យ៉ូហាន 2:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 នោះទ្រង់ក៏យកខ្សែធ្វើជារំពាត់ ដេញគេចេញពីព្រះវិហារទាំងអស់ទៅ គឺដេញទាំងចៀម ទាំងគោ ហើយក៏ចាក់ប្រាក់របស់ពួកអ្នកដូរចេញដែរ ព្រមទាំងផ្កាប់តុគេផង សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល15 ព្រះអង្គក៏ធ្វើខ្សែតីដោយខ្សែ រួចដេញពួកគេគ្រប់គ្នាឲ្យចេញពីព្រះវិហារ ទាំងចៀម និងគោ ហើយបាចប្រាក់របស់ពួកអ្នកដូរលុយចោល ព្រមទាំងផ្កាប់តុទាំងនោះផង។ សូមមើលជំពូកKhmer Christian Bible15 ព្រះអង្គក៏យកខ្សែធ្វើជារំពាត់ ដេញពួកគេទាំងអស់គ្នាចេញពីព្រះវិហារ ទាំងចៀម ទាំងគោ រួចព្រះអង្គចាក់ប្រាក់របស់ពួកអ្នកប្ដូរប្រាក់ចោល ព្រមទាំងផ្កាប់តុទាំងនោះទៀតផង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ព្រះអង្គក៏យកខ្សែធ្វើជារំពាត់ ដេញគេចេញពីព្រះវិហារទាំងអស់ ទាំងចៀម ទាំងគោ ហើយចាក់ប្រាក់របស់ពួកអ្នកដូរប្រាក់ចេញ ព្រមទាំងផ្កាប់តុរបស់គេផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ព្រះអង្គយកខ្សែធ្វើរំពាត់ដេញអ្នកទាំងនោះ ព្រមទាំងចៀម និងគោរបស់គេចេញពីបរិវេណព្រះវិហារ* ព្រះអង្គបាចប្រាក់អ្នកដូរប្រាក់ចោល ហើយផ្កាប់តុរបស់គេផង។ សូមមើលជំពូកអាល់គីតាប15 អ៊ីសាយកខ្សែធ្វើរំពាត់ដេញអ្នកទាំងនោះ ព្រមទាំងចៀម និងគោរបស់គេចេញពីបរិវេណម៉ាស្ជិទ អ៊ីសាបាចប្រាក់អ្នកដូរប្រាក់ចោល ហើយផ្កាប់តុរបស់គេផង។ សូមមើលជំពូក |