យ៉ូហាន 5:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 កាលព្រះយេស៊ូវឃើញគាត់ដេកនៅ ហើយបានជ្រាបថា គាត់នៅយ៉ាងនោះជាយូរមកហើយ នោះទ្រង់មានបន្ទូលថា តើអ្នកចង់បានជាឬទេ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល6 ព្រះយេស៊ូវទតឃើញបុរសនោះកំពុងដេក ហើយជ្រាបថា គាត់នៅយ៉ាងនោះយូរយារមកហើយ ព្រះអង្គក៏មានបន្ទូលនឹងគាត់ថា៖“តើអ្នកចង់ជាឬទេ?”។ សូមមើលជំពូកKhmer Christian Bible6 ពេលព្រះយេស៊ូឃើញគាត់កំពុងដេកនៅទីនោះ ទាំងដឹងថា គាត់នៅបែបនេះយូរហើយ ព្រះអង្គក៏មានបន្ទូលទៅគាត់ថា៖ «តើអ្នកចង់ជាដែរឬទេ?» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 កាលព្រះយេស៊ូវទតឃើញគាត់ដេកនៅទីនោះ ហើយជ្រាបថា គាត់ឈឺដូច្នោះយូរមកហើយ ទ្រង់ក៏មានព្រះបន្ទូលសួរគាត់ថា៖ «តើអ្នកចង់ជាឬទេ?» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ព្រះយេស៊ូទតឃើញគាត់ដេកដូច្នេះ ព្រះអង្គជ្រាបថា គាត់នៅទីនោះជាយូរមកហើយ ព្រះអង្គមានព្រះបន្ទូលសួរគាត់ថា៖ «តើអ្នកចង់ជាឬទេ?»។ សូមមើលជំពូកអាល់គីតាប6 អ៊ីសាឃើញគាត់ដេកដូច្នេះ អ៊ីសាជ្រាបថា គាត់នៅទីនោះជាយូរមកហើយ អ៊ីសាសួរគាត់ថា៖ «តើអ្នកចង់ជាឬទេ?»។ សូមមើលជំពូក |
រួចទ្រង់មានបន្ទូលជាគំរប់៣ដងថា ស៊ីម៉ូន កូនយ៉ូណាសអើយ តើពេញចិត្តនឹងខ្ញុំមែនឬអី ពេត្រុសមានចិត្តព្រួយ ដោយទ្រង់មានបន្ទូលជាគំរប់៣ដងថា តើពេញចិត្តនឹងខ្ញុំឬអីដូច្នេះ បានជាគាត់ទូលឆ្លើយថា ព្រះអម្ចាស់អើយ ទ្រង់ជ្រាបគ្រប់ការទាំងអស់ គឺទ្រង់ជ្រាបថា ទូលបង្គំពេញចិត្តនឹងទ្រង់ហើយ ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ចូរឲ្យចំណីដល់ហ្វូងចៀមខ្ញុំស៊ីផង