Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូអែល 3:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ចូរ​ដំ​ដែក​ផាល​របស់​ឯង​រាល់​គ្នា​ធ្វើ​ជា​ដាវ ហើយ​ដង្កាវ​របស់​ឯង​ធ្វើ​ជា​លំពែង​ទៅ ត្រូវ​ឲ្យ​អ្នក​ខ្សោយ​ពោល​ថា ខ្ញុំ​មាន​កំឡាំង​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ចូរ​ដំ​ដែក​ផាល​នង្គ័ល​របស់​អ្នក​រាល់​គ្នា​ធ្វើ​ជា​ដាវ ហើយ​ដង្កាវ​របស់​អ្នក​រាល់​គ្នា​ធ្វើ​ជា​លំពែង​ទៅ ត្រូវ​ឲ្យ​អ្នក​ខ្សោយ​ពោល​ថា "ខ្ញុំ​ជា​មនុស្ស​ខ្លាំង​ពូកែ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ចូរ​យក​ផាល‌នង្គ័ល​មក​ដំ​ធ្វើ​ដាវ ចូរ​យក​កណ្ដៀវ​មក​ដំ​ធ្វើ​ផ្លែ​លំពែង! ចូរ​ឲ្យ​អ្នក​ទន់​ខ្សោយ​ពោល​ថា “ខ្ញុំ​ជា​មនុស្ស​ខ្លាំង​ពូកែ!”។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ចូរ​យក​ផាល‌នង្គ័ល​មក​ដំ​ធ្វើ​ដាវ ចូរ​យក​កណ្ដៀវ​មក​ដំ​ធ្វើ​ផ្លែ​លំពែង! ចូរ​ឲ្យ​អ្នក​ទន់​ខ្សោយ​ពោល​ថា “ខ្ញុំ​ជា​មនុស្ស​ខ្លាំង​ពូកែ!”។

សូមមើលជំពូក ចម្លង




យ៉ូអែល 3:10
7 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​បើ​ទ្រង់​នាំ​គេ​ទៅ នោះ​ស្រេច​នឹង​ព្រះ‌ទ័យ​ចុះ ត្រូវ​ខំ​ប្រឹង​ឲ្យ​មាន​កំឡាំង​ឡើង សំរាប់​នឹង​ច្បាំង​ទៅ ព្រះ​នឹង​ធ្វើ​ឲ្យ​ទ្រង់​ដួល​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ ដ្បិត​ព្រះ‌ទ្រង់​អាច​នឹង​ជួយ ឬ​ធ្វើ​ឲ្យ​ដួល​ក៏​បាន


ទ្រង់​នឹង​វិនិច្ឆ័យ​រវាង​អស់​ទាំង​នគរ ហើយ​នឹង​សំរេច​រឿង​ដល់​សាសន៍​ជា​ច្រើន នោះ​គេ​នឹង​យក​ដាវ​របស់​ខ្លួន​ដំ​ធ្វើ​ជា​ផាល‌នង្គ័ល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ នគរ​១​នឹង​មិន​លើក​ដាវ​ទាស់​នឹង​នគរ​១​ទៀត​ឡើយ ក៏​មិន​ហាត់​រៀន​ធ្វើ​សឹក​សង្គ្រាម​ទៀត​ដែរ


ចូរ​សំរួច​ព្រួញ​ឲ្យ​មុត ចូរ​ចាប់​ខែល​កាន់​ឲ្យ​មាំ​ចុះ ព្រះ‌យេហូវ៉ា ទ្រង់​បាន​ដាស់​វិញ្ញាណ​របស់​ពួក​ស្តេច​សាសន៍​មេឌី​ឡើង ពី​ព្រោះ​ទ្រង់​មាន​គំនិត​ទាស់​នឹង​បាប៊ីឡូន ដើម្បី​នឹង​បំផ្លាញ​ចេញ ដ្បិត​នេះ​ជា​សេចក្ដី​សង‌សឹក​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​ការ​សង‌សឹក​ស្នង​ព្រះ‌វិហារ​នៃ​ទ្រង់


ទ្រង់​នឹង​ធ្វើ​ជា​ចៅ‌ក្រម​ដល់​សាសន៍​ជា​ច្រើន ហើយ​នឹង​សំរេច​សេចក្ដី​ពី​ដំណើរ​ប្រទេស​មាន​អំណាច​ខ្លាំង​ផ្សេងៗ​ដែល​នៅ​ទី​ឆ្ងាយ នោះ​គេ​នឹង​ដំ​ដាវ​របស់​គេ​ធ្វើ​ជា​ផាល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ អស់​ទាំង​នគរ​នឹង​លែង​លើក​ដាវ​ច្បាំង​គ្នា​ទៀត ក៏​មិន​រៀន​វិជ្ជា​ចំបាំង​ទៀត​ត​ទៅ


នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ការ‌ពារ​ពួក​អ្នក នៅ​ក្រុង​យេរូ‌សាឡិម ហើយ​នៅ​ថ្ងៃ​នោះ អ្នក​ណា​ក្នុង​ពួក​គេ​ដែល​ខ្សោយ នោះ​នឹង​បាន​ដូច​ជា​ដាវីឌ​វិញ ហើយ​ពួក​វង្ស​របស់​ដាវីឌ​នឹង​បាន​ដូច​ជា​ព្រះ គឺ​ដូច​ជា​ទេវតា​នៃ​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​មុខ​គេ។


លុះ​ទ្រង់​បាន​ឃើញ​គាត់ ក៏​មាន​បន្ទូល​ហៅ​គាត់​មក ប្រាប់​ថា នាង​អើយ នាង​បាន​រួច​ពី​ជរា​ពិការ​ហើយ


ដូច្នេះ ទ្រង់​មាន​បន្ទូល​ថា ឥឡូវ​នេះ​វិញ អ្នក​ណា​ដែល​មាន​កាបូប មាន​យាម នោះ​ត្រូវ​តែ​យក​ទៅ​កុំ​ខាន ហើយ​អ្នក​ណា​ដែល​គ្មាន​ដាវ ក៏​ឲ្យ​អ្នក​នោះ​លក់​អាវ​ខ្លួន​ទៅ​ទិញ​មួយ​មក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម