Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 18:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 អ្នក​ផារិស៊ី​ក៏​ឈរ​តាំង​អធិស្ឋាន​តែ​ម្នាក់​ឯង​ដូច្នេះ​ថា ឱ​ព្រះ‌អង្គ​អើយ ទូលបង្គំ​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ព្រោះ​ទូលបង្គំ​មិន​ដូច​ជា​មនុស្ស​ឯ​ទៀត ដែល​ជា​មនុស្ស​ប្លន់ ទុច្ចរិត ហើយ​កំផិត ឬ​ដូច​ជា​អ្នក​យក​ពន្ធ​នេះ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ពួកផារិស៊ី​នោះ​បាន​ឈរ​អធិស្ឋាន​សេចក្ដីទាំងនេះ​នឹង​ខ្លួនឯងថា​: ‘ព្រះ​អើយ ទូលបង្គំ​អរព្រះគុណ​ព្រះអង្គ ដែល​ទូលបង្គំ​មិន​ដូច​មនុស្ស​ឯទៀត​ដែល​ជា​មនុស្ស​ជំរិតគេ មនុស្ស​ទុច្ចរិត មនុស្សផិតក្បត់ ហើយក៏​មិន​ដូច​អ្នកទារពន្ធ​នេះដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ឈរ​អធិស្ឋាន​សម្រាប់​ខ្លួន​ឯង​យ៉ាង​ដូច្នេះ​ថា​ ឱ​ ព្រះជាម្ចាស់​អើយ!​ ខ្ញុំ​អរ​ព្រះគុណ​ព្រះអង្គ​ដែល​ខ្ញុំ​មិន​ដូចជា​មនុស្ស​ដទៃ​ទៀត​ដែល​ជា​មនុស្ស​បោក​ប្រាស់​ ទុច្ចរិត​ និង​ផិតក្បត់​ ហើយ​ក៏​មិន​ដូច​ជា​អ្នក​ទារ​ពន្ធដារ​នេះ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 អ្នក​ផារិស៊ី​ក៏​ឈរ​ឡើង​អធិស្ឋាន​តែ​ម្នាក់​ឯង​ដូច្នេះ​ថា "ឱ​ព្រះ‌អង្គ​អើយ ទូល‌បង្គំ​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ព្រោះ​ទូល‌បង្គំ​មិន​ដូច​ជា​មនុស្ស​ឯ​ទៀត ដែល​ជា​មនុស្ស​ប្លន់ ទុច្ចរិត ហើយ​ផិតក្បត់ ឬ​ដូច​ជា​អ្នក​ទារ​ពន្ធ​នេះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 បុរស​ខាង​គណៈ‌ផារីស៊ី​ឈរ​អធិស្ឋាន​ក្នុង​ចិត្ត​ថា “បពិត្រ​ព្រះ‌ជាម្ចាស់ ទូលបង្គំ​សូម​អរ​ព្រះ‌គុណ​ព្រះអង្គ ព្រោះ​ទូលបង្គំ​មិន​ដូច​ជន​ឯ​ទៀតៗ​ទេ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ចោរ ជា​មនុស្ស​ទុច្ចរិត ជា​មនុស្ស​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ហើយ​ទូលបង្គំ​ក៏​មិន​ដូច​អ្នក​ទារ​ពន្ធ​នេះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 បុរស​ខាង​គណៈ‌ផារីស៊ី​ឈរ​ទូរអា​ក្នុង​ចិត្ដ​ថា “ឱ​អុលឡោះ​អើយ ខ្ញុំ​សូម​អរ​គុណ​ទ្រង់ ព្រោះ​ខ្ញុំ​មិន​ដូច​ជន​ឯ​ទៀត​ៗ​ទេ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ចោរ ជា​មនុស្ស​ទុច្ចរិត ជា​មនុស្ស​ប្រព្រឹត្ដ​អំពើ​ផិត​ក្បត់ ហើយ​ខ្ញុំ​ក៏​មិន​ដូច​អ្នក​ទារ​ពន្ធ​នេះ​ដែរ

សូមមើលជំពូក ចម្លង




លូកា 18:11
26 ការដាក់ឲ្យឆ្លើយតបគ្នា  

នែ អស់​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា ដែល​ឈរ​នៅ​ក្នុង​ដំណាក់​ទ្រង់ នៅ​ពេល​យប់​អើយ ចូរ​ថ្វាយ​ពរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ


ពួក​អ្នក​រាល់​គ្នា​ដែល​ឈរ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា គឺ​ក្នុង​ទី​ព្រះ‌លាន​នៃ​ដំណាក់​របស់​ព្រះ​នៃ​យើង​ខ្ញុំ​អើយ


មនុស្ស​ស្ទើរ​តែ​ទាំង​អស់ សុទ្ធ​តែ​ជា​អ្នក​ប្រកាស​គុណ​របស់​ខ្លួន តើ​អ្នក​ណា​នឹង​រក​មនុស្ស​ទៀង​ត្រង់ សូម្បី​តែ​ម្នាក់​បាន។


មាន​សម័យ​១ ដែល​មនុស្ស​មើល​ខ្លួន​ឯង​ស្មាន​ថា​បរិសុទ្ធ ប៉ុន្តែ គេ​មិន​ទាន់​បាន​លាង​ជំរះ​សេចក្ដី​ស្មោក‌គ្រោក​របស់​គេ​ចេញ​នៅ​ឡើយ​ទេ


កាល​ណា​ឯង​រាល់​គ្នា​ប្រទូល​ដៃ​ឡើង នោះ​អញ​នឹង​បែរ​ភ្នែក​ពី​ឯង​ចេញ អើ បើ​កាល​ណា​ឯង​អធិ‌ស្ឋាន​ជា​ច្រើន នោះ​អញ​នឹង​មិន​ស្តាប់​ឡើយ ដ្បិត​ដៃ​ឯង​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម


រាល់​តែ​ថ្ងៃ គេ​ស្វែង​រក​អញ​ជានិច្ច ហើយ​ក៏​ពេញ​ចិត្ត​ចង់​ស្គាល់​អស់​ទាំង​ផ្លូវ​របស់​អញ គេ​សូម​សេចក្ដី​វិនិច្ឆ័យ​ដ៏​សុចរិត​ពី​អញ ទុក​ដូច​ជា​សាសន៍​ណា​មួយ​ដែល​ប្រព្រឹត្ត​ដោយ​សុចរិត ឥត​បោះ‌បង់​ចោល​សេចក្ដី​យុត្តិ‌ធម៌​របស់​ព្រះ​នៃ​គេ​ឡើយ គេ​រីក‌រាយ​ចិត្ត​ដោយ​ចូល​ទៅ​ជិត​ព្រះ


ក៏​ពោល​ថា ចូរ​ឈរ​នៅ​ទី​នោះ​ដោយ​ខ្លួន​ទៅ កុំ​ឲ្យ​មក​ជិត​អញ​ឡើយ ដ្បិត​អញ​បរិសុទ្ធ​ជាង​ឯង ពួក​យ៉ាង​នោះ​ជា​ផ្សែង​នៅ​ក្នុង​រន្ធ​ច្រមុះ​អញ គឺ​ជា​ភ្លើង​ដែល​ឆេះ​ជានិច្ច


ឯ​ព្រះ​ដែល​ឯង​បាន​ធ្វើ​សំរាប់​ខ្លួន តើ​នៅ​ឯ​ណា ចូរ​ឲ្យ​វា​ក្រោក​ឡើង​ជួយ​ឯង​ចុះ បើ​វា​អាច​នឹង​ជួយ​សង្គ្រោះ​ឯង ក្នុង​គ្រា​ដែល​ឯង​កើត​មាន​សេចក្ដី​វេទនា​នោះ​បាន ដ្បិត ឱ​ពួក​យូដា​អើយ ចំនួន​ព្រះ​របស់​ឯង នោះ​ប្រមាណ​ស្មើ​នឹង​ទី​ក្រុង​របស់​ឯង​ដែរ។


ប៉ុន្តែឯង​ថា ខ្ញុំ​គ្មាន​ទោស​ទេ ប្រាកដ​ជា​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​បាន​បែរ​ចេញ​ពី​ខ្ញុំ​ហើយ មើល អញ​នឹង​កាត់​ទោស​ឯង​ដោយ​ព្រោះ​ឯង​ថា ឯង​គ្មាន​ធ្វើ​បាប​ឡើយ​ដូច្នេះ


គេ​ក៏​មក​ឯ​ឯង ដូច​ជា​បណ្តាជន​ទាំង‌ឡាយ​ធ្លាប់​មក ហើយ​គេ​អង្គុយ​នៅ​មុខ​ឯង ដូច​ជា​រាស្ត្រ​អញ ក៏​ស្តាប់​អស់​ទាំង​ពាក្យ​របស់​ឯង តែ​មិន​ប្រព្រឹត្ត​តាម​ទេ ដ្បិត​បបូរ​មាត់​គេ​សំដែង​ចេញ​ជា​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង តែ​ចិត្ត​គេ​ដេញ​តាម​រក​កំរៃ​ដល់​ខ្លួន​វិញ


ពួក​ជា​កំពូល​លើ​គេ តែង‌តែ​ជំនុំ‌ជំរះ​ឲ្យ​បាន​រង្វាន់ ពួក​សង្ឃ​របស់​គេ​បង្រៀន​ឲ្យ​បាន​កំរៃ ហើយ​ពួក​ហោរា​ក៏​ទាយ​ឲ្យ​បាន​ប្រាក់ ប៉ុន្តែគេ​ពឹង​ផ្អែក​លើ​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​កណ្តាល​យើង​រាល់​គ្នា​ទេ​តើ នឹង​គ្មាន​សេចក្ដី​អាក្រក់​ណា​កើត​ឡើង​ដល់​យើង​ឡើយ


ភីលីព​១ បារថូ‌ល៉ូមេ​១ ថូម៉ាស​១ ម៉ាថាយ ជា​អ្នក​យក​ពន្ធ​១ យ៉ាកុប ជា​កូន​អាល់‌ផាយ​១ លេបេ ដែល​ហៅ​ថា ថាដេ​១


ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​សេចក្ដី​សុចរិត​របស់​អ្នក​រាល់​គ្នា មិន​លើស​ពី​សេចក្ដី​សុចរិត​នៃ​ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថាន‌សួគ៌​ពុំ​បាន​ឡើយ។


កាល​ណា​អ្នក​អធិស្ឋាន កុំ​ឲ្យ​ធ្វើ​ដូច​មនុស្ស​មាន​ពុត ដែល​ចូល​ចិត្ត​ឈរ​អធិស្ឋាន​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​នៅ​ជ្រុង​ផ្លូវ ឲ្យ​មនុស្ស​លោក​ឃើញ​នោះ​ឡើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​រង្វាន់​គេ​ហើយ


ហើយ​កាល​ណា​អ្នក​ឈរ​អធិស្ឋាន បើ​អ្នក​មាន​ហេតុ​អ្វី​នឹង​អ្នក​ណា នោះ​ត្រូវ​អត់​ទោស​ឲ្យ​គេ​សិន ដើម្បី​ឲ្យ​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន‌សួគ៌ បាន​អត់​ទោស​គ្រប់​ទាំង​សេចក្ដី​កំហុស​របស់​អ្នក​រាល់​គ្នា​ដែរ


តែ​គេ​ឆ​ស៊ី​ផ្ទះ​ស្រី​មេម៉ាយ ទាំង​ដោះ‌សា​ខ្លួន ដោយ​សូត្រ​ធម៌​ឲ្យ​ច្រើន អ្នក​ទាំង​នោះ​ឯង​នឹង​ត្រូវ​ទោស​ធ្ងន់​ជាង​ទៅ​ទៀត។


រួច​ទ្រង់​ថយ​ចេញ​ពី​គេ​ទៅ ចំងាយ​ទី​ប្រហែល​ជា​គេ​ចោល​ថ្ម​១​ទំហឹង​ដៃ ក៏​លុត​ព្រះ‌ជង្ឃ​ក្រាប​ចុះ​អធិស្ឋាន​ថា


តែ​អស់​អ្នក​ដែល​អាង​ដល់​ការ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ នោះ​ត្រូវ​បណ្តាសា​វិញ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​បណ្តាសា​ហើយ អស់​អ្នក​ណា​ដែល​មិន​កាន់​ខ្ជាប់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​កត់​ទុក​ក្នុង​គម្ពីរ​ក្រិត្យ‌វិន័យ ដើម្បី​នឹង​ប្រព្រឹត្ត​តាម»


ខាង​ឯ​សេចក្ដី​ឧស្សាហ៍ នោះ​ខ្ញុំ​ជា​អ្នក​ដែល​បាន​ធ្វើ​ទុក្ខ​បៀត‌បៀន​ដល់​ពួក​ជំនុំ ចំណែក​ខាង​សេចក្ដី​សុចរិត​ក្នុង​ក្រិត្យ‌វិន័យ នោះ​ខ្ញុំ​គ្មាន​ទោស​សោះ


ដោយ​ព្រោះ​ឯង​អួត​ថា ឯង​ជា​អ្នក​មាន បាន​កាន់​តែ​ស្តុក‌ស្តម្ភ​ឡើង​ហើយ ក៏​មិន​ត្រូវ​ការ​នឹង​អ្វី​សោះ តែ​ឯង​មិន​ដឹង​ថា ឯង​វេទនា លំបាក ទ័ល‌ក្រ ខ្វាក់​ភ្នែក ហើយ​អាក្រាត​វិញ​នោះ​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម