លេវីវិន័យ 13:52 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤52 ត្រូវដុតសំលៀកបំពាក់នោះចោល ទោះបើធ្វើពីរោមចៀម ឬពីខ្លូតទេស ដែលកើតតាមអំបោះអន្ទង ឬអំបោះចាក់ក្តី ព្រមទាំងរបស់អ្វីធ្វើពីស្បែកដែលមានរោគនោះផង ដ្បិតរោគនោះ គឺជាឃ្លង់ដែលស៊ីបង្ខូច ត្រូវដុតនឹងភ្លើងទៅ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦52 ត្រូវដុតសម្លៀកបំពាក់នោះចោល ទោះបើធ្វើពីរោមចៀម ឬពីខ្លូតទេស ដែលកើតតាមអំបោះអន្ទង ឬអំបោះចាក់ក្តី ព្រមទាំងរបស់អ្វីធ្វើពីស្បែកដែលមានរោគនោះផង ដ្បិតរោគនោះ គឺជាឃ្លង់ដែលស៊ីបង្ខូច ត្រូវដុតក្នុងភ្លើងទៅ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥52 បូជាចារ្យត្រូវដុតសម្លៀកបំពាក់ ក្រណាត់ អំបោះរោមចៀម អំបោះឆៅ និងវត្ថុធ្វើអំពីស្បែក ដែលមានដុះផ្សិតនោះចោល ព្រោះជាវត្ថុដុះផ្សិតមិនអាចបំបាត់ឡើយ គឺត្រូវតែដុតចោល។ សូមមើលជំពូកអាល់គីតាប52 អ៊ីមុាំត្រូវដុតសម្លៀកបំពាក់ ក្រណាត់ អំបោះរោមចៀម អំបោះឆៅ និងវត្ថុធ្វើអំពីស្បែក ដែលមានដុះផ្សិតនោះចោល ព្រោះជាវត្ថុដុះផ្សិត មិនអាចបំបាត់បានឡើយ គឺត្រូវតែដុតចោល។ សូមមើលជំពូក |