Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 10:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 នោះ​អើរ៉ុន​ឆ្លើយ​នឹង​ម៉ូសេ​ថា មើល ថ្ងៃ​នេះ​គេ​បាន​ថ្វាយ​ដង្វាយ​លោះ​បាប នឹង​ដង្វាយ​ដុត​របស់​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ក៏​កើត​មាន​ហេតុ​យ៉ាង​នេះ​ដល់​ខ្ញុំ បើ​សិន​ជា​ខ្ញុំ​បាន​ទទួល​ទាន​ដង្វាយ​លោះ​បាប​នៅ​ថ្ងៃ​នេះ នោះ​តើ​ជា​ទី​គាប់​ដល់​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ឬ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 អើរ៉ុន​ឆ្លើយ​ទៅ​លោក​ម៉ូសេ​ថា៖ «មើល៍! ថ្ងៃ​នេះ​គេ​បាន​ថ្វាយ​តង្វាយ​លោះ​បាប និង​តង្វាយ​ដុត​របស់​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ក៏​កើត​មាន​ហេតុ​យ៉ាង​នេះ​ដល់​ខ្ញុំ ប្រសិន‌បើ​ខ្ញុំ​បាន​ទទួល​ទាន​តង្វាយ​លោះ​បាប​នៅ​ថ្ងៃ​នេះ តើ​ជា​ទី​គាប់​ដល់​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ដែរ​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 លោក​អើរ៉ុន​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «សូម​ស្ដាប់​បង​សិន ថ្ងៃ​នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​នាំ​យក​យញ្ញ‌បូជា ដើម្បី​រំដោះ​បាប និង​យក​តង្វាយ​ទាំង​មូល មក​ថ្វាយ​ព្រះ‌អម្ចាស់ ប្អូន​ជ្រាប​អំពី​រឿង​ដែល​កើត​មាន​ដល់​បង​ស្រាប់​ហើយ ថ្ងៃ​នេះ ប្រសិន​បើ​បង​ទទួល​ទាន​សាច់​ដែល​គេ​យក​មក​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប តើ​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ដែរ​ឬ?»។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ហារូន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសា​ថា៖ «សូម​ស្តាប់​បង​សិន ថ្ងៃ​នេះ​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​នាំ​យក​គូរបាន​ដើម្បី​រំដោះ​បាប និង​យក​ជំនូន​ទាំង​មូល​មក​ជូនអុលឡោះ‌តាអាឡា ប្អូន​ជ្រាប​អំពី​រឿង​ដែល​កើត​មាន​ដល់​បង​ស្រាប់​ហើយ ថ្ងៃ​នេះ ប្រសិន​បើ​បង​ទទួល​ទាន​សាច់​ដែល​គេ​យក​មក​ធ្វើ​ជា​គូរបាន​រំដោះ​បាប តើអុលឡោះ‌តាអាឡា​ពេញ​ចិត្ត​ដែរ​ឬ?»។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 10:19
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា យញ្ញ‌បូជា​ដ៏​មាន​ច្រើន​ម៉្លេះ​របស់​ឯង​រាល់​គ្នា តើ​ជា​អ្វី​ដល់​អញ អញ​ធុញ‌ទ្រាន់​ចំពោះ​ចៀម​ឈ្មោល នឹង​ខ្លាញ់​នៃ​សត្វ​បំប៉ន ដែល​ឯង​ដុត​ថ្វាយ​ណាស់ អញ​ក៏​មិន​ចូល​ចិត្ត ចំពោះ​ឈាម​នៃ​គោ​ឈ្មោល ឬ​កូន​ចៀម ឬ​ពពែ​នោះ​ទេ


កាល​ណា​ឯង​រាល់​គ្នា​ប្រទូល​ដៃ​ឡើង នោះ​អញ​នឹង​បែរ​ភ្នែក​ពី​ឯង​ចេញ អើ បើ​កាល​ណា​ឯង​អធិ‌ស្ឋាន​ជា​ច្រើន នោះ​អញ​នឹង​មិន​ស្តាប់​ឡើយ ដ្បិត​ដៃ​ឯង​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម


កាល​ណា​គេ​តម​អត់ នោះ​អញ​មិន​ព្រម​ស្តាប់​សំរែក​របស់​គេ​ទេ កាល​ណា​គេ​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​ម្សៅ នោះ​អញ​មិន​ព្រម​ទទួល​ឡើយ គឺ​នឹង​ធ្វើ​ឲ្យ​គេ​សូន្យ​ទៅ​ដោយ​ដាវ អំណត់‌អត់ នឹង​អាសន្ន‌រោគ​វិញ។


តើ​មាន​ប្រយោជន៍​អ្វី​ដែល​មាន​កំញាន​មក​ពី​ស្រុក​សេបា ហើយ​នឹង​ឫស​កន្ធាយ​ពី​ស្រុក​ឆ្ងាយ មក​ឯ​អញ​ដូច្នេះ អញ​មិន​ទទួល​ដង្វាយ​ដុត​របស់​ឯង​រាល់​គ្នា​ទេ ហើយ​យញ្ញ‌បូជា​របស់​ឯង ក៏​មិន​គាប់​ចិត្ត​ដល់​អញ​ដែរ


គេ​នឹង​លែង​ច្រួច​ស្រា​ទំពាំង‌បាយ‌ជូរ ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ក៏​មិន​បាន​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ដល់​ទ្រង់​ដែរ អស់​ទាំង​យញ្ញ‌បូជា​របស់​គេ​នឹង​បាន​ដូច​ជា​នំបុ័ង​របស់​អ្នក​កាន់​ទុក្ខ​ដល់​គេ​វិញ អស់​អ្នក​ណា​ដែល​ស៊ី​ទៅ នឹង​ត្រូវ​ស្មោក‌គ្រោក​ហើយ នំបុ័ង​របស់​គេ​នឹង​បាន​សំរាប់​តែ​ចំអែត​ពោះ​គេ​ប៉ុណ្ណោះ គឺ​នឹង​មិន​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ


កាល​ម៉ូសេ​បាន​ឮ​ពាក្យ​ដូច្នោះ​ហើយ នោះ​ទើប​លោក​បាន​ពេញ​ចិត្ត​វិញ។


លោក​ក៏​សំឡាប់​ដង្វាយ​ដុត ហើយ​ពួក​កូន​លោក​ក៏​យក​ឈាម​មក​ជូន រួច​លោក​ប្រោះ​ឈាម​នោះ​នៅ​ជុំវិញ​លើ​អាសនា


អើរ៉ុន​ក៏​ចូល​ទៅ​ឯ​អាសនា សំឡាប់​កូន​គោ​ទុក​ជា​ដង្វាយ​លោះ​បាប​ដែល​សំរាប់​ខ្លួន


ឱ​បើ​សិន​ជា​មាន​អ្នក​ណា​មួយ ក្នុង​ពួក​ឯង​រាល់​គ្នា​នឹង​បិទ​ទ្វារ​ទៅ​អេះ ដើម្បី​មិន​ឲ្យ​បង្កាត់​ភ្លើង នៅ​លើ​អាសនា​របស់​អញ ជា​អសារ​ឥត​ការ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា អញ​មិន​ចូល​ចិត្ត​នឹង​ឯង​រាល់​គ្នា​ទេ ក៏​មិន​ព្រម​ទទួល​ដង្វាយ​ណា​ពី​ដៃ​ឯង​រាល់​គ្នា​ដែរ


ឯង​រាល់​គ្នា​ក៏​ថា យីះ ការ​នេះ​រអា​ចិត្ត​ណាស់ ហើយ​បាន​ធ្វើ​សូរ​ហិះៗ​ដាក់​ការ​នោះ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ឯង​រាល់​គ្នា​នាំ​យក​របស់​ដែល​ប្លន់​យក​ពី​គេ​មក ព្រម​ទាំង​សត្វ​ខ្ញើច នឹង​សត្វ​ឈឺ​ផង គឺ​យ៉ាង​នោះ​ដែល​ឯង​រាល់​គ្នា​នាំ​ដង្វាយ​មក​ថ្វាយ ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​សួរ​ថា តើ​គួរ​ឲ្យ​អញ​ទទួល​ពី​ដៃ​ឯង​រាល់​គ្នា​ឬ​ទេ


ហើយ​មាន​ការ​នេះ​ដែល​ឯង​រាល់​គ្នា​ធ្វើ​ទៀត គឺ​ឯង​រាល់​គ្នា​គ្រប​បាំង​អាសនា​នៃ​ព្រះ‌យេហូវ៉ា ដោយ​ទឹក​ភ្នែក ដោយ​យំ​សោក ហើយ​ស្រែក​ថ្ងូរ ដល់‌ម៉្លេះ​បាន​ជា​ទ្រង់​មិន​ទត​មើល​ដង្វាយ​ទៀត​ឡើយ ក៏​មិន​ទទួល​ពី​ដៃ​ឯង​រាល់​គ្នា ដោយ​ព្រះ‌ហឫទ័យ​ស្មោះ​ដែរ ទោះ​បើ​យ៉ាង​នោះ​គង់​តែ​ឯង​រាល់​គ្នា​សួរ​ថា ចុះ​ព្រោះ​ហេតុ​អ្វី


ហើយ​នៅ​ទី​នោះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​ឯង នឹង​ពួក​គ្រួសារ​ឯង ត្រូវ​អរ​សប្បាយ​ឡើង ដោយ​ព្រោះ​គ្រប់​ទាំង​របស់​ដែល​ដៃ​ឯង​លូក​ទៅ​ចាប់​យក ពី​របស់​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​ពរ​ដល់​ឯង​ហើយ


ទូលបង្គំ​មិន​បាន​ទទួល​ទាន​ពី​របស់​ទាំង​នោះ ក្នុង​កាល​ដែល​កំពុង​កាន់​ទុក្ខ​ឡើយ ក៏​មិន​បាន​បង្វែរ​អ្វី​មួយ​សំរាប់​ការ​ស្មោក‌គ្រោក ឬ​ឲ្យ​អ្វី​សំរាប់​ខ្មោច​ស្លាប់​ដែរ ទូលបង្គំ​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទូលបង្គំ ហើយ​បាន​ធ្វើ​តាម​គ្រប់​សេចក្ដី​ទាំង​អស់ ដែល​ទ្រង់​បាន​បង្គាប់​មក​ហើយ


ចូរ​អរ​សប្បាយ ក្នុង​ព្រះ‌អម្ចាស់​ជានិច្ច ខ្ញុំ​ប្រាប់​ម្តង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង


ទ្រង់​មិន​ចាំ​បាច់​នឹង​ថ្វាយ​យញ្ញ‌បូជា​ជា​រាល់​ថ្ងៃ ដូច​ជា​សំដេច​សង្ឃ ដែល​ថ្វាយ​ដោយ​ព្រោះ​បាប​ខ្លួន​ជា​មុន​ដំបូង រួច​មក​ដោយ​ព្រោះ​បាប​របស់​ជន​ទាំង‌ឡាយ​នោះ​ទេ ដ្បិត​ទ្រង់​បាន​ថ្វាយ​យញ្ញ‌បូជា​នោះ​១​ដង​ជា​សំរេច គឺ​ក្នុង​កាល​ដែល​ទ្រង់​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​នោះ​ឯង


យ៉ាង​នោះ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​សំដែង​ថា កាល​រោង​ឧបោសថ​មុន​នោះ​នៅៗឡើយ នោះ​ផ្លូវ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​មិន​ទាន់​បើក​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម