លូកា 2:38 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤38 គាត់បានឡើងមកនៅវេលានោះឯង ក៏អរព្រះគុណដល់ព្រះ ព្រមទាំងប្រកាសប្រាប់ពីព្រះឱរស ដល់អស់អ្នកដែលនៅរង់ចាំសេចក្ដីប្រោសលោះនៅក្រុងយេរូសាឡិម។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល38 នៅវេលាដដែលនោះ គាត់ក៏មកឈរនៅក្បែរ ហើយអរព្រះគុណដល់ព្រះ ព្រមទាំងនិយាយប្រាប់អំពីបុត្រតូចនោះដល់អស់អ្នកដែលរង់ចាំការរំដោះដល់យេរូសាឡិម។ សូមមើលជំពូកKhmer Christian Bible38 នៅវេលានោះ គាត់បានមកក្បែរ ហើយអរព្រះគុណព្រះជាម្ចាស់ និងបានប្រកាសប្រាប់អំពីព្រះអង្គដល់អស់អ្នកដែលកំពុងទន្ទឹងរង់ចាំសេចក្តីប្រោសលោះរបស់ក្រុងយេរូសាឡិម។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦38 គាត់បានឡើងមកនៅវេលានោះឯង ហើយចាប់ផ្តើមអរព្រះគុណដល់ព្រះ ព្រមទាំងប្រកាសប្រាប់ពីព្រះឱរស ដល់អស់អ្នកដែលនៅទន្ទឹងរង់ចាំការប្រោសលោះដល់ក្រុងយេរូសាឡិម។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥38 ពេលនោះ លោកស្រីអាណក៏នៅទីនោះដែរ គាត់សរសើរតម្កើងព្រះជាម្ចាស់ រួចតំណាលអំពីព្រះឱរសនោះប្រាប់អស់អ្នកដែលទន្ទឹងរង់ចាំព្រះជាម្ចាស់យាងមកលោះក្រុងយេរូសាឡឹម។ សូមមើលជំពូកអាល់គីតាប38 ពេលនោះ លោកស្រីអាណក៏នៅទីនោះដែរ គាត់សរសើរតម្កើងអុលឡោះ រួចតំណាលអំពីកូននោះ ប្រាប់អស់អ្នកដែលទន្ទឹងរង់ចាំអុលឡោះមកលោះក្រុងយេរូសាឡឹម។ សូមមើលជំពូក |