Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 25:39 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 បើ​បង​ឬ​ប្អូន​ដែល​នៅ​ជិត​ឯង ធ្លាក់​ខ្លួន​ទៅ​ជា​ក្រ ហើយ​លក់​ខ្លួន​ដល់​ឯង នោះ​មិន​ត្រូវ​ឲ្យ​ឯង​ប្រើ​គេ​ទុក​ដូច​ជា​បាវ​បំរើ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 បើ​បង ឬ​ប្អូន​ដែល​នៅ​ជិត​អ្នក​ធ្លាក់​ខ្លួន​ក្រ ហើយ​លក់​ខ្លួន​ដល់​អ្នក នោះ​មិន​ត្រូវ​ឲ្យ​អ្នក​ប្រើ​គេ​ទុក​ដូច​ជា​អ្នក​បម្រើ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 ពេល​បងប្អូន​ណា​ម្នាក់​ធ្លាក់​ខ្លួន​ក្រ ហើយ​មក​សុំ​លក់​ខ្លួន​បម្រើ​អ្នក មិន​ត្រូវ​បង្ខំ​ឲ្យ​គេ​ធ្វើ​ការ​ដូច​ទាសករ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

39 ពេល​បង​ប្អូន​ណា​ម្នាក់​ធ្លាក់​ខ្លួន​ក្រ ហើយ​មក​សុំ​លក់​ខ្លួន​បម្រើ​អ្នក មិន​ត្រូវ​បង្ខំ​ឲ្យ​គេ​ធ្វើ​ការ​ដូច​ទាសករ​ឡើយ។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 25:39
16 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​វិញ នោះ​សាឡូម៉ូន​មិន​បាន​យក​គេ​ធ្វើ​ជា​បាវ​បំរើ​ទេ គឺ​គេ​ជា​ពួក​ទាហាន ពួក​មហា‌តលិក ជា​ចៅហ្វាយ ជា​មេ‌ទ័ព ហើយ​ជា​នាយ​រទេះ​ចំបាំង នឹង​ពួក​ទ័ព​សេះ​ទ្រង់​វិញ


រីឯ​មាន​ស្ត្រី​ម្នាក់ ជា​ប្រពន្ធ​នៃ​ពួក​សិស្ស របស់​ពួក​ហោរា​ម្នាក់ នាង​បាន​ស្រែក​ដល់​អេលី‌សេ​ថា ប្ដី​ខ្ញុំ ជា​អ្នក​បំរើ​លោក បាន​ស្លាប់​ហើយ លោក​ក៏​ជ្រាប​ថា អ្នក​បំរើ​របស់​លោក​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ដែរ ឥឡូវ​នេះ ម្ចាស់​បំណុល​បាន​មក ចង់​យក​កូន​ខ្ញុំ​ទាំង​២​ទៅ​ធ្វើ​ជា​បាវ​បំរើ


ឥឡូវ​នេះ អ្នក​រាល់​គ្នា​គិត​បង្ក្រាប​ពួក​កូន​ចៅ​យូដា នឹង​ពួក​ក្រុង​យេរូ‌សាឡិម ទុក​ជា​បាវ​ប្រុស​បាវ​ស្រី​របស់​អ្នក​រាល់​គ្នា​ទៀត តែ​ឯ​អ្នក​រាល់​គ្នា តើ​មិន​មាន​អំពើ​រំលង​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ដែរ​ទេ​ឬ​អី


ប៉ុន្តែយើង​ខ្ញុំ នឹង​ពួក​បង​ប្អូន​នោះ មាន​សាច់​ដូច​គ្នា កូន​ចៅ​យើង​ខ្ញុំ ក៏​ដូច​ជា​កូន​ចៅ​របស់​គេ​ដែរ តែ​មើល យើង​ខ្ញុំ​នាំ​ឲ្យ​កូន​ប្រុស​កូន​ស្រី​យើង​ខ្ញុំ​ទៅ​ជា​ខ្ញុំ​គេ ហើយ​កូន​ស្រី​របស់​យើង​ខ្ញុំ ខ្លះ​ក៏​បាន​ជាប់​ជា​ខ្ញុំ​គេ​ហើយ យើង​ខ្ញុំ​ក៏​ចៀស​មិន​រួច​ដែរ ដ្បិត​អ្នក​ឯ​ទៀត​បាន​ស្រែ​ចំការ របស់​យើង​ខ្ញុំ​ទៅ​ហើយ។


ព្រម​ទាំង​ធ្វើ​ឲ្យ​ជីវិត​គេ មាន​សេចក្ដី​ជូរ​ល្វីង ដោយ​ការ​លំបាក​វេទនា គឺ​ប្រើ​ឲ្យ​ធ្វើ​បាយអ​នឹង​ឥដ្ឋ ព្រម​ទាំង​ការ​នៅ​ចំការ​គ្រប់​មុខ​ផង ឯ​ការ​ដែល​គេ​ចាប់​ប្រើ​ឲ្យ​ធ្វើ​ទាំង​ប៉ុន្មាន​នោះ​សុទ្ធ​តែ​ការ​យ៉ាង​តឹង‌រ៉ឹង​ទាំង​អស់។


បើ​ឯង​ទិញ​បាវ​ជា​សាសន៍​ហេព្រើរ នោះ​វា​ត្រូវ​នៅ​បំរើ​តែ​៦​ឆ្នាំ​ទេ លុះ​ដល់​ឆ្នាំ​ទី​៧ នោះ​នឹង​រួច​ចេញ​ទៅ​ទទេ​ឥត​សង​អ្វី​ឡើយ


តែ​បើ​ថ្ងៃ​រះ​ហើយ នោះ​ត្រូវ​មាន​ទោស​វិញ ដ្បិត​នឹង​ត្រូវ​ចាប់​ឲ្យ​សង បើ​ចោរ​គ្មាន​អ្វី​សោះ ត្រូវ​លក់​ខ្លួន​វា​ឲ្យ​ធួន​នឹង​របស់​ដែល​បាន​លួច​យក​នោះ


ដ្បិត​សាសន៍​ជា​ច្រើន នឹង​ស្តេច​ធំៗ នឹង​ចាប់​ប្រើ​សាសន៍​ខាល់ដេ​នោះ​វិញ ហើយ​អញ​នឹង​សង​គេ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត នឹង​តាម​ការ​ដែល​ដៃ​គេ​បាន​ធ្វើ។


សាសន៍​ទាំង​អស់​នឹង​បំរើ​ស្តេច​នោះ នឹង​កូន ហើយ​នឹង​ចៅ​របស់​គេ​ផង ដរាប​ដល់​កំណត់​នៃ​ស្រុក​គេ នោះ​សាសន៍​ជា​ច្រើន ហើយ​ស្តេច​ធំ​នឹង​ចាប់​ស្តេច​នោះ​ប្រើ​ជា​បាវ​វិញ


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ថា នៅ​ថ្ងៃ​នោះ​អញ​នឹង​បំបាក់​នឹម​គេ​ពី​ក​ឯង​ចេញ ហើយ​ផ្តាច់​ចំណង​ឯង​ផង នោះ​ពួក​សាសន៍​ដទៃ​នឹង​មិន​ចាប់​ប្រើ​ឯង​ជា​បាវ​ទៀត​ឡើយ


លុះ​ផុត​៧​ឆ្នាំ​ហើយ នោះ​ឯង​រាល់​គ្នា​ត្រូវ​លែង​បង​ប្អូន​ឯង ជា​សាសន៍​ហេព្រើរ​ដែល​បាន​លក់​ខ្លួន​ដល់​ឯង ហើយ​បាន​បំរើ​ឯង​អស់​៦​ឆ្នាំ គឺ​ឯង​ត្រូវ​លែង​គេ​ឲ្យ​រួច​ចេញ​ពី​ឯង​ទៅ ប៉ុន្តែពួក​ព្ធយុ‌កោ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​អញ​ទេ ក៏​មិន​បាន​ផ្ទៀង​ត្រចៀក​ផង


នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ជា​ពាក្យ​ដែល​មក​ដល់​យេរេមា ក្នុង​ពេល​ក្រោយ​ដែល​ស្តេច​សេដេគា នឹង​ប្រជា‌ជន​ទាំង‌ឡាយ ដែល​នៅ​ក្រុង​យេរូ‌សាឡិម បាន​តាំង​សេចក្ដី​សញ្ញា ដើម្បី​នឹង​ប្រកាស​ប្រាប់​ពី​ការ​ប្រោស​លែង​ដល់​គេ


គឺ​ឲ្យ​គ្រប់​ទាំង​មនុស្ស​បាន​បើក​ឲ្យ​បាវ​ប្រុស​បាវ​ស្រី​របស់​ខ្លួន ដែល​ជា​សាសន៍​ហេព្រើរ​រួច​ចេញ​ទៅ ហើយ​កុំ​ឲ្យ​អ្នក​ណា​ចាប់​ប្រើ​សាសន៍​ហេព្រើរ ដែល​ជា​បង​ប្អូន​នឹង​គ្នា ទុក​ជា​បាវ​បំរើ​ទៀត​ឡើយ


ហើយ​ឯង​នឹង​ទុក​អ្នក​ទាំង​នោះ ជា​មរដក​ឲ្យ​កូន​ចៅ​ឯង​ត​ទៅ ដើម្បី​ឲ្យ​បាន​ជា​កេរ‌អាករ្តិ៍​ដែរ គឺ​ពី​ពួក​អ្នក​ទាំង​នោះ​ហើយ​ដែល​ឯង​រាល់​គ្នា​ត្រូវ​យក​ទុក​ជា​បាវ​បំរើ​ដល់​ឯង តែ​ត្រង់​ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែល​ជា​បង​ប្អូន​ឯង នោះ​មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ត្រួត‌ត្រា​ដោយ​តឹង‌រ៉ឹង​ឡើយ។


តែ​ដោយ​ព្រោះ​អ្នក​នោះ​គ្មាន​អ្វី​នឹង​សង បាន​ជា​ចៅហ្វាយ​បង្គាប់​ឲ្យ​លក់​ខ្លួន​វា ព្រម​ទាំង​ប្រពន្ធ​កូន នឹង​របស់​ទាំង​អស់ ដើម្បី​នឹង​សង​បំណុល​នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម