លូកា 8:45 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤45 ព្រះយេស៊ូវមានបន្ទូលសួរថា តើអ្នកណាពាល់ខ្ញុំ កាលមនុស្សទាំងអស់កំពុងតែប្រកែក នោះពេត្រុស នឹងពួកអ្នកដែលនៅជាមួយទូលថា លោកគ្រូ បណ្តាមនុស្សកំពុងប្រជ្រៀតគ្នាត្បៀតទ្រង់ ដូច្នេះទ្រង់មានបន្ទូលថា អ្នកណាពាល់ទ្រង់ធ្វើអី សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល45 ព្រះយេស៊ូវមានបន្ទូលថា៖“នរណាពាល់ខ្ញុំ?”។ នៅពេលទាំងអស់គ្នាបដិសេធ ពេត្រុសក៏ទូលថា៖ “លោកគ្រូ មនុស្សជាច្រើនកំពុងចោមរោម ហើយប្រជ្រៀតលោក!”។ សូមមើលជំពូកKhmer Christian Bible45 ព្រះយេស៊ូមានបន្ទូលថា៖ «តើនរណាបានពាល់ខ្ញុំ?» ពេលមនុស្សគ្រប់គ្នាកំពុងតែបដិសេធ លោកពេត្រុសក៏ទូលថា៖ «លោកគ្រូអើយ! បណ្ដាជនកំពុងប្រជ្រៀតជុំវិញលោក» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦45 ព្រះយេស៊ូវមានព្រះបន្ទូលសួរថា៖ «អ្នកណាពាល់ខ្ញុំ?»។ កាលគ្រប់គ្នាប្រកែក ពេត្រុសទូលថា៖ «លោកគ្រូ បណ្តាជនកំពុងប្រជ្រៀតគ្នាជុំវិញលោកគ្រូ!»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥45 ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖ «នរណាពាល់ខ្ញុំ?»។ គេប្រកែកគ្រប់គ្នាថា គេមិនបានពាល់ព្រះអង្គទេ។ លោកពេត្រុសទូលថា៖ «ព្រះគ្រូអើយ បណ្ដាជនប្រជ្រៀតគ្នានៅជុំវិញព្រះគ្រូ ហើយគេប៉ះព្រះគ្រូទាំងអស់គ្នា»។ សូមមើលជំពូកអាល់គីតាប45 អ៊ីសាសួរថា៖ «នរណាពាល់ខ្ញុំ?»។ គេប្រកែកគ្រប់គ្នាថា គេមិនបានពាល់អ្នកទេ។ ពេត្រុសជម្រាបថា៖ «អ៊ីសាជាអម្ចាស់អើយ បណ្ដាជនប្រជ្រៀតគ្នានៅជុំវិញតួន ហើយគេប៉ះតួនទាំងអស់គ្នា»។ សូមមើលជំពូក |