Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 10:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 គ្រា​នោះ​ជា​រដូវ​រងា ហើយ​នៅ​ក្រុង​យេរូ‌សាឡិម​គេ​កំពុង​តែ​ធ្វើ​បុណ្យ​ឆ្លង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 ពេលនោះ​ជា​រដូវរងា ហើយ​មាន​បុណ្យរំលឹកពិធីឆ្លងព្រះវិហារ​នៅ​យេរូសាឡិម​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

22 ពេល​នោះ​ជា​រដូវ​រងា​ ហើយ​ពួកគេ​កំពុង​ធ្វើ​បុណ្យ​ឆ្លង​ព្រះវិហារ​នៅ​ក្រុង​យេរូសាឡិម​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ពេល​នោះ ជា​រដូវ​រងា ហើយ​គេ​នាំ​គ្នា​ធ្វើ​បុណ្យ​ឆ្លងនៅ​ក្រុង​យេរូ‌សាឡិម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ពេល​នោះ ជា​រដូវ​រងា គេ​នាំ​គ្នា​ធ្វើ​បុណ្យ​រំឭក​ពិធី​ឆ្លង​ព្រះ‌វិហារ* នៅ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ពេល​នោះ​ជា​រដូវ​រងា គេ​នាំ​គ្នា​ធ្វើ​បុណ្យ​រំលឹក​ពិធី​ឆ្លង​ម៉ាស្ជិទ នៅ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង




យ៉ូហាន 10:22
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​យញ្ញ‌បូជា ដែល​សាឡូម៉ូន​បាន​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​ដង្វាយ​មេត្រី នោះ​គឺ​គោ​២​ម៉ឺន​២​ពាន់ នឹង​ចៀម​១​សែន​២​ម៉ឺន គឺ​យ៉ាង​នោះ​ហើយ ដែល​ស្តេច នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា បាន​ធ្វើ​បុណ្យ​ឆ្លង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា


ស្តេច​សាឡូម៉ូន​ទ្រង់​ថ្វាយ​យញ្ញ‌បូជា ជា​គោ​២​ម៉ឺន​២​ពាន់ នឹង​ចៀម​១​សែន​២​ម៉ឺន គឺ​យ៉ាង​នោះ​ដែល​ស្តេច នឹង​ពួក​ជន​បាន​ធ្វើ​បុណ្យ​ឆ្លង​ព្រះ‌វិហារ​នៃ​ព្រះ


គ្រា​នោះ ពួក​កូន​ចៅ​អ៊ីស្រាអែល ពួក​សង្ឃ នឹង​ពួក​លេវី ព្រម​ទាំង​ពួក​អ្នក​ដែល​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ​ឯ​ទៀត ក៏​នាំ​គ្នា​ធ្វើ​បុណ្យ​ឆ្លង​ព្រះ‌វិហារ​នេះ​ដោយ​អំណរ


ឯ​ពួក​អាចារ្យ ដែល​ចុះ​មក​ពី​ក្រុង​យេរូ‌សាឡិម គេ​និយាយ​ឡើង​ថា អ្នក​នោះ​មាន​អារក្ស​បេល‌សេ‌ប៊ូល​ចូល វា​ដេញ​អារក្ស ដោយ​អាង​មេ​អារក្ស​ទេ


ខ្លះ​ទៀត​ថា នេះ​មិន​មែន​ជា​ពាក្យ​សំដី​របស់​មនុស្ស​មាន​អារក្ស​ចូល​ទេ តើ​អារក្ស​អាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​ភ្នែក​បាន​ភ្លឺ​ដែរ​ឬ។


ឯ​ព្រះ‌យេស៊ូវ ទ្រង់​យាង​ចុះ​ឡើង​ក្នុង​ព្រះ‌វិហារ ត្រង់​បាំង‌សាច​ហ្លួង​សាឡូម៉ូន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម