យ៉ូហាន 10:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ខ្ញុំជាអ្នកគង្វាលល្អ ឯអ្នកគង្វាលល្អ ក៏ស៊ូតែប្តូរជីវិតជំនួសចៀម សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល11 “គឺខ្ញុំជាអ្នកគង្វាលដ៏ល្អ។ អ្នកគង្វាលដ៏ល្អលះបង់ជីវិតរបស់ខ្លួនសម្រាប់ចៀម សូមមើលជំពូកKhmer Christian Bible11 ខ្ញុំជាអ្នកគង្វាលល្អ អ្នកគង្វាលល្អលះបង់ជីវិតរបស់ខ្លួនដើម្បីចៀម សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ខ្ញុំជាគង្វាលល្អ គង្វាលល្អហ៊ានប្តូរជីវិតជំនួសចៀមខ្លួន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 «ខ្ញុំហ្នឹងហើយជាគង្វាលដ៏ល្អ គង្វាលដ៏ល្អតែងតែស៊ូប្ដូរជីវិត ដើម្បីចៀមរបស់ខ្លួន។ សូមមើលជំពូកអាល់គីតាប11 ខ្ញុំហ្នឹងហើយជាអ្នកគង្វាលដ៏ល្អ អ្នកគង្វាលដ៏ល្អតែងតែស៊ូប្ដូរជីវិត ដើម្បីចៀមរបស់ខ្លួន។ សូមមើលជំពូក |
កូនមនុស្សអើយ ចូរទាយទាស់នឹងពួកអ្នកគង្វាលនៃសាសន៍អ៊ីស្រាអែលចុះ ត្រូវឲ្យទាយប្រាប់គេ គឺពួកអ្នកគង្វាលនោះឯងថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ វេទនាដល់ពួកអ្នកគង្វាលនៃសាសន៍អ៊ីស្រាអែល ដែលឃ្វាលតែខ្លួនឯង តើមិនត្រូវឲ្យពួកអ្នកគង្វាលនោះ ឃ្វាលហ្វូងចៀមវិញទេឬអី