Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 3:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ទេ មិន​មែន​ឡើយ តែ​បើ​សិន​ជា​ទុច្ចរិត​មែន នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ព្រះ​ជំនុំ‌ជំរះ​លោកីយ​បាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 មិនមែនដូច្នោះជាដាច់ខាត​! បើ​ព្រះអយុត្តិធម៌​មែន តើ​ព្រះ​នឹង​ជំនុំជម្រះ​ពិភពលោក​ដូចម្ដេចកើត​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 មិន​មែន​ដូច្នោះ​ទេ!​ បើ​ព្រះជាម្ចាស់​ទុច្ចរិត​មែន​ តើ​ព្រះអង្គ​នឹង​ជំនុំជម្រះ​ពិភពលោក​យ៉ាង​ដូចម្ដេច?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 មិន​មែន​ដូច្នោះ​ទេ! បើ​ព្រះ​ទុច្ចរិត​មែន តើ​ព្រះ‌អង្គ​ជំនុំ‌ជម្រះ​មនុស្ស​លោក​ដូច​ម្ដេច​កើត?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 មិន​ដូច្នោះ​ទេ! ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​មិន​សុចរិត តើ​ឲ្យ​ព្រះអង្គ​វិនិច្ឆ័យ​ទោស​មនុស្ស​លោក​ដូច​ម្ដេច​កើត?

សូមមើលជំពូក ចម្លង

អាល់គីតាប

6 មិន​ដូច្នោះ​ទេ! ប្រសិន​បើ​អុលឡោះ​មិន​សុចរិត តើ​ឲ្យ​អុលឡោះ​វិនិច្ឆ័យ​ទោស​មនុស្ស​លោក​ដូច​ម្ដេច​កើត?

សូមមើលជំពូក ចម្លង




រ៉ូម 3:6
13 ការដាក់ឲ្យឆ្លើយតបគ្នា  

មិន​គួរ​គប្បី​ឲ្យ​ទ្រង់​ប្រព្រឹត្ត​ដូច្នោះ នឹង​សំឡាប់​មនុស្ស​សុចរិត​ជា​មួយ​នឹង​មនុស្ស​អាក្រក់​នោះ​ទេ យ៉ាង​នោះ​ឈ្មោះ​ថា​ធ្វើ​ឲ្យ​មនុស្ស​សុចរិត​បាន​ដូច​ជា​មនុស្ស​អាក្រក់​ដែរ សូម​កុំ​ឲ្យ​ទ្រង់​ធ្វើ​ដូច្នោះ​ឡើយ ឯ​ព្រះ​ដ៏​ជា​ចៅ‌ក្រម​ផែនដី​ទាំង​មូល តើ​ទ្រង់​មិន​ត្រូវ​ប្រព្រឹត្ត​ដោយ​យុត្តិ‌ធម៌​ទេ​ឬ​អី


តើ​ព្រះ‌ទ្រង់​ដែល​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌​ចេញ​ឬ​ទេ តើ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទ្រង់​ដែល​បង្វែរ​សេចក្ដី​សុចរិត​ដែរ​ឬ


នោះ​ផ្ទៃ​មេឃ​នឹង​សំដែង​ពី​សេចក្ដី​សុចរិត​របស់​ទ្រង់ ដ្បិត​គឺ​ព្រះ​ហើយ ដែល​ជា​ចៅ‌ក្រម។ –បង្អង់


ទ្រង់​នឹង​ជំនុំ‌ជំរះ​មនុស្ស​លោក​ដោយ​យុត្តិ‌ធម៌ ក៏​នឹង​វិនិច្ឆ័យ​អស់​ទាំង​សាសន៍ ដោយ​សេចក្ដី​សុចរិត


គឺ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​យាង​មក គឺ​ទ្រង់​យាង​មក ដើម្បី​ជំនុំ‌ជំរះ​ផែនដី ទ្រង់​នឹង​ជំនុំ‌ជំរះ​លោកីយ ដោយ​សេចក្ដី​សុចរិត ព្រម​ទាំង​សាសន៍​ទាំង​ប៉ុន្មាន ដោយ​សេចក្ដី​ពិត​ត្រង់​របស់​ទ្រង់។


គឺ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​យាង​មក ដើម្បី​ជំនុំ‌ជំរះ​ផែនដី ទ្រង់​នឹង​ជំនុំ‌ជំរះ​លោកីយ ដោយ​សេចក្ដី​សុចរិត ហើយ​អស់​ទាំង​សាសន៍ ដោយ​សេចក្ដី​ទៀង​ត្រង់។


គឺ​គាត់​នឹង​មក​បំផ្លាញ​ដល់​ពួក​ធ្វើ​ចំការ​នោះ រួច​ប្រវាស់​ទៅ​ឲ្យ​អ្នក​ឯ​ទៀត​វិញ កាល​បាន​ឮ​សេចក្ដី​នោះ​ហើយ គេ​ក៏​ទូល​ថា សូម​កុំ​ឲ្យ​បាន​ដូច្នោះ​ឡើយ


ពី​ព្រោះ​ទ្រង់​បាន​ដាក់​កំណត់​ថ្ងៃ ដែល​ទ្រង់​នឹង​ជំនុំ‌ជំរះ​លោកីយ​ដោយ​យុត្តិ‌ធម៌ ដោយ‌សារ​មនុស្ស​ម្នាក់ ដែល​ទ្រង់​បាន​ដំរូវ​រួច​ហើយ ព្រម​ទាំង​ដាក់​ភស្តុ‌តាង​សំញែង​យ៉ាង​ជាក់​លាក់ ដល់​មនុស្ស​ទាំង‌ឡាយ ដោយ​ទ្រង់​ប្រោស​មនុស្ស​នោះ ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ


គឺ​ក្នុង​ថ្ងៃ ដែល​ព្រះ‌ទ្រង់​នឹង​ជំនុំ‌ជំរះ​អស់​ទាំង​ការ​លាក់​កំបាំង​របស់​មនុស្ស តាម​ដំណឹង​ល្អ​ខ្ញុំ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ។


ដូច្នេះ តើ​យើង​ឈ្មោះ​ថា​ធ្វើ​ឲ្យ​ក្រិត្យ‌វិន័យ​ទៅ​ជា​ឥត​ប្រយោជន៍ ដោយ​សេចក្ដី​ជំនឿ​ឬ​អី ទេ មិន​មែន​ឡើយ គឺ​ឈ្មោះ​ថា យើង​តាំង​ក្រិត្យ‌វិន័យ​ឲ្យ​កាន់​តែ​មាំ‌មួន​ឡើង​វិញ​ទេ​តើ។


ទេ មិន​មែន​ឡើយ សូម​ឲ្យ​ព្រះ​បាន​រាប់​ជា​ពិត ហើយ​គ្រប់​ទាំង​មនុស្ស​ជា​ភូត‌ភរ​វិញ​ចុះ ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ឲ្យ​ទ្រង់​បាន​រាប់​ជា​សុចរិត ក្នុង​កាល​ដែល​ទ្រង់​មាន​បន្ទូល ហើយ​ឲ្យ​ទ្រង់​បាន​ឈ្នះ ក្នុង​កាល​ដែល​គេ​ជំនុំ‌ជំរះ​ទ្រង់»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម