Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 6:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 នោះ​គេ​ក៏​ព្រម​ទទួល​ទ្រង់​មក​ក្នុង​ទូក ស្រាប់​តែ​ទូក​បាន​ដល់​ស្រុក​ដែល​គេ​ប៉ង​នឹង​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ដូច្នេះ ពួកគេ​ក៏​ព្រម​ទទួល​ព្រះអង្គ​មកក្នុង​ទូក ហើយ​ភ្លាមនោះ​ទូក​បាន​ទៅដល់​តំបន់​ដែល​ពួកគេ​បម្រុង​ទៅ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 ពេល​នោះ​ ពួកគេ​ក៏​ទទួល​ព្រះអង្គ​មក​ក្នុង​ទូក​ ហើយ​ទូក​ក៏​មក​ដល់​ដីគោក​ភ្លាម​ ជា​កន្លែង​ដែល​ពួកគេ​បម្រុង​ទៅ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ពួក​គេ​ចង់​យាង​ព្រះ‌អង្គ​ចូល​ក្នុង​ទូក ស្រាប់​តែ​ពេល​នោះ ទូក​ក៏​មក​ដល់​ត្រើយ ជា​កន្លែង​ដែល​គេ​ចង់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ពួក​សិស្ស​ចង់​យាង​ព្រះអង្គ​ចូល​មក​ក្នុង​ទូក រំពេច​នោះ ទូក​ក៏​ទៅ​ដល់​ត្រើយ ចំ​កន្លែង​ដែល​គេ​បម្រុង​នឹង​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ពួក​សិស្ស​ចង់​អញ្ជើញ​អ៊ីសា​ចូល​មក​ក្នុង​ទូក រំពេច​នោះ ទូក​ក៏​ទៅ​ដល់​ត្រើយ ចំ​កន្លែង​ដែល​គេ​បម្រុង​នឹង​ទៅ។

សូមមើលជំពូក ចម្លង




យ៉ូហាន 6:21
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​បាន​ដើរ​ហួស​ពី​គេ​តែ​បន្តិច​ទេ ស្រាប់​តែ​ប្រទះ​នឹង​ព្រះ‌អង្គ​ដែល​ដួង​ចិត្ត​ខ្ញុំ​ស្រឡាញ់ ខ្ញុំ​បាន​ចាប់​អង្គ​ទ្រង់ មិន​ព្រម​ឲ្យ​ទ្រង់​ឃ្លាត​ទៅ​ឡើយ ទាល់​តែ​ខ្ញុំ​បាន​នាំ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ម្តាយ​ខ្ញុំ គឺ​ក្នុង​បន្ទប់​របស់​អ្នក​ដែល​មាន​គភ៌​បង្កើត​ខ្ញុំ​មក។


នោះ​ទ្រង់​យាង​ឡើង​ទៅ​ឯ​គេ​នៅ​ក្នុង​ទូក រួច​ខ្យល់​ក៏​ស្ងប់​ឈឹង អ្នក​ទាំង​នោះ​មាន​សេចក្ដី​អស្ចារ្យ​ជា​ខ្លាំង​ពន់‌ពេក ព្រម​ទាំង​វិល‌វល់​ក្នុង​ចិត្ត


តែ​ទ្រង់​មាន​បន្ទូល​ថា កុំ​ភ័យ​អី គឺ​ខ្ញុំ​ទេ​តើ


ស្អែក​ឡើង កាល​ហ្វូង​មនុស្ស ដែល​នៅ​ត្រើយ​សមុទ្រ​ម្ខាង បាន​ឃើញ​ថា នៅ​ទី​នោះ​គ្មាន​ទូក​ណា​ទៀត ក្រៅ​ពី​ទូក​១ ដែល​ពួក​សិស្ស​ទ្រង់​បាន​ជិះ ហើយ​ថា ព្រះ‌យេស៊ូវ​មិន​បាន​ជិះ​ទូក​នោះ ទៅ​ជា​មួយ​នឹង​ពួក​សិស្ស​ទេ គឺ​ពួក​សិស្ស​បាន​ចេញ​ទៅ​តែ​គ្នា​គេ


មើល អញ​ឈរ​នៅ​មាត់​ទ្វារ​ទាំង​គោះ បើ​អ្នក​ណា​ឮ​សំឡេង​អញ ហើយ​បើក​ទ្វារ​ឲ្យ នោះ​អញ​នឹង​ចូល​ទៅ​ឯ​អ្នក​នោះ អញ​នឹង​បរិភោគ​ជា​មួយ​នឹង​អ្នក​នោះ ហើយ​អ្នក​នោះ​ជា​មួយ​នឹង​អញ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម