Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 7:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 ដ្បិត​យ៉ូហាន-បាទីស្ទ​បាន​មក​មិន​បរិភោគ​បាយ ឬ​ស្រា​ទំពាំង‌បាយ‌ជូរ​ឡើយ តែ​អ្នក​រាល់​គ្នា​ថា គាត់​មាន​អារក្ស​ចូល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

33 ដ្បិត​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក​បាន​មក ទាំង​មិន​ហូប​នំប៉័ង ទាំង​មិន​ផឹក​ស្រាទំពាំងបាយជូរ​ផង អ្នករាល់គ្នា​ក៏​និយាយថា​: ‘គាត់​មានអារក្សចូល​!’

សូមមើលជំពូក ចម្លង

Khmer Christian Bible

33 ដ្បិត​លោក​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​បាន​មក​ ទាំង​មិន​បរិភោគ​អាហារ​ មិន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ តែ​អ្នក​រាល់គ្នា​និយាយ​ថា​ គាត់​មាន​អារក្ស​ចូល​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ដ្បិត​លោក​យ៉ូហាន-បាទីស្ទ​បាន​មក​មិន​បរិ‌ភោគ​នំប៉័ង មិន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ឡើយ តែ​អ្នក​រាល់​គ្នា​ថា "គាត់​មាន​អារក្ស​ចូល"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 យ៉ាង​ណា‌មិញ លោក​យ៉ូហាន‌បាទីស្ដ​បាន​មក លោក​តម​អាហារ លោក​តម​សុរា តែ​អ្នក​រាល់​គ្នា​ថា លោក​មាន​អារក្ស​ចូល។

សូមមើលជំពូក ចម្លង

អាល់គីតាប

33 យ៉ាង​ណា​មិញ យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​បាន​មក គាត់​តម​អាហារ គាត់​តម​សុរា តែ​អ្នក​រាល់​គ្នា​ថា គាត់​មាន​អ៊ីព្លេស​ចូល។

សូមមើលជំពូក ចម្លង




លូកា 7:33
12 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​សិស្ស​បាន​ស្មើ​នឹង​គ្រូ ហើយ​បាវ​បាន​ស្មើ​នឹង​ចៅហ្វាយ នោះ​ល្មម​ហើយ បើ​សិន​ជា​គេ​ហៅ​ម្ចាស់​ផ្ទះ​ថា បេល‌សេប៊ូល នោះ​ចំណង់​បើ​ពួក​អ្នក​នៅ​ផ្ទះ​នោះ​ទាំង​ប៉ុន្មាន តើ​គេ​នឹង​ហៅ​យ៉ាង​នោះ​លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។


នៅ​គ្រា​នោះ យ៉ូហាន-បាទីស្ទ គាត់​មក​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ស្រុក​យូដា កំពុង​តែ​ប្រកាស​ថា


ឯ​យ៉ូហាន​នេះ គាត់​ពាក់​អាវ​រោម​អូដ្ឋ ហើយ​មាន​ខ្សែ​ក្រវាត់​ស្បែក​នៅ​ចង្កេះ ក៏​មាន​កណ្តូប នឹង​ទឹក​ឃ្មុំ​ព្រៃ​ជា​អាហារ។


យ៉ូហាន​បាន​ប្រដាប់​ខ្លួន ដោយ​សំពត់​ធ្វើ​ពី​រោម​អូដ្ឋ ហើយ​មាន​ខ្សែ​ក្រវាត់​ស្បែក​នៅ​ចង្កេះ ក៏​បរិភោគ​កណ្តូប នឹង​ទឹក​ឃ្មុំ​ព្រៃ​ជា​អាហារ


ដ្បិត​វា​នឹង​បាន​ជា​ធំ​នៅ​ចំពោះ​ព្រះ‌អម្ចាស់ វា​នឹង​មិន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ទេ វា​នឹង​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ តាំង​តែ​ពី​ផ្ទៃ​ម្តាយ​មក


គឺ​គេ​ដូច​ជា​កូន​ក្មេង​អង្គុយ​នៅ​ទី​ផ្សារ ដែល​ស្រែក​ទៅ​គ្នា​វា​ថា យើង​បាន​ផ្លុំ​ខ្លុយ​ឲ្យ​ឯង តែ​ឯង​មិន​បាន​រាំ យើង​បាន​ទួញ​ទំនួញ​ឲ្យ​ឯង តែ​ឯង​មិន​បាន​យំ​សោះ


ឯ​កូន​មនុស្ស បាន​មក​ទាំង​បរិភោគ​វិញ ហើយ​អ្នក​រាល់​គ្នា​ថា មើល នេះ​ជា​អ្នក​ល្មោភ​ស៊ី​ផឹក​ច្រើន ជា​មិត្រ​សំឡាញ់​នឹង​ពួក​អ្នក​យក​ពន្ធ ហើយ​នឹង​មនុស្ស​មាន​បាប


ក៏​មាន​ពួក​គេ​ជា​ច្រើន​និយាយ​ថា អ្នក​នោះ​មាន​អារក្ស​ចូល​មែន ហើយ​ក៏​ឆ្កួត​ផង ហេតុ​អ្វី​បាន​ជា​ស្តាប់​វា


នោះ​ពួក​សាសន៍​យូដា​ទូល​ទ្រង់​ថា តើ​យើង​មិន​និយាយ​ត្រូវ​ថា អ្នក​ជា​សាសន៍​សាម៉ារី ហើយ​មាន​អារក្ស​ចូល​ទេ​ឬ​អី


ដូច្នេះ ពួក​សាសន៍​យូដា​ទូល​ថា ឥឡូវ​នេះ យើង​ដឹង​ជា​ប្រាកដ​ថា អ្នក​មាន​អារក្ស​ចូល​ពិត​មែន ព្រោះ​លោក​អ័ប្រា‌ហាំ នឹង​ពួក​ហោរា បាន​ស្លាប់​អស់​ហើយ តែ​អ្នក​ថា បើ​អ្នក​ណា​កាន់​តាម​ពាក្យ​អ្នក នោះ​មិន​ដែល​ភ្លក់​សេចក្ដី​ស្លាប់ នៅ​អស់‌កល្ប​រៀង​ទៅ​វិញ


តែ​មាន​អ្នក​ខ្លះ​ចំអក​ឲ្យ​ថា ពួក​នេះ​ស្រវឹង​ស្រា​ថ្មី​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម