Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 11:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 នោះ​ហើយ​ជា​សេចក្ដី​សញ្ញា​ដែល​អញ​តាំង​នឹង​គេ ក្នុង​កាល​ដែល​អញ​បាន​ដោះ​បាប​គេ​ចេញ​ហើយ»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 នេះ​ហើយ ជា​សម្ពន្ធមេត្រី​របស់​យើង​ជាមួយ​ពួកគេ នៅពេល​យើង​ដកយក​បាប​របស់​ពួកគេ​ចេញ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

27 ដ្បិត​នេះ​ហើយ​ជា​កិច្ច​ព្រមព្រៀង​របស់​យើង​ជាមួយ​ពួកគេ​ គឺ​នៅ​ពេល​ដែល​យើង​ដក​យក​បាប​ចេញ​ពី​ពួកគេ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 នេះ​ហើយ​ជា​សេចក្តី​សញ្ញា​ដែល​យើង​តាំង​ជាមួយ​គេ នៅ​ពេល​យើង​ដក​យក​អំពើ​បាប​របស់​គេ​ចេញ» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 នេះ​ហើយ​ជា​សម្ពន្ធ‌មេត្រី*​ដែល​យើង​នឹង ចង​ជា​មួយ​ពួក​គេ​នៅ​ពេល​ដែល​យើង ដក​អំពើ​បាប​ចេញ​ពី​ពួក​គេ» ។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 នេះ​ហើយ​ជា​សម្ពន្ធ‌មេត្រី​ដែល​យើង​នឹង ចង​ជា​មួយ​ពួក​គេ នៅ​ពេល​ដែល​យើង​ដក​អំពើ​បាប ចេញ​ពី​ពួក​គេ»។

សូមមើលជំពូក ចម្លង




រ៉ូម 11:27
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ អំពើ​ទុច្ចរិត​របស់​ពួក​យ៉ាកុប​នឹង​បាន​ជំរះ​ដោយ​ការ​នោះ​ឯង ហើយ​នេះ​ជា​ផល​ដែល​កើត​ពី​ការ​ដោះ​បាប​គេ​ចេញ គឺ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ថ្ម​ទាំង​ប៉ុន្មាន​នៃ​អាសនា​បាន​ដូច​ជា​ដី​ស​ដែល​ត្រូវ​កិន​កំទេច ដើម្បី​ឲ្យ​រូប​ព្រះ​ទាំង​ប៉ុន្មាន នឹង​រូប​ព្រះ‌អាទិត្យ បាន​ងើប​ឡើង​វិញ​មិន​រួច​ជា​ដរាប


គឺ​អញ អញ​នេះ​ហើយ​ជា​អ្នក​ដែល​លុប​អំពើ​រំលង​របស់​ឯង​ចេញ ដោយ​យល់​ដល់​ខ្លួន​អញ ហើយ​អញ​មិន​នឹក​ចាំ​អំពើ​បាប​របស់​ឯង​ទៀត​ឡើយ


ចូរ​ឱន​ត្រចៀក ហើយ​មក​ឯ​អញ ចូរ​ស្តាប់​ចុះ នោះ​ព្រលឹង​ឯង​នឹង​បាន​រស់​នៅ ហើយ​អញ​នឹង​តាំង​សេចក្ដី​សញ្ញា​នឹង​ឯង​រាល់​គ្នា ជា​សញ្ញា​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច គឺ​ជា​សេចក្ដី​មេត្តា‌ករុណា​ស្មោះ‌ត្រង់ ដែល​បាន​ផ្តល់​ដល់​ដាវីឌ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឯ​អញ នេះ​ឯង​ជា​សេចក្ដី​សញ្ញា​ដែល​អញ​បាន​តាំង​នឹង​គេ គឺ​ថា​វិញ្ញាណ​របស់​អញ​ដែល​សណ្ឋិត​នៅ​លើ​ឯង ហើយ​ពាក្យ​អញ​ដែល​អញ​បាន​ដាក់​នៅ​ក្នុង​មាត់​ឯង នោះ​នឹង​មិន​ដែល​ឃ្លាត​ចេញ​ពី​មាត់​ឯង ឬ​ពី​មាត់​នៃ​ពូជ‌ពង្ស​របស់​ឯង ឬ​ពី​មាត់​នៃ​កូន​ចៅ​គេ ចាប់​តាំង​ពី​ឥឡូវ​នេះ​ដរាប​ដល់​អស់‌កល្ប​រៀង​ទៅ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នៅ​គ្រា​នោះ គឺ​នៅ​វេលា​នោះ​ឯង គេ​នឹង​រក​សេចក្ដី​ទុច្ចរិត​របស់​ពួក​អ៊ីស្រាអែល តែ​នឹង​មិន​ប្រទះ​ទេ ហើយ​រក​អំពើ​បាប​របស់​ពួក​យូដា តែ​នឹង​មិន​ឃើញ​ឡើយ ពី​ព្រោះ​អញ​នឹង​អត់​ទោស​ដល់​ពួក​អ្នក​ដែល​អញ​ទុក​ឲ្យ​សល់​នៅ។


ចូរ​ប្រុង​ប្រៀប​ពាក្យ​សំដី ហើយ​វិល​មក​ឯ​ព្រះ‌យេហូវ៉ា​ចុះ ត្រូវ​ឲ្យ​ទូល​ដល់​ទ្រង់​ថា សូម​លើក​អស់​ទាំង​អំពើ​ទុច្ចរិត​ចោល​ចេញ ហើយ​ទទួល​យើង​ខ្ញុំ​ដោយ​ព្រះ‌គុណ យ៉ាង​នោះ យើង​ខ្ញុំ​នឹង​ថ្វាយ​ដង្វាយ​នៃ​បបូរ​មាត់​យើង​ខ្ញុំ ជំនួស​គោ​ឈ្មោល​ដែល​សំរាប់​យញ្ញ‌បូជា


លុះ​ស្អែក​ឡើង យ៉ូហាន​ឃើញ​ព្រះ‌យេស៊ូវ ដែល​ទ្រង់​កំពុង​តែ​យាង​មក​ឯ​គាត់ នោះ​ក៏​ពោល​ថា នុ៎ះ​ន៏ កូន​ចៀម​នៃ​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក


«ឯ​សេចក្ដី​សញ្ញា ដែល​អញ​នឹង​តាំង​ដល់​គេ​ក្រោយ​គ្រា​នោះ គឺ​ថា អញ​នឹង​ដាក់​ក្រិត្យ‌វិន័យ​អញ​នៅ​ក្នុង​ចិត្ត​គេ ហើយ​នឹង​កត់​ទុក​នៅ​ក្នុង​គំនិត​គេ​ផង»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម