លេវីវិន័យ 21:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 អ្នកណាដែលវិកលវិការក្នុងពូជអើរ៉ុនដ៏ជាសង្ឃ នោះមិនត្រូវចូលមកថ្វាយដង្វាយដុតនៃព្រះយេហូវ៉ាទេ អ្នកនោះវិកលវិការហើយ ដូច្នេះមិនត្រូវចូលទៅថ្វាយព្រះស្ងោយរបស់ព្រះនៃខ្លួនឡើយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 អ្នកណាដែលវិកលវិការក្នុងពូជលោកអើរ៉ុនជាសង្ឃ នោះមិនត្រូវចូលមកថ្វាយតង្វាយដុតនៃព្រះយេហូវ៉ាទេ អ្នកនោះវិកលវិការហើយ ដូច្នេះ មិនត្រូវចូលទៅថ្វាយព្រះស្ងោយរបស់ព្រះនៃខ្លួនឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 ក្នុងចំណោមពូជពង្សរបស់បូជាចារ្យអើរ៉ុន អ្នកមានរូបរាងកាយមិនធម្មតា មិនត្រូវចូលទៅថ្វាយតង្វាយដុតដល់ព្រះអម្ចាស់ឡើយ។ ដោយគេមានរូបរាងកាយមិនធម្មតាដូច្នេះ គេមិនអាចនាំយកអាហារចូលទៅថ្វាយព្រះរបស់ខ្លួនទេ។ សូមមើលជំពូកអាល់គីតាប21 ក្នុងចំណោមពូជពង្សរបស់អ៊ីមុាំហារូន អ្នកដែលមានរូបរាងកាយមិនធម្មតា មិនត្រូវចូលទៅធ្វើគូរបានដុតដល់អុលឡោះតាអាឡាឡើយ។ ដោយគេមានរូបរាងកាយមិនធម្មតាដូច្នេះ គេមិនអាចនាំយកអាហារចូលទៅជូនអុលឡោះជាម្ចាស់របស់ខ្លួនបានទេ។ សូមមើលជំពូក |