Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 24:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 អើរ៉ុន​ត្រូវ​ថែ‌ទាំ​ចង្កៀង​នោះ ឲ្យ​ឆេះ​ពី​ល្ងាច​រហូត​ដល់​ព្រឹក​ជា​ប្រក្រតី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​ខាង​ក្រៅ​វាំង‌នន​ដែល​បាំង​ទី​បន្ទាល់​ក្នុង​ត្រសាល​ជំនុំ នេះ​ហើយ​ជា​ច្បាប់​សំរាប់​អស់‌កល្ប‌ជានិច្ច នៅ​អស់​ទាំង​ដំណ​ឯង​ត​រៀង​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 អើរ៉ុន​ត្រូវ​ថែ‌ទាំ​ចង្កៀង​នោះ ឲ្យ​ឆេះ​ពី​ល្ងាច​រហូត​ដល់​ព្រឹក នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​ខាង​ក្រៅ​វាំង‌នន​ដែល​បាំង​ហិប​នៃ​សេចក្ដី​បន្ទាល់ ក្នុង​ត្រសាល​ជំនុំ នេះ​ហើយ​ជា​ច្បាប់​សម្រាប់​អស់‌កល្ប​ជា‌និច្ច នៅ​អស់​ទាំង​តំណ​អ្នក​ត​រៀង​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 អើរ៉ុន​ត្រូវ​តម្កល់​ចង្កៀង​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ខាង​មុខ​វាំងនន​នៃ​បន្ទប់​ដែល​គេ​តម្កល់​ហិប​នៃ​សន្ធិ‌សញ្ញា ហើយ​ទុក​ឲ្យ​ចង្កៀង​នោះ​ឆេះ​រហូត តាំង​ពី​ល្ងាច​ទល់​ព្រឹក នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ នេះ​ជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត​តាម​គ្រប់​ជំនាន់​រហូត​ត​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ហារូន​ត្រូវ​តម្កល់​ចង្កៀង​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា ខាង​មុខ​វាំង​នន​នៃ​បន្ទប់​ដែល​គេ​តម្កល់​ហិប​នៃ​សន្ធិ​សញ្ញា ហើយ​ទុក​ឲ្យ​ចង្កៀង​នោះ​ឆេះ​រហូត តាំង​ពី​ល្ងាច​ទល់​ព្រឹក នៅ​ចំពោះអុលឡោះ‌តាអាឡា។ នេះ​ជា​ហ៊ូកុំ​ដែល​ត្រូវ​អនុវត្ត​តាម​គ្រប់​ជំនាន់​រហូត​ត​ទៅ។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 24:3
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ចង្កៀង​នោះ ត្រូវ​ឲ្យ​អើរ៉ុន នឹង​កូន​លោក​ថែ​ឲ្យ​ឆេះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​ល្ងាច​ដល់​ព្រឹក នៅ​ខាង​ក្រៅ​វាំង‌នន​ក្នុង​ត្រសាល​ជំនុំ​ត្រង់​មុខ​ទី​បន្ទាល់ នេះ​ជា​ច្បាប់​សំរាប់​អស់​‌កល្ប​ជានិច្ច ដល់​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ត​រៀង​ទៅ។


ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ឲ្យ​គេ​យក​ប្រេង​អូលីវ​សុទ្ធ​យ៉ាង​សំរាំង​មក​សំរាប់​ចង្កៀង ដើម្បី​ឲ្យ​បាន​ឆេះ​នៅ​ជានិច្ច


ត្រូវ​ឲ្យ​លោក​រៀប​ចង្កៀង​នៅ​លើ​ជើង​ចង្កៀង​មាស​សុទ្ធ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជានិច្ច។


នេះ​ជា​ច្បាប់​នៅ​អស់​‌កល្ប​ជានិច្ច ដល់​អស់​ទាំង​ដំណ​ឯង​រាល់​គ្នា​ត​ទៅ នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ឯង​រាល់​គ្នា​តាំង​នៅ​ទី​លំនៅ គឺ​ថា មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​ខ្លាញ់​ឬ​ឈាម​ឡើយ។


ឯ​ឯង​ត្រូវ​ឲ្យ​រក្សា​បញ្ញើ នៃ​ទី​បរិសុទ្ធ នឹង​បញ្ញើ​នៃ​អាសនា ដើម្បី​កុំ​ឲ្យ​មាន​សេចក្ដី​ក្រោធ​មក​លើ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទៀត​ឡើយ


ហើយ​សាំយូ‌អែល​ក៏​ដេក នៅ​ក្នុង​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា​ដែរ ជា​កន្លែង​ដែល​មាន​ហឹប​នៃ​ព្រះ ក្នុង​កាល​ដែល​ចង្កៀង​នៃ​ព្រះ​មិន​ទាន់​រលត់​នៅ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម