លូកា 2:39 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤39 កាលបានធ្វើសំរេចគ្រប់ទាំងអស់ តាមក្រិត្យវិន័យព្រះអម្ចាស់ហើយ នោះក៏នាំគ្នាត្រឡប់ទៅស្រុកវិញ គឺទៅឯភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល39 នៅពេលបានបំពេញការទាំងអស់ស្របតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់រួចហើយ យ៉ូសែប និងម៉ារាក៏ត្រឡប់ទៅកាលីឡេវិញ ដល់ណាសារ៉ែតជាទីក្រុងរបស់ពួកគេ។ សូមមើលជំពូកKhmer Christian Bible39 កាលធ្វើតាមគម្ពីរវិន័យរបស់ព្រះអម្ចាស់សព្វគ្រប់ហើយ ពួកគេក៏វិលត្រលប់ទៅស្រុកកាលីឡេវិញ គឺឆ្ពោះទៅក្រុងណាសារ៉ែតជាក្រុងរបស់ពួកគេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦39 កាលបានធ្វើសម្រេចគ្រប់ទាំងអស់ តាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ហើយ ពួកគាត់ក៏នាំគ្នាវិលត្រឡប់ទៅស្រុកវិញ គឺទៅភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥39 កាលមាតាបិតារបស់ព្រះយេស៊ូបានបំពេញកិច្ចការទាំងអស់ ស្របតាមក្រឹត្យវិន័យ*របស់ព្រះអម្ចាស់សព្វគ្រប់ហើយ គាត់ក៏នាំគ្នាវិលត្រឡប់ទៅណាសារ៉ែត ជាភូមិរបស់គាត់ក្នុងស្រុកកាលីឡេវិញ។ សូមមើលជំពូកអាល់គីតាប39 កាលឪពុកម្តាយរបស់អ៊ីសាបានបំពេញកិច្ចការទាំងអស់ ស្របតាមហ៊ូកុំរបស់អុលឡោះជាអម្ចាស់សព្វគ្រប់ហើយ គាត់ក៏នាំគ្នាវិលត្រឡប់ទៅណាសារ៉ែត ជាភូមិរបស់គាត់ក្នុងស្រុកកាលីឡេវិញ។ សូមមើលជំពូក |