Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 14:39 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 ដល់​ថ្ងៃ​ទី​៧ ត្រូវ​ត្រឡប់​មក​ពិនិត្យ​មើល​វិញ បើ​ឃើញ​ថា រោគ​មិន​បាន​រាល‌ដាល​ទៅ​ក្នុង​ជញ្ជាំង​ទៀត​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 ដល់​ថ្ងៃ​ទី​ប្រាំពីរ ត្រូវ​ត្រឡប់​មក​ពិនិត្យ​មើល​វិញ បើ​ឃើញ​ថា​រោគ​មិន​បាន​រាល‌ដាល ទៅ​ក្នុង​ជញ្ជាំង​ទៀត​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ បូជា‌ចារ្យ​ត្រឡប់​មក​ពិនិត្យ​សា​ជា​ថ្មី។ បើ​ស្នាម​នោះ​រាល​លើ​ជញ្ជាំង​ផ្ទះ​ថែម​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

39 នៅ​ថ្ងៃទី​ប្រាំ‌ពីរ អ៊ីមុាំ​ត្រឡប់​មក​ពិនិត្យ​សា​ជា​ថ្មី។ បើ​ស្នាម​នោះ​រាល​លើ​ជញ្ជាំង​ផ្ទះ​ថែម​ទៀត

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 14:39
7 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​រោគ​នោះ​រាល‌ដាល​ធំ​ឡើង​នៅ​នា​ស្បែក នោះ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ស្មោក‌គ្រោក​ពិត គឺ​ជា​ឃ្លង់​ហើយ


រួច​ដល់​ថ្ងៃ​ទី​៧ ត្រូវ​ពិនិត្យ​មើល​ម្តង​ទៀត បើ​រោគ​នោះ​បាន​រាល‌ដាល​ធំ​ឡើង​នៅ​នា​ស្បែក នោះ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ស្មោក‌គ្រោក​ពិត គឺ​ជា​ឃ្លង់​ហើយ


នោះ​ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល បើ​ឃើញ​ថា បាន​រាល‌ដាល​នៅ​នា​ស្បែក​មែន នោះ​មិន​បាច់​រក​រោម​ដែល​លឿង​ស្លាំង​ទេ ដ្បិត​ជា​មនុស្ស​ស្មោក‌គ្រោក​ហើយ


ដល់​ថ្ងៃ​ទី​៧ ត្រូវ​ពិនិត្យ​មើល​ម្តង​ទៀត បើ​ឃើញ​ថា បាន​រាល‌ដាល​ធំ​ឡើង​នៅ​សំលៀក‌បំពាក់​នោះ ទោះ​បើ​តាម​អំបោះ​អន្ទង ឬ​អំបោះ​ចាក់ ឬ​នៅ​ស្បែក​នោះ ដែល​ជា​ស្បែក​ប្រើ​ធ្វើ​ការ​អ្វី​ក៏​ដោយ នោះ​គឺ​ជា​រោគ​ដែល​ស៊ី​បង្ខូច​របស់​នោះ​ស្មោក‌គ្រោក​ហើយ


នោះ​ត្រូវ​ចេញ​ទៅ​ឯ​មាត់​ទ្វារ ហើយ​បិទ​ខ្ទប់​ផ្ទះ​នោះ​គ្រប់​៧​ថ្ងៃ


នោះ​ត្រូវ​បង្គាប់​គេ​ឲ្យ​យក​ថ្ម ដែល​មាន​រោគ​នោះ ចេញ​ទៅ​ចោល​ឯ​ក្រៅ​ទី​ក្រុង ត្រង់​កន្លែង​ស្មោក‌គ្រោក​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម