Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 14:35 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 នោះ​ត្រូវ​ឲ្យ​ម្ចាស់​ផ្ទះ​មក​ប្រាប់​ដល់​សង្ឃ​ថា មើល​ទៅ​ដូច​ជា​មាន​រោគ​នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 នោះ​ត្រូវ​ឲ្យ​ម្ចាស់​ផ្ទះ​មក​ប្រាប់​ដល់​សង្ឃ​ថា "មើល​ទៅ​ដូច​ជា​មាន​រោគ​នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ​ហើយ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 នោះ​ម្ចាស់​ផ្ទះ​ត្រូវ​តែ​ទៅ​ប្រាប់​បូជា‌ចារ្យ​ថា: “ខ្ញុំ​បាន​ឃើញ​ដូច​ជា​មាន​ស្នាម​ម្យ៉ាង​នៅ​ផ្ទះ​របស់​ខ្ញុំ”។

សូមមើលជំពូក ចម្លង

អាល់គីតាប

35 នោះ​ម្ចាស់​ផ្ទះ​ត្រូវ​តែ​ទៅ​ប្រាប់​អ៊ីមុាំ​ថា: “ខ្ញុំ​បាន​ឃើញ​ដូច​ជា​មាន​ស្នាម​ម៉្យាង​នៅ​ផ្ទះ​របស់​ខ្ញុំ”។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 14:35
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដំណើរ​នោះ​ក៏​ត្រឡប់​ជា​បាប​ដល់​ព្រះ‌វង្សា​យេរ៉ូ‌បោម រហូត​ដល់​ត្រូវ​កាត់‌កាល់ ហើយ​លាញ​ចេញ​ពី​ផែនដី​ទៅ។


យ៉ាង​នោះ នឹង​គ្មាន​សេចក្ដី​អាក្រក់​ណា​កើត​ឡើង ដល់​ឯង​ឡើយ ក៏​គ្មាន​វេទនា​ណា​មក​ជិត​ទី​លំនៅ​របស់​ឯង​ដែរ


សេចក្ដី​បណ្តាសា​របស់​ព្រះ‌យេហូវ៉ា នោះ​នៅ​ក្នុង​ផ្ទះ​នៃ​មនុស្ស​អាក្រក់ តែ​ទ្រង់​ប្រទាន​ពរ​ដល់​ទី​លំនៅ​របស់​មនុស្ស​សុចរិត​វិញ


ដូច្នេះ ត្រូវ​ឲ្យ​សង្ឃ​បង្គាប់​ឲ្យ​រើ​អីវ៉ាន់​ចេញ​ពី​ផ្ទះ​ទៅ មុន​ដែល​ចូល​ទៅ​ពិនិត្យ​មើល​រោគ ដើម្បី​កុំ​ឲ្យ​របស់​ទាំង​អស់​ដែល​នៅ​ក្នុង​ផ្ទះ​បាន​ទៅ​ជា​ស្មោក‌គ្រោក​ដែរ រួច​ហើយ​ត្រូវ​ចូល​ទៅ​ពិនិត្យ​មើល​ជា​ខាង​ក្រោយ


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ឲ្យ​សេចក្ដី​បណ្តាសា​នោះ​ផ្សាយ​ចេញ​ទៅ នោះ​នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ចោរ ហើយ​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក​ដែល​ស្បថ​កុហក​ដោយ​នូវ​ឈ្មោះ​អញ ក៏​នឹង​នៅ​ជាប់​ក្នុង​ផ្ទះ​គេ ព្រម​ទាំង​ធ្វើ​ឲ្យ​ផ្ទះ​នោះ​សូន្យ​ទៅ ទោះ​ទាំង​ឈើ នឹង​ថ្ម​ផង។


មិន​ត្រូវ​ឲ្យ​ឯង​នាំ​យក​របស់​ដែល​គួរ​ស្អប់​ខ្ពើម​មក​ក្នុង​ផ្ទះ​ឯង​ឡើយ ក្រែង​ឯង​ត្រឡប់​ទៅ​ជា​ត្រូវ​វិនាស​ដូច​របស់​ទាំង​នោះ​ដែរ ត្រូវ​ឲ្យ​ឯង​ស្អប់​អស់​ពី​ចិត្ត ហើយ​ខ្ពើម​របស់​យ៉ាង​នោះ​ឲ្យ​អស់​ពី​ចិត្ត​ដែរ ដ្បិត​ជា​របស់​ត្រូវ​វិនាស​ទៅ។


ដ្បិត​ខ្ញុំ​បាន​ឃើញ​អាវ​១​យ៉ាង​ល្អ​ពី​ស្រុក​ស៊ីណើរ នឹង​ប្រាក់​២​រយ​រៀល ហើយ​មាស​១​ដុល​ទំងន់​៥០​ដំឡឹង​នៅ​ក្នុង​របឹប នោះ​ខ្ញុំ​កើត​មាន​ចិត្ត​លោភ​ចង់​បាន រួច​ក៏​យក​ទៅ មើល របស់​ទាំង​នោះ​បាន​កប់​នៅ​ក្នុង​ដី នា​កណ្តាល​ត្រសាល​របស់​ខ្ញុំ ឯ​ប្រាក់​នៅ​ជា​ខាង​ក្រោម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម