យ៉ូស្វេ 8:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 នោះត្រូវឲ្យឯងរាល់គ្នាក្រោកឡើង ពីកន្លែងដែលបង្កប់ខ្លួននោះ ចូលទៅចាប់យកទីក្រុងទៅ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងប្រគល់ក្រុងនោះមកក្នុងកណ្តាប់ដៃឯង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 នោះអ្នករាល់គ្នាត្រូវស្ទុះចេញពីកន្លែងដែលបង្កប់ខ្លួន ហើយចូលទៅចាប់យកទីក្រុង ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់អ្នក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 អ្នករាល់គ្នាត្រូវស្ទុះចេញពីកន្លែងបង្កប់ខ្លួន ចូលទៅដណ្ដើមយកទីក្រុងទៅ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាបានប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ។ សូមមើលជំពូកអាល់គីតាប7 អ្នករាល់គ្នាត្រូវស្ទុះចេញពីកន្លែងបង្កប់ខ្លួន ចូលទៅដណ្តើមយកទីក្រុងទៅ ដ្បិតអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នាបានប្រគល់ក្រុងនោះមកក្នុងកណ្តាប់ដៃរបស់អ្នករាល់គ្នាហើយ។ សូមមើលជំពូក |
ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងយ៉ូស្វេថា កុំឲ្យខ្លាចឡើយ ក៏កុំឲ្យស្រយុតចិត្តដែរ ចូរក្រោកឡើង នាំយកពួកដែលថ្នឹកច្បាំងទាំងអស់ ទៅជាមួយនឹងឯង ឡើងទៅឯក្រុងអៃយចុះ មើល អញបានប្រគល់ស្តេចក្រុងអៃយ ព្រមទាំងពួករាស្ត្រ នឹងទីក្រុង ហើយនឹងស្រុករបស់ស្តេចនោះ មកក្នុងកណ្តាប់ដៃឯងហើយ