រ៉ូម 9:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 ហើយបើទ្រង់ចង់បើកឲ្យពួកគ្រឿងប្រដាប់ ដែលគួរនឹងសេចក្ដីមេត្តាករុណា ដែលទ្រង់បានរៀបចំជាមុន បានស្គាល់សេចក្ដីវិសេសនៃសិរីល្អដ៏បរិបូររបស់ទ្រង់វិញ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល23 មួយវិញទៀត ចុះបើការនេះគឺដើម្បីបើកឲ្យស្គាល់នូវភាពបរិបូរនៃសិរីរុងរឿងរបស់ព្រះអង្គ ចំពោះភាជនៈនៃសេចក្ដីមេត្តានោះដែលព្រះអង្គបានរៀបចំទុកមុនសម្រាប់សិរីរុងរឿងទៅហើយ តើយ៉ាងណាទៅ! សូមមើលជំពូកKhmer Christian Bible23 ដ្បិតព្រះអង្គធ្វើដូច្នេះ ដើម្បីឲ្យរបស់ដែលបានទទួលសេចក្ដីមេត្ដាដែលព្រះអង្គបានរៀបចំទុកជាមុនសម្រាប់សិរីរុងរឿង បានស្គាល់សិរីរុងរឿងដ៏បរិបូររបស់ព្រះអង្គ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 ហើយចុះបើព្រះអង្គចង់សម្ដែងសិរីល្អដ៏បរិបូររបស់ព្រះអង្គចំពោះវត្ថុដែលគួរទទួលសេចក្តីមេត្តាករុណា ដែលទ្រង់បានរៀបចំជាមុនសម្រាប់សិរីល្អ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 ព្រះអង្គក៏ចង់បង្ហាញសិរីរុងរឿងដ៏ប្រសើរលើសលុបរបស់ព្រះអង្គ ចំពោះអស់អ្នកដែលព្រះអង្គមេត្តាករុណាដែរ ជាអ្នកដែលព្រះអង្គបានតម្រូវទុកជាមុនឲ្យទទួលសិរីរុងរឿង សូមមើលជំពូកអាល់គីតាប23 ទ្រង់ក៏ចង់បង្ហាញសិរីរុងរឿងដ៏ប្រសើរលើសលប់របស់ទ្រង់ចំពោះអស់អ្នកដែលទ្រង់មេត្ដាករុណាដែរ ជាអ្នកដែលទ្រង់បានតំរូវទុកជាមុនឲ្យទទួលសិរីរុងរឿង សូមមើលជំពូក |