Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 9:34 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 កំពុង​ដែល​ទូល​សេចក្ដី​ទាំង​នេះ​នៅ​ឡើយ នោះ​មាន​ពពក​មក​គ្រប​បាំង​គេ គេ​ក៏​ភ័យ​ខ្លាច​ទាំង​អស់​គ្នា ដោយ​ចូល​ខ្លួន​ក្នុង​ពពក​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

34 ខណៈដែល​គាត់​កំពុង​ទូល​សេចក្ដីទាំងនេះ​នៅឡើយ មាន​ពពក​គ្របពីលើ​ពួកគេ​។ នៅពេល​ចូល​ក្នុង​ពពក​នោះ ពួកគេ​ក៏​ភ័យខ្លាច​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

34 កាល​ព្រះយេស៊ូ​ជ្រាប​គំនិត​ក្នុង​ចិត្ដ​របស់​ពួកគេ​ ព្រះអង្គ​ក៏​យក​ក្មេង​តូច​ម្នាក់​ឲ្យ​មក​ឈរ​ក្បែរ​ព្រះអង្គ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 កំពុង​ដែល​ទូល​សេចក្តី​ទាំង​នេះ​នៅ​ឡើយ នោះ​ស្រាប់​តែ​មាន​ពពក​មក​គ្រប​បាំង​គេ ហើយ​គេ​ក៏​ភ័យ​ខ្លាច ពេល​គេ​ចូល​ទៅ​ក្នុង​ពពក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 កាល​លោក​ពេត្រុស​កំពុង​តែ​មាន​ប្រសាសន៍ ស្រាប់​តែ​មាន​ពពក*​មក​គ្រប​បាំង​គេ​ទាំង​អស់​គ្នា ធ្វើ​ឲ្យ​សិស្ស​ភ័យ​ខ្លាច​ក្រៃ‌លែង ដោយ​មាន​ពពក​មក​គ្រប​បាំង​ដូច្នេះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

34 កាល​ពេត្រុស​កំពុង​តែ​មាន​ប្រសាសន៍​ស្រាប់​តែ​មាន​ពពក​មក​គ្រប​បាំង​គេ​ទាំង​អស់​គ្នា ធ្វើ​ឲ្យ​សិស្ស​ភ័យ​ខ្លាច​ក្រៃ‌លែង ដោយ​មាន​ពពក​មក​គ្រប​បាំង​ដូច្នេះ។

សូមមើលជំពូក ចម្លង




លូកា 9:34
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​ពី​ស្រុក​អេស៊ីព្ទ។ មើល ព្រះ‌យេហូវ៉ា​ទ្រង់​គង់​លើ​ពពក​យ៉ាង​លឿន​យាង​មក​ឯ​ស្រុក​អេស៊ីព្ទ អស់​ទាំង​រូប​ព្រះ​របស់​ស្រុក​អេស៊ីព្ទ​នឹង​ញាប់‌ញ័រ​នៅ​ចំពោះ​ទ្រង់ ហើយ​ចិត្ត​ពួក​សាសន៍​អេស៊ីព្ទ​នឹង​រលត់​ទៅ​នៅ​ក្នុង​ខ្លួន​គេ


ដូច្នេះ ខ្ញុំ​ត្រូវ​ចោល​ឲ្យ​នៅ​តែ​ឯង ខ្ញុំ​ក៏​ឃើញ​ការ​ជាក់​ស្តែង​យ៉ាង​ធំ​នោះ ហើយ​បាន​ខ្សោះ​ល្វើយ​ទៅ ទឹក​មុខ​ខ្ញុំ​ក៏​ផ្លាស់​ប្រែ​ទៅ​ជា​ស្លេក‌ស្លាំង ហើយ​ខ្ញុំ​ឥត​មាន​កំឡាំង​នៅ​សល់​ឡើយ


កាល​មនុស្ស​ទាំង​២​នោះ​កំពុង​តែ​ថយ​ចេញ​ពី​ទ្រង់​ទៅ នោះ​ពេត្រុស​ទូល​ថា លោក​គ្រូ​អើយ ដែល​យើង​ខ្ញុំ​នៅ​ទី​នេះ​បាន​ល្អ​ណាស់​ហើយ សូម​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ត្រសាល​៣ គឺ​១​សំរាប់​លោក ១​សំរាប់​លោក​ម៉ូសេ ហើយ​១​សំរាប់​លោក​អេលីយ៉ា ដោយ​មិន​ដឹង​ខ្លួន​ជា​ថា​ដូច​ម្តេច​ទេ


ហើយ​មាន​សំឡេង​ចេញ​ពី​ពពក​មក​ថា នេះ​ជា​កូន​ស្ងួន‌ភ្ងា​អញ ចូរ​ឲ្យ​ស្តាប់​តាម​ចុះ


កាល​ខ្ញុំ​ឃើញ​ទ្រង់ នោះ​ខ្ញុំ​ដួល​នៅ​ទៀប​ព្រះ‌បាទា​ទ្រង់​ដូច​ជា​ស្លាប់ តែ​ទ្រង់​ដាក់​ព្រះ‌ហស្ត​ស្តាំ​លើ​ខ្ញុំ ដោយ​បន្ទូល​ថា កុំ​ខ្លាច​អ្វី​ឡើយ អញ​ជា​ដើម ហើយ​ជា​ចុង


រួច​ប្រាប់​ប្រពន្ធ​ថា យើង​នឹង​ស្លាប់​ជា​ប្រាកដ ពី​ព្រោះ​យើង​បាន​ឃើញ​ព្រះ​ហើយ


គេឌាន​ក៏​បាន​ដឹង​ថា ជា​ទេវតា​នៃ​ព្រះ‌យេហូវ៉ា បាន​ជា​លោក​ទូល​ថា វរ‌ហើយ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់​អើយ ដ្បិត​ទូលបង្គំ​បាន​ឃើញ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​នៅ​ប្រទល់​មុខ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម