Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 2:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ត្រូវ​ឲ្យ​យក​ទៅ​ឯ​ពួក​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ ហើយ​ត្រូវ​ឲ្យ​សង្ឃ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​នោះ​១​ក្តាប់​ជា​មួយ​នឹង​ប្រេង​ខ្លះ ព្រម​ទាំង​កំញាន​ទាំង​អស់​ទៅ​ដុត ទុក​ជា​ទី​រំឭក​នៅ​លើ​អាសនា គឺ​ជា​ដង្វាយ​ដែល​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ត្រូវ​យក​ទៅ​ជូន​ពួក​កូន​លោក​អើរ៉ុន​ជា​សង្ឃ ហើយ​សង្ឃ​ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​នោះ​មួយ​ក្តាប់​ជា​មួយ​ប្រេង​ខ្លះ ព្រម​ទាំង​កំញាន​ទាំង​អស់​ទៅ​ដុត ទុក​ជា​ទី​រំឭក​នៅ​លើ​អាសនា គឺ​ជា​តង្វាយ​ដែល​ដុត​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ហើយ​យក​តង្វាយ​នោះ​មក​ជូន​ពួក​បូជា‌ចារ្យ* ជា​កូន​លោក​អើរ៉ុន។ គេ​ត្រូវ​យក​ម្សៅ​ពេញ​មួយ​ក្ដាប់ ដែល​លាយ​ជា​មួយ​ប្រេង និង​គ្រឿង​ក្រអូប​ទាំង​អស់​មក រួច​បូជា‌ចារ្យ​ម្នាក់​យក​តង្វាយ​នេះ​ទៅ​ដុត​នៅ​លើ​អាសនៈ ដើម្បី​ទុក​ជា​ទី​រំឭក*។ នេះ​ជា​តង្វាយ​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ហើយ​យក​ជំនូន​នោះ​មក​ជូន​ពួក​អ៊ីមុាំ​ជា​កូន​ហារូន។ គេ​ត្រូវ​យក​ម្សៅ​ពេញ​មួយ​ក្តាប់ ដែល​លាយ​ជា​មួយ​ប្រេង និង​គ្រឿង​ក្រអូប​ទាំង​អស់​មក រួច​អ៊ីមុាំ​ម្នាក់​យក​ជំនូន​នេះ ទៅ​ដុត​នៅ​លើ​អាសនៈ ដើម្បី​ទុក​ជា​ទី​រំលឹក។ នេះ​ជា​គូរបាន​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 2:2
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​នឹក​រឭក​ដល់​ទូលបង្គំ ពី​ដំណើរ​ការ‌​នេះ​ផង សូម​កុំ​លុប​អំពើ​ល្អ​ដែល​ទូលបង្គំ​បាន​ធ្វើ សំរាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​ទូលបង្គំ នឹង​សំរាប់​ការ​ដែល​ត្រូវ​ធ្វើ​ក្នុង​ទី​នោះ​ចេញ​ឡើយ។


ខ្ញុំ​ក៏​បង្គាប់​ដល់​ពួក​លេវី ឲ្យ​គេ​បាន​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ហើយ​ឲ្យ​គេ​មក​ចាំ​យាម នៅ​អស់​ទាំង​ទ្វារ​ក្រុង ដើម្បី​ញែក​ថ្ងៃ​ឈប់​សំរាក​ចេញ​ជា​បរិសុទ្ធ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​នឹក​ចាំ​ពី​ទូលបង្គំ​ក្នុង​ការ​នេះ​ផង ហើយ​សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ ដោយ​សេចក្ដី​សប្បុរស​ទ្រង់​ដ៏​ធំ។


ត្រូវ​ឲ្យ​ទទួល​ប្រាក់​លោះ​ខ្លួន​នោះ​ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល សំរាប់​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ ដើម្បី​ឲ្យ​បាន​ទុក​ជា​សេចក្ដី​រំឭក របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា សំរាប់​ជា​ដង្វាយ​លោះ​ខ្លួន។


អ្នក​ណា​ដែល​សំឡាប់​គោ នោះ​ដូច​ជា​បាន​ប្រហារ​ជីវិត​មនុស្ស អ្នក​ណា​ដែល​ថ្វាយ​កូន​ចៀម​ទុក​ជា​យញ្ញ‌បូជា នោះ​ដូច​ជា​បាន​បំបាក់​ក​ឆ្កែ អ្នក​ណា​ដែល​ថ្វាយ​ដង្វាយ​ម្សៅ នោះ​ដូច​ជា​បាន​ថ្វាយ​ឈាម​ជ្រូក អ្នក​ណា​ដែល​ដុត​កំញាន​ថ្វាយ នោះ​ក៏​ដូច​ជា​អ្នក​ដែល​ថ្វាយ‌បង្គំ​ដល់​រូប​ព្រះ​ដែរ អើ អ្នក​ទាំង​នោះ​បាន​រើស​ផ្លូវ​របស់​ខ្លួន​គេ ព្រលឹង​របស់​គេ​ក៏​រីក‌រាយ ចំពោះ​ការ​គួរ​ស្អប់​ខ្ពើម​របស់​ខ្លួន​គេ​ហើយ


តែ​ឯ​អាការៈ​ខាង​ក្នុង នឹង​ជើង​ទាំង​ប៉ុន្មាន នោះ​ត្រូវ​លាង​នឹង​ទឹក​ចេញ រួច​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ទាំង​អស់ នៅ​លើ​អាសនា ទុក​ជា​ដង្វាយ​ដុត គឺ​ជា​ដង្វាយ​ដែល​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។


ត្រូវ​ពុះ​ចំ​ពាក់‌កណ្តាល ឲ្យ​មាន​ចំអេង​នៅ​ជាប់​ទាំង​សង​ខាង មិន​ត្រូវ​ផ្តាច់​ចំហៀង​ចេញ​ពី​គ្នា​ទេ រួច​ត្រូវ​ឲ្យ​សង្ឃ​ដុត​លើ​ឧស​ដែល​ឆេះ​នៅ​លើ​អាសនា ទុក​ជា​ដង្វាយ​ដុត គឺ​ជា​ដង្វាយ​ដែល​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។


តែ​ឯ​អាការៈ​ខាង​ក្នុង នឹង​ជើង​ទាំង​ប៉ុន្មាន នោះ​ត្រូវ​លាង​នឹង​ទឹក​ចេញ រួច​ត្រូវ​ឲ្យ​សង្ឃ​ដុត​ទាំង​អស់​នៅ​លើ​អាសនា​ទុក​ជា​ដង្វាយ​ដុត គឺ​ជា​ដង្វាយ​ដែល​ដុត សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។


សង្ឃ​ម្នាក់​នឹង​យក​ស្រូវ បុក​១​ចំណែក​នឹង​ប្រេង​ខ្លះ ហើយ​នឹង​កំញាន​ទាំង​អស់​ពី​ដង្វាយ​នោះ ដុត​ថ្វាយ​ទុក​ជា​ទី​រំឭក នេះ​ជា​ដង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា។


រួច​ត្រូវ​យក​១​ចំណែក​នៃ​ដង្វាយ​ម្សៅ​នោះ​ទុក​ជា​ទី​រំឭក ទៅ​ដុត​លើ​អាសនា គឺ​ជា​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា


រួច​ត្រូវ​ដាក់​កំញាន​សុទ្ធ​ពី​លើ​នំ​ទាំង​២​ជួន​នោះ ឲ្យ​បាន​ទុក​ជា​នំបុ័ង​រំឭក គឺ​ជា​ដង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា


ឯ​ខ្លាញ់​ទាំង​ប៉ុន្មាន នោះ​ត្រូវ​យក​ចេញ ដូច​ជា​យក​ចេញ​ពី​យញ្ញ‌បូជា ដែល​សំរាប់​ជា​ដង្វាយ​មេត្រី​ដែរ រួច​ត្រូវ​ឲ្យ​សង្ឃ​ដុត​នៅ​លើ​អាសនា ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​អ្នក​នោះ ដូច្នេះ អ្នក​នោះ​នឹង​រួច​ចាក​ទោស​ហើយ។


បើ​អ្នក​នោះ​ខ្វះ‌ខាត គ្មាន​ល្មម​នឹង​យក​លលក​២ ឬ​ព្រាប​ជំទើរ​២​បាន​ទេ នោះ​ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​១​ខ្ញឹង មក​ទុក​ជា​ដង្វាយ​លោះ​បាប ដោយ​ព្រោះ​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត តែ​មិន​ត្រូវ​ចាក់​ប្រេង​ឬ​ដាក់​កំញាន​ទេ ដ្បិត​ជា​ដង្វាយ​សំរាប់​លោះ​បាប


ត្រូវ​ឲ្យ​អ្នក​នោះ​នាំ​យក​ទៅ​ឯ​សង្ឃ ហើយ​ត្រូវ​ឲ្យ​សង្ឃ​យក​១​ក្តាប់ ទុក​ជា​ទី​រំឭក​ទៅ​ដុត​លើ​អាសនា តាម​របៀប​ដង្វាយ​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​ដង្វាយ​លោះ​បាប


ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​១​ក្តាប់​ជា​មួយ​នឹង​ប្រេង​ខ្លះ ហើយ​នឹង​កំញាន​ដែល​នៅ​លើ​ដង្វាយ​ម្សៅ​នោះ​ដុត​ទាំង​អស់ សំរាប់​ជា​ក្លិន​ឈ្ងុយ នៅ​លើ​អាសនា ទុក​ជា​ទី​រំឭក​ដល់​ព្រះ‌យេហូវ៉ា


ត្រូវ​ឲ្យ​សង្ឃ ឲ្យ​នាង​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​បើក​ក្បាល​នៅ​ទទេ រួច​ត្រូវ​ដាក់​ជា​ដង្វាយ​រំឭក គឺ​ជា​ដង្វាយ​ខាង​ឯ​សេចក្ដី​ប្រចណ្ឌ​នោះ​នៅ​បាត​ដៃ​នាង ហើយ​សង្ឃ​ត្រូវ​កាន់​ទឹក​ល្វីង ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា​នោះ​នៅ​ក្នុង​ដៃ


នោះ​ត្រូវ​ឲ្យ​សង្ឃ​យក​ម្សៅ ពី​ដង្វាយ​នោះ​១​ក្តាប់ ទុក​ជា​សេចក្ដី​រំឭក​ទៅ​ដុត​លើ​អាសនា រួច​សឹម​ឲ្យ​នាង​ផឹក​ទឹក​នោះ


លោក​ក៏​សំឡឹង​មើល​ទៅ​ទេវតា​ទាំង​ភ័យ ហើយ​ឆ្លើយ​ថា ព្រះ‌អម្ចាស់​អើយ តើ​មាន​ការ​អ្វី ទេវតា​ប្រាប់​ថា សេចក្ដី​អធិស្ឋាន នឹង​ការ​ដាក់​ទាន​របស់​អ្នក បាន​ឡើង​ទៅ​ទុក​ជា​សេចក្ដី​រំឭក នៅ​ចំពោះ​ព្រះ​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម