Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 8:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដូច្នេះ​ត្រូវ​ឲ្យ​ធ្វើ​នឹង​ក្រុង​អៃយ ហើយ​នឹង​ស្តេច​ផង ដូច​ជា​បាន​ធ្វើ​នឹង​យេរីខូរ ហើយ​នឹង​ស្តេច​គេ​ដែរ ចូរ​យក​តែ​របស់​ទាំង​ប៉ុន្មាន នឹង​ហ្វូង​សត្វ ទុក​សំរាប់​ជា​របឹប​ដល់​ខ្លួន​ឯង​រាល់​គ្នា​ប៉ុណ្ណោះ​ត្រូវ​ឲ្យ​ឯង​បង្កប់​ទ័ព​នៅ​ខាង​ក្រោយ​ទី​ក្រុង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ដូច្នេះ ត្រូវ​ប្រព្រឹត្ត​ចំពោះ​ក្រុង​អៃយ និង​ស្តេច​របស់​គេ ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូរ និង​ស្តេច​របស់​គេដែរ។ ប៉ុន្ដែ អ្នក​អាច​យក​របស់​ទ្រព្យ និង​ហ្វូង​សត្វ ទុក​សម្រាប់​អ្នក​រាល់​គ្នា​ជា​ជ័យ‌ភណ្ឌ​បាន។ ចូរ​បង្កប់​ទ័ពវា​យ​ឆ្មក់​ពី​ខាង​ក្រោយ​ទី​ក្រុង​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ត្រូវ​ប្រព្រឹត្ត​ចំពោះ​ក្រុង​អៃ និង​ស្ដេច​របស់​គេ​ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូ និង​ស្ដេច​របស់​គេ​ដែរ។ ក៏​ប៉ុន្តែ លើក​នេះ អ្នក​អាច​យក​របស់​ទ្រព្យ និង​ហ្វូង​សត្វ​របស់​គេ ទុក​ជា​ជយ‌ភណ្ឌ​បាន។ ចូរ​រៀបចំ​ទ័ព​វាយ​ឆ្មក់​ទីក្រុង​ពី​ខាង​ក្រោយ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ត្រូវ​ប្រព្រឹត្ត​ចំពោះ​ក្រុង​អៃ និង​ស្តេច​របស់​គេ​ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូ និង​ស្តេច​របស់​គេ​ដែរ។ ក៏​ប៉ុន្តែ លើក​នេះ​អ្នក​អាច​យក​របស់​ទ្រព្យ និង​ហ្វូង​សត្វ​របស់​គេ ទុក​ជា​ជយ‌ភ័ណ្ឌ​បាន។ ចូរ​រៀប‌ចំ​ទ័ព វាយ​ឆ្មក់​ទី‌ក្រុង​ពី​ខាង​ក្រោយ»។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 8:2
27 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ឯ​យេរ៉ូ‌បោម​ទ្រង់​ចាត់​ពួក​ទ័ព​បង្កប់ ឲ្យ​វាង​ទៅ​ខាង​ក្រោយ ដូច្នេះ មាន​ពួក​គេ​នៅ​ពី​ខាង​មុខ នឹង​ពួក​ទ័ព​បង្កប់​នៅ​ពី​ខាង​ក្រោយ​នៃ​ពួក​យូដា


ដូច្នេះ កាល​គេ​ចាប់​តាំង​ច្រៀង ហើយ​សរសើរ​ឡើង នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្កប់​ទ័ព​ទាស់​នឹង​ពួក​កូន​ចៅ​អាំម៉ូន ម៉ូអាប់ នឹង​ពួក​ភ្នំ​សៀរ ដែល​មក​ចង់​ច្បាំង​នឹង​ពួក​យូដា ឲ្យ​គេ​ត្រូវ​ចាញ់


៙ ប្រាកដ​មែន គ្រប់​មនុស្ស​ទាំង‌ឡាយ​ដើរ ប្រៀប​ដូច​ជា​ស្រមោល​ទទេ គេ​ជ្រួល‌ជ្រើម​ឡើង​ជា​ឥត​ប្រយោជន៍ គេ​បង្គរ​ទ្រព្យ​សម្បត្តិ​ឡើង ឥត​ដឹង​ជា​អ្នក​ណា​នឹង​ទទួល​ទេ


មនុស្ស​ល្អ គេ​តែង‌តែ​ទុក​មរដក​ដល់​កូន​ចៅ​របស់​ខ្លួន តែ​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​មាន​បាប នោះ​បាន​ប្រមូល​ទុក​សំរាប់​មនុស្ស​សុចរិត​វិញ។


មនុស្ស​ស្មោះ‌ត្រង់​នឹង​បាន​ពរ​ជា​បរិបូរ តែ​អ្នក​ណា​ដែល​ប្រញាប់‌ប្រញាល់​ឲ្យ​បាន​ជា​អ្នក​មាន នោះ​នឹង​មិន​រួច​ចាក​ពី​ទោស​ឡើយ។


ឯ​ទទា​ដែល​ក្រាប​ពង​ឥត​បាន​ភ្ញាស់​ជា​យ៉ាង​ណា នោះ​អ្នក​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ មិន​មែន​ដោយ​ទៀង​ត្រង់​ក៏​យ៉ាង​នោះ​ដែរ ទ្រព្យ​សម្បត្តិ​នោះ​នឹង​លះ​ចោល​គេ កាល​នៅ​ពាក់​កណ្តាល​អាយុ​នៅ​ឡើយ ហើយ​ដល់​ចុង​បំផុត គេ​នឹង​ទៅ​ជា​ឆ្កួត​ផង។


ចូរ​ដំឡើង​ទង់‌ជ័យ​ទាស់​នឹង​កំផែង​ក្រុង​បាប៊ីឡូន​ចុះ ត្រូវ​ឲ្យ​ពួក​យាម​បាន​កំឡាំង​ឡើង ចូរ​ដាក់​ពួក​ចាំ​យាម ហើយ​រៀប​ទ័ព​បង្កប់​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំរេច ហើយ​បាន​បង្ហើយ​ការ ដែល​ទ្រង់​មាន​បន្ទូល​ពី​ដំណើរ​ពួក​អ្នក​នៅ​ក្រុង​បាប៊ីឡូន


យើង​បាន​យក​តែ​ហ្វូង​សត្វ ទុក​សំរាប់​ខ្លួន​យើង ជា​មួយ​នឹង​របឹប​ពី​អស់​ទាំង​ក្រុង​ដែល​យើង​ចាប់​យក​នោះ


តែ​ឯ​ពួក​ស្រីៗ នឹង​កូន​ក្មេង ព្រម​ទាំង​ហ្វូង​សត្វ ហើយ​របស់​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ក្រុង​នោះ​ដែល​ជា​របឹប​ទាំង​អស់ នោះ​ត្រូវ​ចាប់​យក​មក​សំរាប់​ឯង​វិញ ហើយ​ត្រូវ​បរិភោគ​របឹប​របស់​ពួក​ខ្មាំង​សត្រូវ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​មក​ចុះ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​អញ​ថា កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ដ្បិត​អញ​បាន​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ ព្រម​ទាំង​រាស្ត្រ​ទាំង​ប៉ុន្មាន នឹង​ស្រុក​របស់​គេ​ផង ត្រូវ​ឲ្យ​ឯង​ធ្វើ​ដល់​គេ ដូច​ជា​បាន​ធ្វើ​ដល់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី នៅ​ក្រុង​ហែសបូន​ដែរ


រីឯ​អ័ដូនី-សេដិក ជា​ស្តេច​ក្រុង​យេរូ‌សាឡិម កាល​ឮ​ថា យ៉ូស្វេ​បាន​វាយ​យក​ក្រុង​អៃយ ព្រម​ទាំង​បំផ្លាញ​អស់​រលីង គឺ​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​អៃយ នឹង​ស្តេច​គេ ដូច​ជា​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូរ នឹង​ស្តេច​គេ​ដែរ ហើយ​ថា ពួក​ក្រុង​គីបៀន​បាន​ចង​ស្ពាន​មេត្រី​នឹង​ពួក​សាសន៍​អ៊ីស្រាអែល ក៏​នៅ​ជា​មួយ​គ្នា​ផង


នៅ​ថ្ងៃ​នោះ​ឯង យ៉ូស្វេ​ក៏​ចាប់​យក​ក្រុង​ម៉ាកេដា ហើយ​កាប់​សំឡាប់​គេ​ដោយ​មុខ​ដាវ ព្រម​ទាំង​ស្តេច​គេ​ផង លោក​បាន​បំផ្លាញ​គេ នឹង​អស់​អ្នក​ដែល​នៅ​ក្នុង​ក្រុង​នោះ​អស់​រលីង ឥត​មាន​ឲ្យ​អ្នក​ណា​មួយ​នៅ​សល់​ឡើយ លោក​បាន​ប្រព្រឹត្ត​នឹង​ស្តេច​ក្រុង​ម៉ាកេដា​នោះ ដូច​ជា​បាន​ប្រព្រឹត្ត​នឹង​ស្តេច​ក្រុង​យេរីខូរ​ដែរ។


ពួក​កូន​ចៅ​អ៊ីស្រាអែល​គេ​យក​របស់​ទាំង​អស់ ដែល​នៅ​ក្នុង​ក្រុង​ទាំង​នោះ នឹង​ហ្វូង​សត្វ ទុក​ជា​របឹប​សំរាប់​ខ្លួន​គេ តែ​ឯ​មនុស្ស​ទាំង​ប៉ុន្មាន នោះ​បាន​កាប់​ដោយ​មុខ​ដាវ​វិញ ទាល់​តែ​បាន​បំផ្លាញ​អស់​រលីង ឥត​មាន​ទុក​អ្វីៗ​ដែល​មាន​ដង្ហើម​ឲ្យ​នៅ​សល់​ឡើយ


គេ​បាន​បំផ្លាញ​គ្រប់​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ក្រុង​នោះ​អស់​រលីង គឺ​ទាំង​ប្រុស ហើយ​នឹង​ស្រី ទាំង​ក្មេង ហើយ​នឹង​ចាស់​ផង ព្រម​ទាំង​គោ នឹង​ចៀម ហើយ​នឹង​លា ទាំង​អំបាល‌ម៉ាន ដោយ​មុខ​ដាវ។


លោក​បាន​រើស​យក​ប្រហែល​ជា​៥​ពាន់​នាក់ ចាត់​ឲ្យ​ទៅ​បង្កប់​ខ្លួន​នៅ​កណ្តាល​ទាំង​សង​ខាង​នៃ​បេត-អែល នឹង​អៃយ ពី​ខាង​លិច​ទី​ក្រុង​នោះ


កាល​ស្តេច​ក្រុង​អៃយ​បាន​ឃើញ​ដូច្នោះ នោះ​ពួក​ក្រុង​ទាំង​អស់​គ្នា​ក៏​ប្រញាប់‌ប្រញាល់​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ស្តេច នឹង​រាស្ត្រ​ទាំង​អស់ ក៏​ចេញ​ទៅ​ឯ​កន្លែង​ដែល​បាន​កំណត់​ទុក​ជា​មុន ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រាអែល​ត្រង់​វាល​នោះ ឥត​ដឹង​ជា​មាន​ពល​បង្កប់​ទាស់​នឹង​គេ នៅ​ជា​ខាង​ក្រោយ​ទី​ក្រុង​ទេ


កាល​លោក​លើក​ដៃ​ឡើង នោះ​ពួក​ទ័ព​បង្កប់​ក៏​ស្ទុះ​ចេញ​ពី​កន្លែង​គេ​ជា​ប្រញាប់ រត់​ចូល​ទៅ​ក្នុង​ទី​ក្រុង​ភ្លាម ក៏​ចាប់​យក ហើយ​ប្រញាប់‌ប្រញាល់​នឹង​បង្កាត់​ភ្លើង​ដុត​ឡើង


កាល​ពួក​អ៊ីស្រាអែល​បាន​សំឡាប់​ពួក​ក្រុង​អៃយ​ទាំង​ប៉ុន្មាន នៅ​វាល​ស្រែ នឹង​នៅ​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​បាន​ដេញ​តាម ហើយ​គេ​បាន​ដួល​ស្លាប់ ដោយ​មុខ​ដាវ​ទាំង​អស់​គ្នា​ជា​ស្រេច​ហើយ នោះ​ពួក​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ក៏​ត្រឡប់​ចូល​ទៅ​វាយ​ទី​ក្រុង​អៃយ ដោយ​មុខ​ដាវ​ដែរ


ដូច្នេះ​យ៉ូស្វេ នឹង​ពួក​ដែល​ថ្នឹក​ច្បាំង​ទាំង​អស់​គ្នា ក៏​ប្រុង‌ប្រៀប​រៀប​នឹង​ឡើង​ទៅ​ឯ​ក្រុង​អៃយ លោក​រើស​យក​សុទ្ធ​តែ​មនុស្ស​ខ្លាំង​ពូកែ​ស្ទាត់​ជំនាញ បាន​ចំនួន​៣​ម៉ឺន​នាក់ ចាត់​គេ​ទៅ​ទាំង​យប់


នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ក្រោក​ឡើង ពី​កន្លែង​ដែល​បង្កប់​ខ្លួន​នោះ ចូល​ទៅ​ចាប់​យក​ទី​ក្រុង​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្តាប់​ដៃ​ឯង


រួច​កាល​ណា​ឯង​រាល់​គ្នា​យក​បាន​ទី​ក្រុង​ហើយ នោះ​ត្រូវ​ឲ្យ​បង្កាត់​ភ្លើង​ដុត​ឡើង ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ មើល អញ​បាន​បង្គាប់​ឯង​រាល់​គ្នា​ហើយ


យ៉ូស្វេ​ក៏​ចាក់​គេ​ឲ្យ​ទៅ ហើយ​គេ​នាំ​គ្នា​ទៅ​បង្កប់​ខ្លួន នៅ​កណ្តាល​ទាំង​សង​ខាង​នៃ​បេត-អែល នឹង​អៃយ គឺ​នៅ​ខាង​លិច​ក្រុង​អៃយ តែ​លោក​ស្នាក់​នៅ​កណ្តាល​ពួក​ជន​ក្នុង​យប់​នោះ​វិញ។


តែ​ឯ​ពួក​ទី​ក្រុង​គីបៀន កាល​គេ​បាន​ឮ​ពី​ការ​ដែល​យ៉ូស្វេ​បាន​ធ្វើ​ដល់​ក្រុង​យេរីខូរ​នឹង​ក្រុង​អៃយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម