លូកា 19:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 កាលគេកំពុងតែស្តាប់សេចក្ដីទាំងនោះនៅឡើយ នោះទ្រង់មានបន្ទូល ជាពាក្យប្រៀបប្រដូច១ថែមទៀត ដោយព្រោះជិតដល់ក្រុងយេរូសាឡិមហើយ គេក៏ស្មានថា នគរព្រះរៀបនឹងលេចមកភ្លាម សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល11 ខណៈដែលគេកំពុងតែស្ដាប់សេចក្ដីទាំងនេះ ព្រះយេស៊ូវមានបន្ទូលបន្ថែមជាពាក្យឧបមាមួយទៀត ពីព្រោះព្រះអង្គយាងជិតដល់យេរូសាឡិមហើយ ហើយគេកំពុងគិតថាអាណាចក្ររបស់ព្រះរៀបនឹងលេចមកភ្លាមៗ។ សូមមើលជំពូកKhmer Christian Bible11 កាលពួកគេកំពុងស្ដាប់សេចក្ដីទាំងនេះ ព្រះអង្គមានបន្ទូលបន្ថែមជារឿងប្រៀបប្រដូចមួយទៀត ព្រោះតែព្រះអង្គកំពុងនៅជិតក្រុងយេរូសាឡិម រួចពួកគេស្មានថានគរព្រះជាម្ចាស់នឹងលេចមកភ្លាមៗ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 កាលគេកំពុងតែស្តាប់សេចក្តីទាំងនេះនៅឡើយ ព្រះអង្គមានព្រះបន្ទូលជារឿងប្រៀបធៀបមួយថែមទៀត ដោយព្រោះព្រះអង្គយាងជិតដល់ក្រុងយេរូសាឡិមហើយ គេក៏ស្មានថា ព្រះរាជ្យរបស់ព្រះត្រូវលេចមកភ្លាម។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 កាលព្រះយេស៊ូយាងមកជិតដល់ក្រុងយេរូសាឡឹមហើយ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាមួយទៀតទៅកាន់អស់អ្នកដែលស្ដាប់ព្រះអង្គ ដ្បិតអ្នកទាំងនោះនឹកស្មានថា ព្រះរាជ្យ*ព្រះជាម្ចាស់នឹងមកដល់ភ្លាមៗនេះជាមិនខាន។ សូមមើលជំពូកអាល់គីតាប11 កាលអ៊ីសាមកជិតដល់ក្រុងយេរូសាឡឹមហើយ គាត់មានប្រសាសន៍ជាប្រស្នាមួយទៀតទៅកាន់អស់អ្នកដែលស្ដាប់គាត់ ដ្បិតអ្នកទាំងនោះនឹកស្មានថា នគរអុលឡោះនឹងមកដល់ភ្លាមៗនេះជាមិនខាន។ សូមមើលជំពូក |