លេវីវិន័យ 27:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ត្រូវឲ្យសង្ឃគិតតាមដំឡៃដែលសត្វនោះល្អ ឬអាក្រក់ ហើយដំឡៃណាដែលគិតនោះ នឹងត្រូវបានដូចជាលោកដ៏ជាសង្ឃគិតឲ្យពិត សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 សង្ឃត្រូវវាយតម្លៃសត្វនោះ ទោះជាល្អ ឬអាក្រក់ បើសង្ឃវាយតម្លៃយ៉ាងណា សត្វនោះនឹងមានតម្លៃយ៉ាងនោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 បូជាចារ្យត្រូវពិនិត្យមើលគុណភាពរបស់សត្វនោះ រួចវាយតម្លៃ។ សូមមើលជំពូកអាល់គីតាប12 អ៊ីមុាំត្រូវពិនិត្យមើលគុណភាពរបស់សត្វនោះរួចវាយតម្លៃ។ សូមមើលជំពូក |
យ៉ូអាស ទ្រង់មានបន្ទូលទៅពួកសង្ឃថា ឯអស់ទាំងប្រាក់ ជាដំឡៃនៃដង្វាយទាំងប៉ុន្មាន ដែលគេយកមកថ្វាយ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា នឹងប្រាក់របស់មនុស្សនីមួយៗដែលកត់ទុកក្នុងបញ្ជី គឺជាដង្វាយនៃគ្រប់គ្នាតាមច្បាប់ ហើយអស់ទាំងប្រាក់ ដែលអ្នកណាកើតមានចិត្តចង់យកមកថ្វាយ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា