Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 15:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 នេះ​ជា​សេចក្ដី​បញ្ញត្ត​របស់​ខ្ញុំ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 នេះ​ជា​សេចក្ដីបង្គាប់​របស់ខ្ញុំ គឺឲ្យ​អ្នករាល់គ្នា​ស្រឡាញ់​គ្នាទៅវិញទៅមក ដូចដែល​ខ្ញុំ​បាន​ស្រឡាញ់​អ្នករាល់គ្នា​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 នេះ​ជា​បញ្ញត្តិ​របស់​ខ្ញុំ​ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​ ដូច​ជា​ខ្ញុំ​ស្រឡាញ់​អ្នក​រាល់គ្នា​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 នេះ​ជា​បទ‌បញ្ជា​របស់​ខ្ញុំ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 នេះ​ជា​បទ‌បញ្ជា​របស់​ខ្ញុំ ចូរ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 នេះ​ជា​បទ​បញ្ជា​របស់​ខ្ញុំ ចូរ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។

សូមមើលជំពូក ចម្លង




យ៉ូហាន 15:12
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​បាន​ស្រឡាញ់​ឯង​រាល់​គ្នា ប៉ុន្តែឯង​រាល់​គ្នា​ថា ទ្រង់​មាន​ស្រឡាញ់​យើង​រាល់​គ្នា​ឯ​ណា ព្រះ‌យេហូវ៉ា​ទ្រង់​តប​ថា ឯ​អេសាវ តើ​មិន​មែន​ជា​បង​របស់​យ៉ាកុប​ទេ​ឬ​អី ទោះ​បើ​យ៉ាង​នោះ គង់​តែ​អញ​បាន​ស្រឡាញ់​យ៉ាកុប


ខ្ញុំ​ឲ្យ​សេចក្ដី​បញ្ញត្ត​១​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ


ខ្ញុំ​បង្គាប់​សេចក្ដី​នេះ​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ។


ខាង​ឯ​សេចក្ដី​ស្រឡាញ់​ជា​បង​ជា​ប្អូន នោះ​ចូរ​មាន​ចិត្ត​ថ្នម​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ ខាង​ឯ​សេចក្ដី​រាប់​អាន នោះ​ឲ្យ​ខំ​រាប់​អាន​គេ​ជា​មុន


ហើយ​ដើរ​ក្នុង​សេចក្ដី​ស្រឡាញ់ ដូច​ជា​ព្រះ‌គ្រីស្ទ​បាន​ស្រឡាញ់​យើង ព្រម​ទាំង​ប្រគល់​ព្រះ‌អង្គ​ទ្រង់​ជំនួស​យើង​ផង ទុក​ជា​ដង្វាយ ហើយ​ជា​យញ្ញ‌បូជា សំរាប់​ជា​ក្លិន​ឈ្ងុយ​ថ្វាយ​ដល់​ព្រះ។


សូម​ឲ្យ​ព្រះ‌អម្ចាស់​ចំរើន​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា ឲ្យ​បាន​ពេញ‌ពោរ​ហូរ‌ហៀរ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ដល់​មនុស្ស​ទាំង​អស់​ផង ដូច​ជា​យើង​ខ្ញុំ​ស្រឡាញ់​ដល់​អ្នក​រាល់​គ្នា​ដែរ


រីឯ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន នោះ​មិន​ចាំ​បាច់​ឲ្យ​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ទេ ពី​ព្រោះ​ព្រះ‌ទ្រង់​បង្រៀន ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ


បង​ប្អូន​អើយ យើង​ខ្ញុំ​ត្រូវ​តែ​អរ​ព្រះ‌គុណ​ដល់​ព្រះ​ជានិច្ច ពី​ដំណើរ​អ្នក​រាល់​គ្នា ដូច​ជា​គួរ​គប្បី​ដែរ ពី​ព្រោះ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា កំពុង​តែ​ចំរើន​កាន់​តែ​ច្រើន​ឡើង ហើយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់ ដល់​គ្នា​ទៅ​វិញ​ទៅ​មក រឹត‌តែ​ខ្លាំង​ឡើង​ដែរ


អ្នក​រាល់​គ្នា​បាន​ជំរះ​សំអាត​ចិត្ត ដោយ​ស្តាប់​តាម​សេចក្ដី​ពិត សំរាប់​ឲ្យ​បាន​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន​ឥត​ពុត​មាយា ដូច្នេះ ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​យ៉ាង​ខ្លាំង ដោយ​ចិត្ត​ដ៏​ស្អាត​ចុះ


ក្រោយ​បង្អស់​នេះ ចូរ​ឲ្យ​គ្រប់​គ្នា​មាន​គំនិត​តែ​១ ព្រម​ទាំង​មាន​ចិត្ត​អាណិត‌អាសូរ ហើយ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន នឹង​មាន​ចិត្ត​ទន់​សន្តោស ហើយ​សុភាព


តែ​មុន​ដំបូង​បង្អស់ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​គ្នា ឲ្យ​អស់​ពី​ចិត្ត ដ្បិត​សេចក្ដី​ស្រឡាញ់​នឹង​គ្រប​បាំង​អំពើ​បាប​ជា​អនេក‌អនន្ត


ឯ​បញ្ញត្ត​ទ្រង់ នោះ​គឺ​ថា ត្រូវ​ឲ្យ​យើង​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ទ្រង់ ហើយ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ទ្រង់​បាន​បង្គាប់​មក​ហើយ


មួយ​ទៀត យើង​បាន​ទទួល​បញ្ញត្ត​នេះ​ពី​ព្រះ​មក​ថា អ្នក​ណា​ដែល​ស្រឡាញ់​ដល់​ព្រះ នោះ​ត្រូវ​តែ​ស្រឡាញ់​ដល់​បង​ប្អូន​ដែរ។


ឥឡូវ​នេះ លោក​ស្រី​អើយ ដែល​ខ្ញុំ​សរសេរ​ផ្ញើ​មក​នេះ មិន​មែន​ដូច​ជា​បង្គាប់​ដល់​លោក​ស្រី​ទេ គឺ​ខ្ញុំ​សូម​អង្វរ​វិញ​ថា ឲ្យ​យើង​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ ដូច​តាំង​ពី​ដើម​រៀង​មក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម