Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 2:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 លុះ​ដល់​គំរប់​៨​ថ្ងៃ កាល​ត្រូវ​កាត់​ស្បែក​ព្រះ‌ឱរស នោះ​គេ​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូវ» ជា​នាម​ដែល​ទេវតា​បាន​ប្រាប់ មុន​ដែល​ទ្រង់​មក​ចាប់​ទំ​ផ្ទៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 នៅពេល​គ្រប់​ប្រាំបី​ថ្ងៃ ជា​ថ្ងៃ​ធ្វើពិធីកាត់ស្បែក​ឲ្យ​បុត្រតូចនោះ គេ​ដាក់ឈ្មោះ​ព្រះអង្គ​ថា យេស៊ូវ ជាឈ្មោះ​ដែល​ទូតសួគ៌​បាន​ដាក់​ឲ្យ មុនពេល​បុត្រតូចនោះ​ចាប់កំណើត​ក្នុង​ផ្ទៃ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 លុះ​គ្រប់​ប្រាំបី​ថ្ងៃ​សម្រាប់​ធ្វើ​ពិធី​កាត់​ស្បែក​បុត្រ​តូច​ គេ​បាន​ដាក់​ឈ្មោះ​បុត្រ​តូច​នោះ​ថា​ យេស៊ូ​ ជា​ឈ្មោះ​ដែល​ទេវតា​បាន​ដាក់​ឲ្យ​មុន​ពេល​មាន​កំណើត​ក្នុង​ផ្ទៃ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 លុះ​ដល់​គម្រប់​ប្រាំ​បី​ថ្ងៃ កាល​ត្រូវ​កាត់​ស្បែក​ព្រះ‌ឱរស នោះ​គេ​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូវ» ជា​នាម​ដែល​ទេវតា​បាន​ប្រាប់ មុន​ពេល​ទ្រង់​ចាប់​កំណើត​ក្នុង​ផ្ទៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ប្រាំ​បី​ថ្ងៃ​ក្រោយ​មក ដល់​ពេល​កំណត់​ធ្វើ​ពិធី​កាត់​ស្បែក*​ថ្វាយ​ព្រះ‌ឱរស គេ​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូ» ជា​ព្រះ‌នាម​ដែល​ទេវតា*​បាន​ប្រាប់​នាង​ម៉ារី មុន​ពេល​មាន​ផ្ទៃ​ពោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ប្រាំ​បី​ថ្ងៃ​ក្រោយ​មក ដល់​ពេល​កំណត់​ធ្វើ​ពិធី​ខតាន​ឲ្យ​កូន គេ​ដាក់​ឈ្មោះ​ថា «អ៊ីសា» ជា​ឈ្មោះ​ដែល​ម៉ាឡា‌អ៊ីកាត់​បាន​ប្រាប់​នាង​ម៉ារីយំ មុន​ពេល​មាន​ផ្ទៃ​ពោះ។

សូមមើលជំពូក ចម្លង




លូកា 2:21
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រប់​ទាំង​កូន​ប្រុសៗ​នៅ​អស់​ទាំង​ដំណ​ឯង​ត​ទៅ ទោះ​បើ​កើត​នៅ​ផ្ទះ ឬ​បាន​យក​ប្រាក់​ទិញ​ពី​សាសន៍​ណា​ដទៃ ដែល​មិន​មែន​ជា​ពូជ​ឯង​ក្តី ដល់​កើត​មក​បាន​៨​ថ្ងៃ នោះ​ត្រូវ​តែ​កាត់​ស្បែក​ឲ្យ


លុះ​ដល់​ថ្ងៃ​ទី​៨ នោះ​ត្រូវ​កាត់​ស្បែក​ចុង​ស្វាស​របស់​កូន​ចេញ


នាង​នឹង​ប្រសូត​បុត្រា​១ ហើយ​អ្នក​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូវ» ព្រោះ​បុត្រ​នោះ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​បាប


តែ​មិន​បាន​រួម​រស់​នឹង​នាង​សោះ ទាល់​តែ​នាង​ប្រសូត​បុត្រ​ជា​ចំបង​មក រួច​គាត់​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូវ»។


ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា ចូរ​ធ្វើ​ម្តង​នេះ​ចុះ ដ្បិត​គួរ​ឲ្យ​យើង​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្ដី​សុចរិត​យ៉ាង​ដូច្នេះ រួច​គាត់​ក៏​ព្រម​ធ្វើ


មើល នាង​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ដែល​នាង​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូវ»


ដល់​ថ្ងៃ​ទី​៨ គេ​មក​ដើម្បី​កាត់​ស្បែក​ទារក​នោះ ក៏​ឲ្យ​ឈ្មោះ​ថា សាការី តាម​ឈ្មោះ​ឪពុក


ហើយ​ដែល​ឃើញ​ទ្រង់​មាន​ភាព​ជា​មនុស្ស​ដូច្នោះ នោះ​ក៏​បន្ទាប​ព្រះ‌អង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្តាប់​បង្គាប់ រហូត​ដល់​ទី​មរណៈ គឺ​ទ្រង់​ទទួល​សុគត​ជាប់​លើ​ឈើ​ឆ្កាង​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម