Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 1:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ឬ​បើ​សិន​ជា​ដង្វាយ ដែល​អ្នក​នោះ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ជា​សត្វ​ស្លាប​ដែល​ត្រូវ​ដុត​ថ្វាយ នោះ​ត្រូវ​យក​ជា​លលក ឬ​ជា​ព្រាប​ជំទើរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ប្រសិន‌បើ​តង្វាយ​ដែល​អ្នក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ជា​សត្វ​ស្លាប​ដែល​ត្រូវ​ដុត​ថ្វាយ ត្រូវ​យក​លលក ឬ​ព្រាប​ជំទើរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ប្រសិន​បើ​តង្វាយ​នោះ​ជា​សត្វ​ស្លាប ដែល​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំពោះ​ព្រះ‌អម្ចាស់ គេ​ត្រូវ​យក​លលក ឬ​ព្រាប​ជំទើរ​មក​ថ្វាយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ប្រសិន​បើ​គូរបាន​នោះ​ជា​សត្វ​ស្លាប ដែល​ត្រូវ​ធ្វើ​គូរបាន​ដុត​ជូនអុលឡោះ‌តាអាឡា គេ​ត្រូវ​យក​លលក ឬ​ព្រាប​ជំទើរ​មក​ជូន។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 1:14
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ទ្រង់​មាន​បន្ទូល​ថា ចូរ​យក​គោ​ញី​១​អាយុ​៣​ខួប ពពែ​ញី​១​អាយុ​៣​ខួប ចៀម​ឈ្មោល​១ អាយុ​៣​ខួប ហើយ​លលក​១ នឹង​ព្រាប​ជំទើរ​១​មក​ឲ្យ​អញ


តែ​បើ​នាង​ខ្វះ​ខាត​មិន​ល្មម​នឹង​យក​កូន​ចៀម​១​បាន នោះ​ត្រូវ​យក​លលក​២ ឬ​ព្រាប​ជំទើរ​២ គឺ​១​សំរាប់​ជា​ដង្វាយ​ដុត ហើយ​១​សំរាប់​ជា​ដង្វាយ​លោះ​បាប ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​សត្វ​នោះ​ឲ្យ​ធួន​នឹង​នាង រួច​នាង​នឹង​បាន​ស្អាត​វិញ។


ឯ​សត្វ​ទី​២ នោះ​ត្រូវ​ថ្វាយ​ជា​ដង្វាយ​ដុត​តាម​ទំលាប់ ដូច្នេះ​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​បាប ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ហើយ​អ្នក​នោះ​នឹង​បាន​រួច​ចាក​ទោស។


បើ​អ្នក​នោះ​ខ្វះ‌ខាត គ្មាន​ល្មម​នឹង​យក​លលក​២ ឬ​ព្រាប​ជំទើរ​២​បាន​ទេ នោះ​ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​១​ខ្ញឹង មក​ទុក​ជា​ដង្វាយ​លោះ​បាប ដោយ​ព្រោះ​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត តែ​មិន​ត្រូវ​ចាក់​ប្រេង​ឬ​ដាក់​កំញាន​ទេ ដ្បិត​ជា​ដង្វាយ​សំរាប់​លោះ​បាប


បើ​សិន​ជា​អ្នក​នោះ​ខ្វះ‌ខាត គ្មាន​ល្មម​នឹង​យក​កូន​ចៀម​១​បាន នោះ​ត្រូវ​យក​លលក​២ ឬ​ព្រាប​ជំទើរ​២ មក​ថ្វាយ​ព្រះ‌យេហូវ៉ា ទុក​ជា​ដង្វាយ​សំរាប់​ការ​រំលង​របស់​ខ្លួន ដោយ​ព្រោះ​បាប​ដែល​បាន​ប្រព្រឹត្ត​នោះ​វិញ គឺ​១​សំរាប់​ជា​ដង្វាយ​លោះ​បាប ហើយ​១​សំរាប់​ជា​ដង្វាយ​ដុត


ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សំរាក​ដល់​ព្រលឹង


ព្រះ‌យេស៊ូវ ទ្រង់​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ក៏​បណ្តេញ​អស់​ទាំង​អ្នក​ដែល​លក់​ដូរ​ក្នុង​ព្រះ‌វិហារ​ចេញ ទ្រង់​ផ្កាប់​តុ​នៃ​ពួក​អ្នក​ដូរ​ប្រាក់ នឹង​ជើងម៉ា​របស់​ពួក​អ្នក​លក់​ព្រាប


ហើយ​នឹង​ថ្វាយ​យញ្ញ‌បូជា តាម​សេចក្ដី​ដែល​បាន​កត់​ទុក​ក្នុង​ក្រិត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់ គឺ​ថា «លលក​១​គូ ឬ​ព្រាប​ជំទើរ​២»។


ដ្បិត​បើ​សិន​ជា​ប្រុង​ប្រៀប​នឹង​ធ្វើ​ហើយ នោះ​ព្រះ‌ទ្រង់​ទទួល​អ្នក​តាម​ដែល​មាន មិន​មែន​តាម​ដែល​គ្មាន​នោះ​ទេ


គួរ​ឲ្យ​មាន​សំដេច​សង្ឃ​យ៉ាង​នោះ​សំរាប់​យើង ដែល​ទ្រង់​បរិសុទ្ធ ឥត​ពុត​មាយា ឥត​សៅ‌ហ្មង ដែល​បាន​ញែក​ចេញ​ពី​មនុស្ស​បាប ហើយ​បាន​ត្រឡប់​ជា​ខ្ពស់​ជាង​ស្ថាន‌សួគ៌​ទៅ​ទៀត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម