លេវីវិន័យ 5:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ហើយត្រូវសងតាមដំឡៃចំពោះរបស់បរិសុទ្ធដែលខ្លួនបានប្រព្រឹត្តរំលងនោះ ព្រមទាំងថែម១ភាគក្នុង៥ផង ប្រគល់ទៅឲ្យសង្ឃ ហើយត្រូវឲ្យសង្ឃថ្វាយចៀមឈ្មោលនោះទុកជាដង្វាយដែលថ្វាយដោយព្រោះការរំលង ដើម្បីឲ្យធួននឹងបាបរបស់អ្នកនោះ រួចនឹងបាបរួចចាកទោសហើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ហើយត្រូវសងតាមតម្លៃចំពោះរបស់បរិសុទ្ធដែលខ្លួនបានប្រព្រឹត្តរំលងនោះ ព្រមទាំងថែមមួយភាគប្រាំផង ប្រគល់ទៅឲ្យសង្ឃ ហើយសង្ឃត្រូវថ្វាយចៀមឈ្មោលនោះទុកជាតង្វាយដែលថ្វាយដោយព្រោះការរំលង ដើម្បីឲ្យធួននឹងបាបរបស់អ្នកនោះ រួចនឹងបាបរួចចាកទោសហើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ម្យ៉ាងទៀត អ្នកនោះត្រូវតែសងវត្ថុសក្ការៈដែលខ្លួនបានយកទៅជូនបូជាចារ្យវិញ ដោយបន្ថែមមួយភាគប្រាំនៃតម្លៃវត្ថុនោះផង។ លោកបូជាចារ្យធ្វើពិធីរំដោះបាបឲ្យគាត់ ដោយយកចៀមឈ្មោលទៅធ្វើយញ្ញបូជាលោះបាប ហើយព្រះជាម្ចាស់នឹងអត់ទោសឲ្យគាត់។ សូមមើលជំពូកអាល់គីតាប16 ម្យ៉ាងទៀត អ្នកនោះត្រូវតែសងវត្ថុសក្ការៈដែលខ្លួនបានយកទៅជូនអ៊ីមុាំវិញ ដោយបន្ថែមមួយភាគប្រាំនៃតម្លៃវត្ថុនោះផង។ អ៊ីមុាំធ្វើពិធីរំដោះបាបឲ្យគាត់ ដោយយកចៀមឈ្មោលទៅធ្វើគូរបានលោះបាប ហើយអុលឡោះនឹងអត់ទោសឲ្យគាត់។ សូមមើលជំពូក |
គេឆ្លើយថា បើអ្នករាល់គ្នាផ្ញើហឹបនៃព្រះ របស់សាសន៍អ៊ីស្រាអែលទៅវិញ នោះកុំឲ្យផ្ញើទៅដោយទទេឡើយ គឺត្រូវផ្ញើដង្វាយដោយព្រោះការរំលង ទៅឯព្រះរបស់គេផង នោះអ្នករាល់គ្នានឹងបានជាហើយ ក៏នឹងដឹងជាមានហេតុអ្វី ដែលនាំឲ្យព្រះហស្តនៃព្រះយេហូវ៉ា នៅជាប់នឹងអ្នករាល់គ្នាដូច្នេះដែរ