Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 9:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ដូច្នេះ មិន​សំរេច​នឹង​អ្នក​ណា​ដែល​ចង់​បាន ឬ​នឹង​អ្នក​ណា​ដែល​ខំ​រត់​តាម​នោះ​ទេ គឺ​ស្រេច​នឹង​ព្រះ ដែល​មាន​សេចក្ដី​មេត្តា‌ករុណា​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ដូច្នេះ មិនមែន​ស្រេចលើ​បំណង ឬ​ការប្រឹងប្រែង​របស់​មនុស្ស​ទេ គឺ​ស្រេចលើ​ព្រះ​ដែល​មេត្តាករុណា​វិញ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 ដូច្នេះ​ មិន​មែន​ស្រេច​លើ​អ្នកណា​ចង់​បាន​ ឬ​អ្នកណា​ខំ​រត់​រក​នោះ​ទេ​ គឺ​ស្រេច​លើ​ព្រះជាម្ចាស់​ដែល​ជា​អ្នក​មាន​សេចក្ដី​មេត្ដា​វិញ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ដូច្នេះ មិន​មែន​ស្រេច​លើ​បំណង ឬ​ការ​ខំ​ប្រឹង​ប្រែង​របស់​មនុស្ស​ឡើយ គឺ​ស្រេច​លើ​ព្រះ ដែល​ទ្រង់​មេត្តា‌ករុណា​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ដូច្នេះ មិន​មែន​ស្រេច​តាម​តែ​បំណង​ចិត្ត ឬ​ការ​ខំ​ប្រឹង‌ប្រែង​របស់​មនុស្ស​ឡើយ គឺ​ស្រេច​តាម​តែ​ព្រះ‌ជា‌ម្ចាស់ ដែល​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​នោះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ដូច្នេះ មិន​មែន​ស្រេច​តែ​បំណង​ចិត្ដ ឬ​ការ​ខំ​ប្រឹង​ប្រែង​របស់​មនុស្ស​ឡើយ គឺ​ស្រេច​តែ​អុលឡោះ ដែល​មេត្ដា‌ករុណា​នោះ​វិញ

សូមមើលជំពូក ចម្លង




រ៉ូម 9:16
20 ការដាក់ឲ្យឆ្លើយតបគ្នា  

រាស្ត្រ​របស់​ឯង​គេ​ថ្វាយ​ខ្លួន​ស្ម័គ្រ​ពី​ចិត្ត នៅ​ថ្ងៃ​ដែល​ឯង​ដំរៀប​ក្បួន​ទ័ព​ដ៏​ប្រដាប់ ដោយ​គ្រឿង​បរិសុទ្ធ ពួក​កំឡោះ​របស់​ឯង នឹង​បាន​ដូច​ជា​ទឹក​សន្សើម ដែល​ចេញ​ពី​ផ្ទៃ​នៃ​បច្ចូស‌កាល​មក


អញ​បាន​តប​ឆ្លើយ​នឹង​ពួក​អ្នក ដែល​មិន​បាន​សួរ​រក​អញ ហើយ​ពួក​អ្នក​ដែល​មិន​បាន​ស្វែង​រក​អញ នោះ​អញ​បាន​ឲ្យ​គេ​ប្រទះ​ឃើញ​អញ​វិញ អញ​បាន​និយាយ​ដល់​សាសន៍១​ដែល​មិន​បាន​ហៅ​តាម​ឈ្មោះ​អញ​ថា មើល នេះ​អញ​ហើយ


គ្រប់​សេចក្ដី​ទាំង​អស់​បាន​ប្រគល់​មក​ខ្ញុំ​ពី​ព្រះវរ‌បិតា​នៃ​ខ្ញុំ ហើយ​គ្មាន​អ្នក​ណា​ស្គាល់​ព្រះ‌រាជ‌បុត្រា​ទេ មាន​តែ​ព្រះវរ‌បិតា​តែ​១ ក៏​គ្មាន​អ្នក​ណា​ស្គាល់​ព្រះវរ‌បិតា​ដែរ មាន​តែ​ព្រះ‌រាជ‌បុត្រា ហើយ​នឹង​អ្នក​ណា ដែល​ព្រះ‌រាជ‌បុត្រា​សព្វ​ព្រះ‌ហឫទ័យ​ចង់​បើក​ឲ្យ​ស្គាល់​ទ្រង់​ផង​ប៉ុណ្ណោះ។


មួយ​ទៀត អារក្ស​បាន​នាំ​ទ្រង់​ទៅ​លើ​កំពូល​ភ្នំ​យ៉ាង​ខ្ពស់ ក៏​បង្ហាញ​អស់​ទាំង​នគរ​ក្នុង​លោកីយ នឹង​សិរី​លំអ​របស់​នគរ​ទាំង​នោះ​ថ្វាយ​ទ្រង់​ទត


នៅ​វេលា​នោះ​ឯង ព្រះ‌យេស៊ូវ​ទ្រង់​កំពុង​តែ​រីក‌រាយ​ដោយ​ព្រះ‌វិញ្ញាណ ក៏​មាន​បន្ទូល​ថា ឱ​ព្រះវរ‌បិតា ជា​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌ នឹង​ផែនដី​អើយ ទូលបង្គំ​សរសើរ​ដល់​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​លាក់​សេចក្ដី​ទាំង​នេះ​នឹង​ពួក​អ្នក​ប្រាជ្ញ ហើយ​នឹង​ពួក​ឈ្លាស‌វៃ តែ​បាន​សំដែង​ឲ្យ​ពួក​កូន​ក្មេង​យល់​វិញ អើ ព្រះវរ‌បិតា​អើយ ដ្បិត​ទ្រង់​បាន​សព្វ​ព្រះ‌ហឫទ័យ​យ៉ាង​ដូច្នោះ


ឯ​ខ្យល់ ចង់​បក់​ទៅ​ឯ​ណា ក៏​ចេះ​តែ​បាន ហើយ​អ្នក​ឮ​សូរ​សព្ទ តែ​មិន​ដឹង​ជា​មក​ពី​ណា ឬ​ទៅ​ឯ​ណា​ទេ អស់​អ្នក​ណា​ដែល​កើត​មក​ពី​ព្រះ‌វិញ្ញាណ នោះ​ក៏​ដូច្នោះ​ដែរ


គ្រា​ដែល​កូន​មិន​ទាន់​កើត​មក​នៅ​ឡើយ ហើយ​មិន​ទាន់​ធ្វើ​ការ​ល្អ​ឬ​អាក្រក់​អ្វី


ខ្ញុំ​បាន​ឡើង​ទៅ តាម​សេចក្ដី​ដែល​បើក​សំដែង​មក ហើយ​បាន​បង្ហាញ​ដំណឹង​ល្អ ដែល​ខ្ញុំ​ថ្លែង​ប្រាប់​នៅ​ក្នុង​ពួក​សាសន៍​ដទៃ ឲ្យ​ពួក​អ្នក​មុខ​បាន​ស្គាល់​ដោយ‌ឡែក ក្រែង​ខ្ញុំ​កំពុង​តែ​រត់ ឬ​បាន​រត់​ពី​ដើម​នោះ ជា​បែប​ឥត​ប្រយោជន៍​យ៉ាង​ណា


ដ្បិត​គឺ​ដោយ​ព្រះ‌គុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ដោយ‌សារ​សេចក្ដី​ជំនឿ ហើយ​សេចក្ដី​នោះ​ក៏​មិន​មែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​វិញ


ដ្បិត​គឺ​ជា​ព្រះ​ហើយ ដែល​បណ្តាល​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​មាន​ទាំង​ចំណង​ចង់​ធ្វើ ហើយ​ឲ្យ​បាន​ប្រព្រឹត្ត​តាម​បំណង​ព្រះ‌ហឫទ័យ​ទ្រង់​ដែរ


ទ្រង់​បាន​បង្កើត​យើង​រាល់​គ្នា​មក​តាម​ព្រះ‌ហឫទ័យ​ទ្រង់ ដោយ‌សារ​ព្រះ‌បន្ទូល​ដ៏​ពិត ប្រយោជន៍​ឲ្យ​យើង​បាន​បែប​ដូច​ជា​ផល​ដំបូង ក្នុង​របស់​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បង្កើត​មក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម