Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 19:35 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​ទុច្ចរិត​ក្នុង​រឿង​ក្តី ឬ​ក្នុង​ការ​វាស់ ឬ​ថ្លឹង ឬ​វាល់​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រព្រឹត្ត​ទុច្ចរិត​ក្នុង​រឿង​ក្តី ក្នុង​ការ​វាស់ ថ្លឹង ឬ​វាល់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 ទោះ​បី​ក្នុង​ការ​កាត់​ក្ដី ឬ​ក្នុង​ការ​វាស់ ការ​ថ្លឹង និង​ការ​វាល់​ក្ដី មិន​ត្រូវ​ប្រព្រឹត្ត​ទុច្ចរិត​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

35 ទោះ​បី​ក្នុង​ការ​កាត់​ក្តី ឬ​ក្នុង​ការ​វាស់​ការ​ថ្លឹង និង​ការ​វាល់​ក្តី មិន​ត្រូវ​ប្រព្រឹត្ត​ទុច្ចរិត​ឡើយ។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 19:35
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​គឺ​ជា​អ្នក​ធ្វើ​នំបុ័ង​តាំង​ទុក ម្សៅ​យ៉ាង​ម៉ដ្ត សំរាប់​ដង្វាយ​ម្សៅ ទោះ​បើ​ធ្វើ​នំ​ក្រៀប​ឥត​ដំបែ ឬ​នំ​ដែល​ចំអិន​ក្នុង​ពុម្ព ឬ​ដែល​ចៀន​ក្តី ហើយ​នឹង​ការ​វាល់​វាស់​ទាំង​ប៉ុន្មាន​ផង


ជញ្ជីង​មិន​ត្រឹម‌ត្រូវ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​កូន​ជញ្ជីង​គ្រប់​ទំងន់ ជា​ទី​គាប់​ដល់​ព្រះ‌ហឫទ័យ​ទ្រង់​វិញ។


ជញ្ជីង ហើយ​នឹង​ត្រាជូ​ត្រឹម‌ត្រូវ នោះ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ឯ​អស់​ទាំង​កូន​ជញ្ជីង​នៅ​ក្នុង​ថង់​ក៏​ជា​ស្នាដៃ​របស់​ទ្រង់​ដែរ។


កូន​ជញ្ជីង​ឆ​ផ្សេងៗ ហើយ​រង្វាល់​កោង​ផ្សេងៗ​ទាំង​២​យ៉ាង​នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា។


ត្រូវ​ឲ្យ​មាន​ជញ្ជីង​ត្រឹម‌ត្រូវ នឹង​អេផា ហើយ​បាថ​ពេញ​ខ្នាត​ដែរ


មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​ទុច្ចរិត ក្នុង​រឿង​ក្តី​ឡើយ ក៏​មិន​ត្រូវ​យល់​មុខ​ខាង​ឯ​អ្នក​តូច ឬ​ខ្លាច​អ្នក​ធំ​ដែរ គឺ​ត្រូវ​ឲ្យ​ជំនុំ​ជំរះ​អ្នក​ជិត​ខាង​ឯង​ដោយ​សុចរិត​វិញ


ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ស្តាប់​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ឥឡូវ​ថា ចូរ​ក្រោក​ឡើង អង្វរ​នៅ​មុខ​ភ្នំ​ធំ​ទាំង‌ឡាយ​ចុះ ហើយ​បន្លឺ​ឲ្យ​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ឮ​សំឡេង​ឯង​ផង


ដ្បិត​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា នោះ​គេ​នឹង​ថ្កោល​អ្នក​វិញ​យ៉ាង​នោះ​ដែរ ហើយ​គេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​វាល់​ឲ្យ​គេ​ផង


នៅ​ក្នុង​ថង់​ឯង មិន​ត្រូវ​មាន​កូន​ជញ្ជីង​២​យ៉ាង គឺ​១​ធ្ងន់​១​ស្រាល​ឡើយ


ត្រូវ​ឲ្យ​មាន​កូន​ជញ្ជីង​ត្រឹម‌ត្រូវ​ពេញ​ទំងន់ នឹង​រង្វាល់​ត្រឹម‌ត្រូវ​ពេញ​ខ្នាត​ដែរ ដើម្បី​ឲ្យ​ឯង​មាន​ជីវិត​យូរ‌អង្វែង​ត​ទៅ នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម