Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 5:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 បើ​អ្នក​នោះ​ខ្វះ‌ខាត គ្មាន​ល្មម​នឹង​យក​លលក​២ ឬ​ព្រាប​ជំទើរ​២​បាន​ទេ នោះ​ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​១​ខ្ញឹង មក​ទុក​ជា​ដង្វាយ​លោះ​បាប ដោយ​ព្រោះ​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត តែ​មិន​ត្រូវ​ចាក់​ប្រេង​ឬ​ដាក់​កំញាន​ទេ ដ្បិត​ជា​ដង្វាយ​សំរាប់​លោះ​បាប

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 បើ​អ្នក​នោះ​ខ្វះ‌ខាត គ្មាន​ល្មម​នឹង​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ​បាន​ទេ នោះ​ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​មួយ​ខ្ញឹង មក​ទុក​ជា​តង្វាយ​លោះ​បាប ដោយ​ព្រោះ​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត តែ​មិន​ត្រូវ​ចាក់​ប្រេង ឬ​ដាក់​កំញាន​ទេ ដ្បិត​ជា​តង្វាយ​សម្រាប់​លោះ​បាប

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ប្រសិន​បើ​នរណា​ម្នាក់​គ្មាន​លទ្ធ‌ភាព​នឹង​ថ្វាយ​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ​ទេ​នោះ គេ​អាច​យក​ម្សៅ​ម៉ដ្ដ​មួយ​ភាគ​ដប់​នៃ​អេផា* មក​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប។ ប៉ុន្តែ គេ​មិន​ត្រូវ​ចាក់​ប្រេង ឬ​ដាក់​គ្រឿង​ក្រអូប​ពី​លើ​ម្សៅ​នោះ​ទេ ព្រោះ​ជា​យញ្ញ‌បូជា​រំដោះ​បាប។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ប្រសិន​បើ​នរណា​ម្នាក់ គ្មាន​លទ្ធ‌ភាព​នឹង​ជូន​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ​ទេ​នោះ គេ​អាច​យក​ម្សៅ​ម៉ដ្ត​មួយ​ភាគ​ដប់​នៃ​អេផា​មក​ធ្វើ​ជា​គូរបាន​រំដោះ​បាប។ ប៉ុន្តែ គេមិន​ត្រូវ​ចាក់​ប្រេង ឬ​ដាក់​គ្រឿង​ក្រអូប​ពី​លើ​ម្សៅ​នោះ​ទេ ព្រោះ​ជា​គូរបាន​រំដោះ​បាប។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 5:11
23 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​កាល​គេ​យក​ខ្ញឹង​មក​វាល់ នោះ​អ្នក​ដែល​រើស​បាន​ច្រើន​ក៏​គ្មាន​លើស​ទេ ហើយ​អ្នក​ណា​ដែល​រើស​បាន​តិច​ក៏​មិន​ខ្វះ​ដែរ គ្រប់​គ្នា​មាន​ល្មម​តែ​បរិភោគ​ឆ្អែត​ប៉ុណ្ណោះ


ឯ​ខ្ញឹង​នោះ គឺ​១​ថាំង​មាន​១០​ខ្ញឹង។


ឬ​បើ​សិន​ជា​ដង្វាយ ដែល​អ្នក​នោះ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ជា​សត្វ​ស្លាប​ដែល​ត្រូវ​ដុត​ថ្វាយ នោះ​ត្រូវ​យក​ជា​លលក ឬ​ជា​ព្រាប​ជំទើរ


តែ​បើ​នាង​ខ្វះ​ខាត​មិន​ល្មម​នឹង​យក​កូន​ចៀម​១​បាន នោះ​ត្រូវ​យក​លលក​២ ឬ​ព្រាប​ជំទើរ​២ គឺ​១​សំរាប់​ជា​ដង្វាយ​ដុត ហើយ​១​សំរាប់​ជា​ដង្វាយ​លោះ​បាប ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​សត្វ​នោះ​ឲ្យ​ធួន​នឹង​នាង រួច​នាង​នឹង​បាន​ស្អាត​វិញ។


បើ​អ្នក​នោះ​ខ្វះ‌ខាត​មិន​ល្មម​នឹង​យក​របស់​ទាំង​នោះ​បាន នោះ​ត្រូវ​យក​កូន​ចៀម​ឈ្មោល​១​មក ដោយ​ព្រោះ​ការ​រំលង​សំរាប់​នឹង​គ្រវី​ថ្វាយ ដើម្បី​ឲ្យ​ធួន​នឹង​ខ្លួន ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​១​ខ្ញឹង លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ នឹង​ប្រេង​១​កំប៉ុង


តែ​បើ​អ្នក​នោះ​ក្រ​ពេក គ្មាន​ល្មម​នឹង​សង​តាម​ដំឡៃ​ដែល​ឯង​គិត នោះ​ត្រូវ​នាំ​មក​នៅ​ចំពោះ​មុខ​សង្ឃ ហើយ​ត្រូវ​ឲ្យ​សង្ឃ​គិត​ថ្លៃ តាម​កំឡាំង​របស់​អ្នក​ដែល​ជាប់​បំណន់​នោះ​វិញ។


ត្រូវ​ឲ្យ​អ្នក​នោះ​នាំ​យក​ទៅ​ឯ​សង្ឃ ហើយ​ត្រូវ​ឲ្យ​សង្ឃ​យក​១​ក្តាប់ ទុក​ជា​ទី​រំឭក​ទៅ​ដុត​លើ​អាសនា តាម​របៀប​ដង្វាយ​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​ដង្វាយ​លោះ​បាប


ហើយ​ត្រូវ​នាំ​យក​ដង្វាយ ដែល​សំរាប់​ការ​រំលង​របស់​ខ្លួន​មក​ថ្វាយ​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​បាប​ដែល​បាន​ប្រព្រឹត្ត គឺ​ជា​សត្វ​ញី​១​ពី​ហ្វូង​ចៀម ឬ​ពពែ សំរាប់​ជា​ដង្វាយ​លោះ​បាប រួច​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​បាប​របស់​អ្នក​នោះ។


រួច​ប្រោះ​ឈាម​នៃ​ដង្វាយ​លោះ​បាប​នោះ​នៅ​ចំហៀង​អាសនា ហើយ​ត្រូវ​សំរក់​ឈាម​ដែល​សល់​ទាំង​ប៉ុន្មាន​នៅ​ជើង​អាសនា​វិញ នេះ​ហើយ​ជា​ដង្វាយ​លោះ​បាប


នេះ​ជា​ដង្វាយ​ដែល​អើរ៉ុន នឹង​ពួក​កូន​លោក ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ក្នុង​ថ្ងៃ​ដែល​ចាក់​ប្រេង​តាំង​ឲ្យ គឺ​ត្រូវ​ថ្វាយ​ម្សៅ​យ៉ាង​ម៉ដ្ត​១​ខ្ញឹង សំរាប់​ដង្វាយ​ម្សៅ ដែល​ថ្វាយ​នៅ​ជានិច្ច ត្រូវ​ថ្វាយ​ពាក់​កណ្តាល​ក្នុង​ពេល​ព្រឹក ហើយ​ពាក់​កណ្តាល​ក្នុង​ពេល​ល្ងាច


នោះ​ប្ដី​ត្រូវ​នាំ​ប្រពន្ធ​ខ្លួន​ទៅ​ឯ​សង្ឃ ព្រម​ទាំង​យក​ដង្វាយ ជា​ម្សៅ​ឱក​១​ខ្ញឹង​សំរាប់​ប្រពន្ធ​ផង មិន​ត្រូវ​ចាក់​ប្រេង ឬ​ដាក់​កំញាន​ពី​លើ​ទេ ដ្បិត​ជា​ដង្វាយ​ខាង​ឯ​សេចក្ដី​ប្រចណ្ឌ ទុក​ជា​ដង្វាយ​រំឭក សំរាប់​នឹង​រំឭក​ពី​អំពើ​ដ៏​លាមក


ហើយ​ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ


ហើយ​នឹង​ថ្វាយ​យញ្ញ‌បូជា តាម​សេចក្ដី​ដែល​បាន​កត់​ទុក​ក្នុង​ក្រិត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់ គឺ​ថា «លលក​១​គូ ឬ​ព្រាប​ជំទើរ​២»។


ដ្បិត​ឯ​ព្រះ‌អង្គ ដែល​មិន​បាន​ស្គាល់​បាប​សោះ នោះ​ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ត្រឡប់​ជា​តួ​បាប ជំនួស​យើង​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ត្រឡប់​ទៅ​ជា​សេចក្ដី​សុចរិត​របស់​ព្រះ ដោយ​នូវ​ព្រះ‌អង្គ​នោះ​ឯង។


ហើយ​តាម​ក្រិត្យ‌វិន័យ សឹង​តែ​គ្រប់​របស់​ទាំង​អស់​បាន​ស្អាត ដោយ‌សារ​ឈាម បើ​គ្មាន​ខ្ចាយ​ឈាម​ទេ នោះ​គ្មាន​ផ្លូវ​ណា​ឲ្យ​បាន​រួច​ពី​បាប​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម