Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 17:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ឥត​នាំ​មក​ឯ​ទ្វារ​ត្រសាល​ជំនុំ ដើម្បី​នឹង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា អ្នក​នោះ​ត្រូវ​កាត់‌កាល់​ពី​សាសន៍​របស់​ខ្លួន​ចេញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ឥត​យក​មក​ឯ​ទ្វារ​ត្រសាល​ជំនុំ ដើម្បី​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា អ្នក​នោះ​ត្រូវ​កាត់​ចេញ​ពី​សាសន៍​របស់​ខ្លួន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 តែ​មិន​នាំ​សត្វ​នោះ​មក​ថ្វាយ​ជា​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់ ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់​ទេ ត្រូវ​ដក​បុរស​នោះ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន»។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 តែ​មិន​នាំ​សត្វ​នោះ​មក​ធ្វើ​ជា​គូរបាន​ជូនអុលឡោះ‌តាអាឡា ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា​ទេ ត្រូវ​ដក​បុរស​នោះ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន»។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 17:9
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ឲ្យ​ឯង​យក​ដី​ស្អាង​អាសនា​ឲ្យ​អញ ហើយ​ត្រូវ​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី ជា​ចៀម ហើយ​នឹង​គោ​របស់​ឯង នៅ​លើ​អាសនា​នោះ ឯ​អញ​នឹង​មក​ឲ្យ​ពរ​ដល់​ឯង​នៅ​គ្រប់​ទី​កន្លែង​ណា ដែល​អញ​តាំង​ឲ្យ​មាន​សេចក្ដី​រំឭក​ដល់​ឈ្មោះ​អញ


អ្នក​ណា​ដែល​នឹង​ផ្សំ​ធ្វើ​តាម​ឲ្យ​ដូច ឬ​ដែល​យក​ទៅ​ចាក់​លាប​ដល់​អ្នក​ប្រទេស​ដទៃ នោះ​នឹង​ត្រូវ​កាត់‌កាល់​ពី​សាសន៍​ខ្លួន​ចេញ។


បើ​សិន​ជា​ដង្វាយ​របស់​អ្នក​នោះ​ជា​គោ​ដែល​ត្រូវ​ដុត​ថ្វាយ នោះ​ត្រូវ​យក​ឈ្មោល​១​ដ៏​ឥត​ខ្ចោះ គេ​ត្រូវ​នាំ​យក​ដង្វាយ​នោះ​ទៅ​ថ្វាយ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ ឲ្យ​បាន​ជា​ទី​គាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


ឥត​នាំ​ចូល​មក​ឯ​ទ្វារ​ត្រសាល​ជំនុំ ដើម្បី​នឹង​ថ្វាយ​ជា​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា នៅ​មុខ​រោង​ឧបោសថ​របស់​ទ្រង់ អ្នក​នោះ​នឹង​បាន​រាប់​ជា​មាន​ទោស​នឹង​ឈាម ដ្បិត​បាន​កំចាយ​ឈាម​ហើយ អ្នក​នោះ​ត្រូវ​កាត់‌កាល់​ពី​សាសន៍​ខ្លួន​ចេញ


ត្រូវ​ឲ្យ​ប្រាប់​គេ​ថា អស់​អ្នក​ណា​ក្នុង​ពួក‌វង្ស​អ៊ីស្រាអែល ឬ​អ្នក​ប្រទេស​ក្រៅ​ណា​នៅ​កណ្តាល​គេ ដែល​ថ្វាយ​ដង្វាយ​ដុត ឬ​យញ្ញ‌បូជា


បើ​គេ​ថ្វាយ​កូន​ចៀម នោះ​ត្រូវ​ឲ្យ​យក​មក​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម