ​អាសនា ហើយ​ដាក់​នៅ​ក្បែរ​អាសនា​សិន


រួច​ដោះ​សំលៀក‌បំពាក់​នោះ​ចេញ ស្លៀក‌ពាក់​បន្លាស់​ឯ​ទៀត យក​ផេះ​ចេញ​ទៅ​ក្រៅ​ទី​ដំឡើង​ត្រសាល​ចាក់​នៅ​កន្លែង​ស្អាត


ត្រូវ​ធ្វើ​ដង្វាយ​នោះ​លាយ​នឹង​ប្រេង​ចាក់​ចុះ​ក្នុង​ពុម្ព កាល​ណា​ឆ្អិន​ហើយ នោះ​ត្រូវ​យក​មក​បំបែក​ជា​ដុំៗ ថ្វាយ​ជា​ដង្វាយ​ម្សៅ ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា


គ្រប់​ទាំង​ដង្វាយ​ម្សៅ​ដែល​ពួក​សង្ឃ​ថ្វាយ នោះ​ត្រូវ​តែ​ដុត​ទាំង​អស់ មិន​ត្រូវ​ឲ្យ​បរិភោគ​ឡើយ។


លោក​យក​ទឹក​មក​លាង​អាការៈ​ខាង​ក្នុង នឹង​ជើង​ទាំង​ប៉ុន្មាន ហើយ​ដុត​ចៀម​នោះ​ទាំង​អស់​នៅ​លើ​អាសនា នេះ​ហើយ​ជា​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ គឺ​ជា​ដង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។


ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ចេញ​ពី​ប្អៀរ៉ុត-បេនេ-យ៉ាកាន ទៅ​ដល់​ម៉ូសេរ៉ា នៅ​ទី​នោះ អើរ៉ុន​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​លោក​នៅ​ទី​នោះ រួច​អេលាសារ ជា​កូន​លោក បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ជំនួស​ឡើង


មួយ​ទៀត ពួក​សង្ឃ​ទាំង​នោះ​មាន​គ្នា​ជា​ច្រើន ពី​ព្រោះ​គេ​តែង‌តែ​ស្លាប់ មិន​នៅ​ជាប់​ស្ថិត‌ស្ថេរ​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម