Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 9:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ដូច្នេះ​យ៉ូស្វេ​ក៏​ព្រម​ចង​ជា​ស្ពាន​មេត្រី​នឹង​គេ ព្រម​ទាំង​តាំង​សញ្ញា​ឲ្យ​គេ​បាន​នៅ​រស់​ត​ទៅ ហើយ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​ពួក​ជំនុំ ក៏​ស្បថ​នឹង​គេ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ដូច្នេះ លោក​យ៉ូស្វេ​ក៏​ព្រម​ចង​ជា​ស្ពាន​មេត្រី​នឹង​គេ ព្រម​ទាំង​តាំង​សញ្ញា​ឲ្យ​គេ​បាន​នៅ​រស់​ត​ទៅ ហើយ​ពួក​មេ​ដឹក​នាំ​ក្រុម​ជំនុំ​ក៏​ស្បថ​នឹង​គេ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 លោក​យ៉ូស្វេ​ក៏​ចង​សម្ពន្ធ‌មេត្រី​រក្សា​សន្តិ‌ភាព​ជា​មួយ​ពួក​គេ គឺ​សន្យា​ទុក​ជីវិត​ឲ្យ​ពួក​គេ។ ពួក​មេ​ដឹក​នាំ​សហគមន៍​អ៊ីស្រា‌អែល​បាន​សច្ចា​យ៉ាង​ឱឡា‌រិក​ជា​មួយ​ពួក​គេ​ថា នឹង​គោរព​សម្ពន្ធ‌មេត្រី​នេះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 យ៉ូស្វេ​ក៏​ចង​សម្ពន្ធ‌មេត្រី​រក្សា​សន្តិ‌ភាព​ជា​មួយ​ពួក​គេ គឺ​សន្យា​ទុក​ជីវិត​ឲ្យ​ពួក​គេ។ ពួក​មេ​ដឹក​នាំ​សហគមន៍​អ៊ីស្រ‌អែល បាន​សច្ចា​យ៉ាង​ឱឡារិក​ជា​មួយ​ពួក​គេ​ថា នឹង​គោរព​សម្ពន្ធ‌មេត្រី​នេះ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 9:15
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះស្តេច​ដាវីឌ​ទ្រង់​ហៅ​ពួក​គីបៀន​មក​សួរ​គេ (រីឯ​ពួក​គីបៀន​គេ​មិន​មែន​ជា​ពូជ​កូន​ចៅ​អ៊ីស្រាអែល​ទេ គឺ​ជា​សំណល់​នៃ​ពូជ​អាម៉ូរី​វិញ ហើយ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ស្បថ​នឹង​គេ តែ​សូល​ទ្រង់​រក​សំឡាប់​គេ​ដោយ​មាន​សេចក្ដី​ខ្នះ‌ខ្នែង ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល នឹង​ពួក​យូដា​វិញ)


កុំ​ឲ្យ​តាំង​សេចក្ដី​សញ្ញា​នឹង​គេ ឬ​នឹង​ព្រះ​របស់​គេ​ឡើយ


រីឯ​អ័ដូនី-សេដិក ជា​ស្តេច​ក្រុង​យេរូ‌សាឡិម កាល​ឮ​ថា យ៉ូស្វេ​បាន​វាយ​យក​ក្រុង​អៃយ ព្រម​ទាំង​បំផ្លាញ​អស់​រលីង គឺ​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​អៃយ នឹង​ស្តេច​គេ ដូច​ជា​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូរ នឹង​ស្តេច​គេ​ដែរ ហើយ​ថា ពួក​ក្រុង​គីបៀន​បាន​ចង​ស្ពាន​មេត្រី​នឹង​ពួក​សាសន៍​អ៊ីស្រាអែល ក៏​នៅ​ជា​មួយ​គ្នា​ផង


សូម​ឡើង​មក​ជួយ​ខ្ញុំ​ផង យើង​រាល់​គ្នា​នឹង​វាយ​គីបៀន ដ្បិត​គេ​បាន​ចង​ស្ពាន​មេត្រី​នឹង​យ៉ូស្វេ ហើយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ហើយ


គ្មាន​ទី​ក្រុង​ណា​មួយ​បាន​ចង​ស្ពាន​មេត្រី​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ឡើយ លើក​តែ​សាសន៍​ហេវី​ដែល​នៅ​ក្រុង​គីបៀន​ប៉ុណ្ណោះ ក្រៅ​ពី​នោះ ពួក​កូន​ចៅ​អ៊ីស្រាអែល​ចាប់​យក​ទាំង​អស់​បាន​ដោយ​ច្បាំង


លុះ​ដល់​ផុត​៣​ថ្ងៃ​ក្រោយ​ដែល​បាន​តាំង​សញ្ញា​នឹង​គេ​មក នោះ​ក៏​ឮ​ថា ពួក​អ្នក​នោះ​ជា​អ្នក​ជិត​ខាង​ដែល​នៅ​ក្នុង​ស្រុក​នោះ​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម