Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 14:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 នេះ​ជា​ច្បាប់​ខាង​ឯ​មនុស្ស​ឃ្លង់ នៅ​ថ្ងៃ​ណា​ដែល​ញែក​គេ​ចេញ​ជា​ស្អាត ត្រូវ​តែ​នាំ​អ្នក​នោះ​ទៅ​ឯ​សង្ឃ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 «នេះ​ជា​ច្បាប់​សម្រាប់​មនុស្ស​ឃ្លង់ នៅ​ថ្ងៃ​ណា​ដែល​ញែក​គេ​ចេញ​ជា​ស្អាត ត្រូវ​តែ​នាំ​អ្នក​នោះ​ទៅ​ជួប​សង្ឃ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 «នេះ​ជា​ច្បាប់​សម្រាប់​ពិធី​ជម្រះ​កាយ​មនុស្ស​ឃ្លង់​ឲ្យ​បរិសុទ្ធ: នៅ​ថ្ងៃ​ធ្វើ​ពិធី​ជម្រះ​កាយ គេ​ត្រូវ​នាំ​មនុស្ស​ឃ្លង់​មក​ជួប​បូជា‌ចារ្យ។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 «នេះ​ជា​ហ៊ូកុំ​សម្រាប់​ពិធី​ជម្រះ​កាយ​មនុស្ស​ឃ្លង់​ឲ្យ​បាន​បរិសុទ្ធ: នៅ​ថ្ងៃ​ធ្វើ​ពិធី​ជម្រះ​កាយ គេ​ត្រូវ​នាំ​មនុស្ស​ឃ្លង់​មក​ជួប​អ៊ីមុាំ។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 14:2
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ហើយ​ជា​ច្បាប់​ខាង​ឯ​រោគ​ឃ្លង់ នៅ​ក្នុង​សំលៀក‌បំពាក់​ដែល​ធ្វើ​ពី​រោម​ចៀម ឬ​ខ្លូត‌ទេស ទោះ​បើ​តាម​អំបោះ​អន្ទង ឬ​តាម​អំបោះ​ចាក់ ឬ​នៅ​របស់​អ្វី​ធ្វើ​ពី​ស្បែក​ក្តី ដើម្បី​ឲ្យ​ចេះ​សំរេច​ថា នេះ​ស្អាត នេះ​មិន​ស្អាត។


ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា


បើ​មនុស្ស​ណា​ក្នុង​ពូជ​អើរ៉ុន​កើត​ឃ្លង់ ឬ​ហូរ​ខ្ទុះ នោះ​មិន​ត្រូវ​បរិភោគ​របស់​បរិសុទ្ធ​ឡើយ ដរាប​ដល់​បាន​ជា​ស្អាត​សិន ឯ​អ្នក​ណា​ដែល​ពាល់​ដល់​មនុស្ស ដែល​មិន​ស្អាត​ដោយ‌សារ​ខ្មោច​ស្លាប់ ឬ​មនុស្ស​ណា​ដែល​មាន​ទឹក​កាម​ចេញ​ពី​ខ្លួន​មក


បើ​មាន​មនុស្ស​ណា​ស្លាប់​ភ្លាម​១​រំពេច​នៅ​ជិត​ខ្លួន ធ្វើ​ឲ្យ​ខូច​ការ​ញែក​ខ្លួន​ចេញ នោះ​ត្រូវ​កោរ​សក់​ចេញ​ក្នុង​ថ្ងៃ​ដែល​បាន​ញែក​ជា​ស្អាត​វិញ គឺ​ត្រូវ​កោរ​សក់​នៅ​ថ្ងៃ​ទី​៧


ទ្រង់​ទត​ឃើញ​គេ ហើយ​ក៏​មាន​បន្ទូល​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​បង្ហាញ​ខ្លួន ឲ្យ​ពួក​សង្ឃ​ពិនិត្យ​មើល​ចុះ លុះ​គេ​កំពុង​តែ​ដើរ​ទៅ នោះ​ក៏​បាន​ជា​ស្អាត​ទាំង​អស់​គ្នា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម