លេវីវិន័យ 20:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 ត្រូវឲ្យឯងរាល់គ្នាបានបរិសុទ្ធដល់អញ ដ្បិតអញនេះ គឺព្រះយេហូវ៉ា អញបរិសុទ្ធ ហើយអញបានញែកឯងរាល់គ្នាចេញពីអស់ទាំងសាសន៍ដទៃ ដើម្បីឲ្យបានជារបស់ផងអញវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 អ្នករាល់គ្នាត្រូវបានបរិសុទ្ធដើម្បីយើង ដ្បិតយើងនេះគឺព្រះយេហូវ៉ា យើងបរិសុទ្ធ ហើយយើងបានញែកអ្នករាល់គ្នាចេញពីអស់ទាំងសាសន៍ដទៃ ដើម្បីឲ្យបានជារបស់យើងវិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 អ្នករាល់គ្នាត្រូវតែវិសុទ្ធសម្រាប់យើង ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធ។ យើងបានញែកអ្នករាល់គ្នាចេញពីជាតិសាសន៍នានា ដើម្បីឲ្យអ្នករាល់គ្នាធ្វើជាប្រជាជនរបស់យើង។ សូមមើលជំពូកអាល់គីតាប26 អ្នករាល់គ្នាត្រូវតែបរិសុទ្ធសម្រាប់យើង ដ្បិតយើងជាអុលឡោះតាអាឡាជាម្ចាស់ដ៍វិសុទ្ធ។ យើងបានញែកអ្នករាល់គ្នាចេញពីជាតិសាសន៍នានា ដើម្បីឲ្យអ្នករាល់គ្នាធ្វើជាប្រជាជនរបស់យើង។ សូមមើលជំពូក |
គេក៏កាន់ខ្ជាប់តាមបងប្អូន នឹងពួកអ្នកមានត្រកូលខ្ពស់ក្នុងពួកគេដែរ គេតាំងសេចក្ដីផ្តាសាដល់ខ្លួន ដោយស្បថថា នឹងកាន់តាមក្រិត្យវិន័យរបស់ព្រះ ដែលបានប្រទានមក ដោយសារលោកម៉ូសេ ជាអ្នកបំរើទ្រង់ ហើយឲ្យរក្សានឹងប្រព្រឹត្តតាមគ្រប់ទាំងក្រិត្យក្រមរបស់ព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃយើងរាល់គ្នា ព្រមទាំងច្បាប់យុត្តិធម៌ នឹងបញ្ញត្តទ្រង់ផង