លូកា 4:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 តែព្រះទ្រង់មិនបានចាត់លោកអេលីយ៉ា ឲ្យទៅឯមេម៉ាយណាមួយនោះសោះ គឺបានចាត់លោកទៅឯស្រីមេម៉ាយម្នាក់ នៅក្រុងសារិបតា ក្នុងស្រុកស៊ីដូនវិញ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល26 ប៉ុន្តែអេលីយ៉ាមិនត្រូវបានចាត់ឲ្យទៅឯអ្នកណាម្នាក់ក្នុងចំណោមពួកគេឡើយ គឺត្រូវបានចាត់ឲ្យទៅឯស្ត្រីមេម៉ាយម្នាក់នៅសារិបតាក្នុងស៊ីដូនវិញ។ សូមមើលជំពូកKhmer Christian Bible26 ប៉ុន្ដែព្រះជាម្ចាស់មិនបានចាត់លោកអេលីយ៉ាឲ្យទៅឯអ្នកណាម្នាក់ក្នុងចំណោមស្ដ្រីមេម៉ាយទាំងនោះទេ គឺព្រះអង្គបានចាត់លោកឲ្យទៅឯស្ដ្រីមេម៉ាយម្នាក់នៅក្រុងសារិបតានៃស្រុកស៊ីដូនវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 តែព្រះមិនបានចាត់លោកអេលីយ៉ា ឲ្យទៅរកស្រីមេម៉ាយណាម្នាក់ក្នុងពួកគេឡើយ គឺទ្រង់បានចាត់លោកទៅរកស្រីមេម៉ាយម្នាក់ នៅក្រុងសារិបតា ក្នុងស្រុកស៊ីដូនវិញ ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 ក៏ប៉ុន្តែ ព្រះជាម្ចាស់ពុំបានចាត់ព្យាការីអេលីយ៉ាឲ្យទៅជួយស្ត្រីមេម៉ាយណាម្នាក់ នៅស្រុកអ៊ីស្រាអែលឡើយ គឺព្រះអង្គបានចាត់លោកឲ្យទៅជួយស្ត្រីមេម៉ាយម្នាក់ ដែលរស់នៅភូមិសារិបតា ក្នុងក្រុងស៊ីដូនវិញ។ សូមមើលជំពូកអាល់គីតាប26 ក៏ប៉ុន្តែ អុលឡោះពុំបានចាត់ណាពីអេលីយ៉េស ឲ្យទៅជួយស្ដ្រីមេម៉ាយណាម្នាក់នៅស្រុកអ៊ីស្រអែលឡើយ គឺទ្រង់បានចាត់គាត់ឲ្យទៅជួយស្ដ្រីមេម៉ាយម្នាក់ ដែលរស់នៅភូមិសារិបតា ក្នុងក្រុងស៊ីដូនវិញ។ សូមមើលជំពូក |
ឯពួកពលទ័ពនៃកូនចៅអ៊ីស្រាអែលដែលជាប់ជាឈ្លើយ គេនឹងបានស្រុករបស់ពួកសាសន៍កាណាន រហូតដល់ក្រុងសារិបតា ហើយពួកក្រុងយេរូសាឡិមដែលនៅជាឈ្លើយ ត្រង់សេផារ៉ាឌ គេនឹងបានអស់ទាំងទីក្រុងនៅស្រុកត្បូង នោះនឹងមានពួកអ្នកដែលបានសង្គ្រោះឡើងមកឯភ្នំស៊ីយ៉ូន ដើម្បីនឹងជំនុំជំរះស្រុកភ្នំរបស់អេសាវ ហើយរាជ្យនោះនឹងបានជារបស់ផងព្រះយេហូវ៉ា។:៚