Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 6:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ទ្រង់​យាង​ចុះ​មក​ជា​មួយ​នឹង​អ្នក​ទាំង​នោះ ក៏​ឈប់​នៅ​ត្រង់​កន្លែង​រាប​ស្មើ នោះ​មាន​សិស្ស​ទ្រង់​ជា​ច្រើន នឹង​បណ្តាជន​កក‌កុញ មក​ពី​គ្រប់​កន្លែង​នៅ​ស្រុក​យូដា ក្រុង​យេរូ‌សាឡិម ហើយ​ពី​ស្រុក​ទីរ៉ុស ស្រុក​ស៊ីដូន ដែល​នៅ​ក្បែរ​សមុទ្រ ដើម្បី​នឹង​ស្តាប់​ទ្រង់ ហើយ​ប្រយោជន៍​ឲ្យ​បាន​ជា​ជំងឺ​គេ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 នៅពេល​យាង​ចុះមក​ពីភ្នំវិញ​ជាមួយ​ពួកសិស្ស ព្រះយេស៊ូវ​ទ្រង់​ឈរ​នៅ​កន្លែង​រាបស្មើ​។ នៅទីនោះ មាន​សិស្ស​របស់​ព្រះអង្គ​ជាច្រើន និង​ហ្វូងមនុស្ស​មួយក្រុម​ធំ​ដែល​មកពី​ទូទាំង​យូឌា និង​យេរូសាឡិម ហើយ​ពី​ទីរ៉ុស និង​ស៊ីដូន ដែលជា​តំបន់មាត់សមុទ្រ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 កាល​បាន​ចុះមក​វិញ​ជាមួយ​ពួកគេ​ហើយ​ ព្រះអង្គ​បាន​ឈរ​នៅ​លើ​ទី​រាប​ស្មើ​ នោះ​សិស្ស​របស់​ព្រះអង្គ​យ៉ាង​ច្រើន​ រួមទាំង​ប្រជាជន​ច្រើន​កុះករ​ដែល​មកពី​ស្រុក​យូដា​ទាំង​មូល ក្រុង​យេរូសាឡិម​ ព្រមទាំង​តំបន់​មាត់​សមុទ្រ​នៃ​ក្រុងទីរ៉ុស​ និង​ក្រុង​ស៊ីដូន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ព្រះ‌អង្គ​បាន​យាង​ចុះ​មក​វិញ​ជា​មួយ​ពួក​គេ ហើយ​ឈរ​នៅ​កន្លែង​មួយ​រាប​ស្មើ។ នៅ​ទីនោះ មាន​សិស្ស​របស់​ព្រះ‌អង្គ​ជា​ច្រើន និង​មហា‌ជន​ជា​ច្រើន​មក​ពី​គ្រប់​កន្លែង​នៅ​ស្រុក​យូដា ពី​ក្រុង​យេរូ‌សាឡិម ពី​ស្រុក​ទីរ៉ុស និង​ស្រុក​ស៊ីដូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ព្រះ‌យេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស*​ទាំង​នោះ មក​ប្រថាប់​នៅ​ត្រង់​កន្លែង​មួយ​រាប​ស្មើ។ នៅ​ទី​នោះ​មាន​សិស្ស​ជា​ច្រើន និង​ប្រជា‌ជន​ពី​ស្រុក​យូដា ពី​ក្រុង​យេរូ‌សាឡឹម ពី​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន​នៅ​តាម​មាត់​សមុទ្រ មក​រង់‌ចាំ​ព្រះអង្គ​យ៉ាង​កក‌កុញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 អ៊ីសា​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស​ទាំង​នោះ​មក​អង្គុយ​នៅ​ត្រង់​កន្លែង​មួយ​រាប​ស្មើ។ នៅ​ទី​នោះ​មាន​សិស្ស​ជា​ច្រើន និង​ប្រជា‌ជន​ពី​ស្រុក​យូដា ពី​ក្រុង​យេរូ‌សាឡឹម ពី​ក្រុង​ទីរ៉ូស និង​ក្រុង​ស៊ីដូន​នៅ​តាម​មាត់​សមុទ្រ មក​រង់‌ចាំ​អ៊ីសា​យ៉ាង​កក‌កុញ។

សូមមើលជំពូក ចម្លង




លូកា 6:17
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដែល​ទ្រង់​អត់​ទោស​ចំពោះ​អស់​ទាំង​ការ​ទុច្ចរិត​របស់​ឯង ទ្រង់​ប្រោស​ជំងឺ​ទាំង​ប៉ុន្មាន​របស់​ឯង​ឲ្យ​ជា


វេទនា​ដល់​ឯង ខូរ៉ាស៊ីន​អើយ វេទនា​ដល់​ឯង បេតសៃដា​អើយ ពី​ព្រោះ​ឯ​ការ​ឫទ្ធិ‌បារមី​ដែល​បាន​ធ្វើ​នៅ​កណ្តាល​ឯង បើ​បាន​ធ្វើ​នៅ​កណ្តាល​ក្រុង​ទីរ៉ុស នឹង​ស៊ីដូន​វិញ នោះ​គេ​នឹង​បាន​ប្រែ​ចិត្ត​ជា​យូរ​មក​ហើយ ទាំង​ស្លៀក​សំពត់​ធ្មៃ ហើយ​ព្រលាំង​ដោយ​ផេះ​ផង


តែ​កាល​ព្រះ‌យេស៊ូវ​បាន​ជ្រាប នោះ​ទ្រង់​យាង​ថយ​ចេញ​ពី​ទី​នោះ មាន​ទាំង​មនុស្ស​កក‌កុញ​ដើរ​តាម​ទ្រង់​ទៅ ហើយ​ទ្រង់​ក៏​ប្រោស​គេ​ឲ្យ​ជា​គ្រប់​គ្នា​ដែរ


លុះ​ទ្រង់​យាង​ឡើង​ពី​ទូក​វិញ ស្រាប់​តែ​ឃើញ​មាន​មនុស្ស​មីរ​ដេរ‌ដាស ទ្រង់​ក៏​មាន​ព្រះ‌ហឫទ័យ​ក្តួល​អាណិត​ដល់​គេ ហើយ​ទ្រង់​ប្រោស​មនុស្ស​ជំងឺ​ទាំង​ប៉ុន្មាន​ក្នុង​ពួក​គេ​ឲ្យ​បាន​ជា


ព្រះ‌យេស៊ូវ ទ្រង់​ក៏​យាង​ចេញ​ពី​ទី​នោះ ទៅ​ក្នុង​កំលុង​ក្រុង​ទីរ៉ុស នឹង​ក្រុង​ស៊ីដូន


កាល​បាន​ឃើញ​ហ្វូង​មនុស្ស ទ្រង់​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ រួច​កាល​បាន​គង់​ចុះ​ហើយ នោះ​ពួក​សិស្ស​ចូល​មក​ឯ​ទ្រង់


ប៉ុន្តែ ចេះ​តែ​ឮ​និយាយ​ពី​ទ្រង់​កាន់​តែ​ខ្លាំង​ឡើង ក៏​មាន​មនុស្ស​កក‌កុញ​មក​ស្តាប់​ផង ហើយ​ឲ្យ​ទ្រង់​បាន​ប្រោស​ជំងឺ​គេ​ឲ្យ​ជា​ផង


នៅ​គ្រា​នោះ ទ្រង់​ចេញ​ទៅ​ឯ​ភ្នំ ដើម្បី​នឹង​អធិស្ឋាន រួច​ទ្រង់​អធិស្ឋាន​ដល់​ព្រះ ដរាប​ទាល់​ភ្លឺ


នឹង​យូដាស ជា​ញាតិ​នឹង​យ៉ាកុប​១ ហើយ​យូដាស-អ៊ីស្កា‌រីយ៉ុត ដែល​ត្រឡប់​ជា​អ្នក​ក្បត់​១


ក៏​មាន​មនុស្ស​អារក្ស‌អសោចិ៍​ចូល​បាន​ជា​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម