Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 19:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 តែ​ដល់​ឆ្នាំ​ទី​៤ ផ្លែ​ឈើ​ទាំង​នោះ​នឹង​បាន​បរិសុទ្ធ​វិញ សំរាប់​នឹង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ដោយ​អរ​សប្បាយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 នៅ​ឆ្នាំ​ទី​បួន ផ្លែ​ឈើ​ទាំងអស់​នឹង​បាន​បរិសុទ្ធ​វិញ ជា​តង្វាយ​នៃ​ការ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 នៅ​ឆ្នាំ​ទី​បួន ត្រូវ​ញែក​ផ្លែ​ឈើ​ទាំង​អស់​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​សរសើរ​តម្កើង​ព្រះអង្គ។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 នៅ​ឆ្នាំ​ទី​បួន ត្រូវ​ញែក​ផ្លែ​ឈើ​ទាំង​អស់​ជា​សក្ការៈ​ជូនអុលឡោះ‌តាអាឡា ដើម្បី​សរសើរ​តម្កើង​ទ្រង់។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 19:24
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ថ្វាយ​កិត្តិ‌នាម​ដល់​ព្រះ‌យេហូវ៉ា ដោយ​ទ្រព្យ​សម្បត្តិ ហើយ​នឹង​ផល​ដំបូង ពី​សេចក្ដី​ចំរើន​របស់​ឯង​ទាំង​អំបាល‌ម៉ាន​ចុះ


កាល​ណា​ឯង​រាល់​គ្នា​បាន​ចូល​ទៅ​នៅ​ក្នុង​ស្រុក ហើយ​បាន​ដាំ​ដើម​ឈើ​គ្រប់​មុខ​ឲ្យ​មាន​ផ្លែ​បរិភោគ នោះ​ត្រូវ​ឲ្យ​រាប់​ផ្លែ​ឈើ​នោះ ទុក​ដូច​ជា​មនុស្ស​ដែល​មិន​កាត់​ស្បែក គឺ​ត្រូវ​រាប់​ទុក​ដូច​ជា​មិន​បាន​កាត់​ស្បែក​អស់​រវាង​៣​ឆ្នាំ មិន​ត្រូវ​បរិភោគ​ផ្លែ​នោះ​ឡើយ


លុះ​ដល់​ឆ្នាំ​ទី​៥ នោះ​នឹង​បរិភោគ​បាន នេះ​ដើម្បី​ដើម​ឈើ​ទាំង​នោះ​បាន​ចំរើន​ផល​ផ្លែ​ឲ្យ​ឯង​រាល់​គ្នា អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។


ព្រម​ទាំង​ផល​ដំបូង​ពី​ស្រូវ ពី​ទឹក​ទំពាំង‌បាយ‌ជូរ ពី​ប្រេង ហើយ​រោម​ចៀម​របស់​ឯង ដែល​កាត់​មុន​ដំបូង​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម