យ៉ូហាន 21:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ព្រះយេស៊ូវទ្រង់ហៅគេមកថា ចូរមកពិសាសិន ប៉ុន្តែ គ្មានសិស្សណាមួយហ៊ានទូលសួរទ្រង់ថា តើអ្នកណានុ៎ះ ដោយគេដឹងថាជាព្រះអម្ចាស់ហើយ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល12 ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“មក៍! ហូបចុះ”។ ប៉ុន្តែគ្មានអ្នកណាក្នុងពួកសិស្សហ៊ានទូលសួរព្រះអង្គថា៖ “តើលោកជានរណា?” ឡើយ ពីព្រោះពួកគេដឹងហើយថា ជាព្រះអម្ចាស់។ សូមមើលជំពូកKhmer Christian Bible12 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរមកបរិភោគចុះ» ហើយគ្មានសិស្សណាម្នាក់ហ៊ានសួរព្រះអង្គថា តើលោកជាអ្នកណាទេ? ព្រោះពួកគេដឹងហើយថា នោះជាព្រះអម្ចាស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ព្រះយេស៊ូវមានព្រះបន្ទូលហៅគេថា៖ «ចូរមកពិសាសិន» ប៉ុន្តែ គ្មានសិស្សណាមួយហ៊ានទូលសួរព្រះអង្គថា «តើអ្នកជានរណា?» ទេ ព្រោះគេដឹងថាជាព្រះអម្ចាស់ហើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «នាំគ្នាមកបរិភោគទៅ»។ គ្មានសិស្សណាម្នាក់ហ៊ានសួរព្រះអង្គថា “លោកជានរណា”ឡើយ ដ្បិតគេដឹងថាជាព្រះអម្ចាស់ទាំងអស់គ្នា។ សូមមើលជំពូកអាល់គីតាប12 អ៊ីសាមានប្រសាសន៍ទៅគេថា៖ «នាំគ្នាមកបរិភោគទៅ»។ គ្មានសិស្សណាម្នាក់ហ៊ានសួរអ៊ីសាថា “លោកជានរណា”ឡើយ ដ្បិតគេដឹងថាជាអ៊ីសាជាអម្ចាស់ទាំងអស់គ្នា។ សូមមើលជំពូក |
កាលគេបានបរិភោគរួចហើយ នោះព្រះយេស៊ូវមានបន្ទូលនឹងស៊ីម៉ូន-ពេត្រុសថា ស៊ីម៉ូន កូនយ៉ូណាសអើយ តើអ្នកស្រឡាញ់ខ្ញុំជាជាងរបស់ទាំងនេះឬអី គាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ ទ្រង់ជ្រាបថា ទូលបង្គំពេញចិត្តនឹងទ្រង់ហើយ ទ្រង់មានបន្ទូលថា ចូរឲ្យចំណីដល់កូនចៀមខ្ញុំស៊ីផង